លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ

ដោយៈ ផ្លុង​ រ៉េត ខេត្តតាកែវ ថ្ងៃទី 31 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 1570

សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា បន្ទោស​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​នៅក្នុងពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​មួយ នៅ​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១២ថា ទុក​បញ្ហា​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ មិន​ឱ្យ​លោក​ដឹង​អស់​រយៈ​ពេល​៥​ឆ្នាំ ដែល​ស្មើ​នឹង ១.៨២៥​ថ្ងៃ។

សម្តេច​ ហ៊ុនសែន​ បាន​​លើក​យក​​បញ្ហា​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​អាង​ទឹក​ចាស់​មួយ​កន្លែង​ស្ថិត​ ​ក្នុង​ឃុំ​អង្គប្រាសាទ និង​ឃុំ​រាម​អណ្ដើក ស្រុក​គិរីវង់ ខេត្ត​តាកែវ ដោយ​ស​ម្តេច​បន្ទោស​​ថា មន្ត្រី​ពាក់​ព័ន្ធ​បាន​ប្រជុំ​សម្របសម្រួល​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​២០០៧ មកម្លេះ​ ប៉ុន្តែ​លោក សុខអាន មិន​រាយការណ៍​អំ​ពី​បញ្ហា​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​។ សម្តេច​បន្ត​ថា ” អា​រឿង​កំប៉ិច​កំប៉ុក​មិន​គួរ​អោយ​ដឹងចេះ​យក​មក​ប្រាប់ តែ​រឿង​ដី​ធ្លី​ពល​រដ្ឋ​ធំ​ប៉ុន​មេឃ​ មិន​រាយ​ការណ៍ ទុក​អោយ​មាន​បញ្ហាដល់​ទៅ​៥​ឆ្នាំ“។ សម្តេច​មាន​ប្រ​សាសន៍​ថា ពេល​នេះសម្តេច​​សម្រេច​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​ពល​រដ្ឋដូច​ការ​ទាម​ទា​របស់​ពួក​គាត់។

ក្នុង​ឱកាស​នេះ​ផង​ដែរ សម្តេច​ អំពាវ​នាវ​អោយ​ពល​រដ្ឋ​កុំ​យក​ដី​ដែល​រដ្ឋ​ចែក​ជូន​ទៅ​លក់​យក​លុយ​លេង​ល្បែង​ស៊ី​សងដល់​ទៅ​ចាញ់​អស់​ តាំង​នាំ​គ្នា​ដើរ​ពនៀចរ​រក​ការ​ងារ​ធ្វើ​។ សម្តេច​បន្ត​ថា និង​ចុះ​ឈ្មោះ​អ្នក​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ដី​ដែល​រដ្ឋ​ចែក​ជូន​ទាំង​អស់​ទៅ​ក្នុង​ប្រ​ព័ន្ធ​កុំ​ព្យួទ័រ​ ជៀស​វាង​អ្នក​បាន​ដី​ហើយ​យក​ទៅ​លក់​អស់​រួច​ទៅ​សុំ​នៅ​ខេត្ត​ផ្សេង​ៗទៀត។

ពល​រដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តែង​តែ​និយាយ​តៗ​គ្នាតាម​តុ​កាហ្វេ​ថា វា​ជា​រឿង​ទំ​លាប់​ទៅ​ហើយ​ ដែល​អស់​លោក​មន្រ្តី​ក្រោម​ឱវាតមួយ​ចំ​នួន​​របស់​សម្តេច​ ហ៊ុន​សែន រាយ​ការ​ណ៍តែ​​ស្នា​ដៃ​ល្អៗ សំ​រាប់​ឡើង​បុណ្យ​ឡើង​សក្តិ យក​មុខ​យក​មាត់​ តែ​បើ​រឿង​ទុក្ខ​លំ​បាក​របស់​រាស្រ្ត ឬ​ខ្លួន​ឯង​ បក្ខ​ពួក​ខ្លួន​ឯង​ធ្វើ​ខុស​នាំ​គ្នា​ជូយ​លាក់​លៀម​ ឬ​ហៅ​ថា យក​ដៃ​បាំង​មេឃមិន​អោយ​គេ​ដឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2204ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1767ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2428ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1767ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2318ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2820ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1642ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1560ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1931ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27615នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    69948នាក់
ខែនេះ    217221នាក់
ឆ្នាំនេះ   2961525នាក់
សរុប   56560421នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 14:08