ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់

ដោយៈ សសឃក ភ្នំពេញ ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1563

តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) សន្យា​ជាមួយ​អ្នក​ភូមិ​បឹងកក់ ថា​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ភូមិ​បឹងកក់ និង​មិន​បោះបង់​ពួក​គាត់​ចោល​នោះ​ទេ ដរាប​ណា​ពួកគាត់​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់ បាន​នាំ​គ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​រង​គ្រោះ​ចំនួន ៤៨​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២។ ក្រោយ​អ្នក​ភូមិ​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក តំណាង​ធនាគារ​បាន​អនុញ្ញាត​ភ្លាមៗ​ឲ្យ​តំណាង​អ្នក​ភូមិ ៩​រូប ចូល​ជួប​សំដែង​ពី​សារទុក្ខ​កង្វល់ និង​ការ​ទាមទារ​របស់​ពួក​គាត់។

អ្នកស្រី ហេង មុំ តំណាង​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូល​រួម​ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​ធនាគារ និង​ដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រាំរ៉ៃ ជូន​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។

អ្នកស្រី ហេង មុំ៖ «ខាង​ធនាគារ​ពិភពលោក​បាន​ទទួល​ទូរលេខ​ថា ពួក​ខ្ញុំ​បាន​ទទួល​ដំណោះស្រាយ​គ្រប់គ្រាន់​រួច​រាល់​អស់​ហើយ គាត់​នឹង​ទម្លាក់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល តែ​ខ្ញុំ​មិន​ជំទាស់​នឹង​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ទៅ​ធនាគារ​ពិភពលោក​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ថា សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ទម្លាក់​ប្រាក់​កម្ចី​មក​ទាំង​ឡាយ សុំ​ឲ្យ​គាត់​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ​របស់​គាត់ តើ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ ឬ​អត់?ខ្ញុំ​អត់​ថា ឲ្យ​គាត់​ផ្ដាច់​ទេ តែ​ថា ឲ្យ​គាត់​សុំ​ឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងម៉េច​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ខ្ញុំ»

សំណើ​របស់​អ្នក​ភូមិ​បឹងកក់ សុំ​ឲ្យ​ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទី​១ ត្រូវ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៧​គ្រួសារ​ដែល​នៅ​សេសសល់ ទី​២ សុំ​ឲ្យ​មាន​ការ​បោះ​ព្រំប្រទល់​ដី​ទំហំ​ជាង ១២​ហិកតារ​ជូន​អ្នក​ភូមិ ទី​៣ សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា ជា​តំណាង​អ្នក​ភូមិ​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​ដីធ្លី​នៅ​បុរី​កីឡា ដែល​ពួក​គាត់​អះអាង​ថា អ្នក​ទាំង​ពីរ​គ្មាន​កំហុស ហើយ​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ទី​៤ សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ផ្សេង​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1870ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1612ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2639ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន2437ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1922ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1885ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1780ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1514ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1820ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2202ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20