កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1582

កម្មការិនី​បី​នាក់​ដែល​ត្រូវ​បាន​អតីត​ចៅហ្វាយ​ក្រុង​បាវិត បាញ់​ប្រហារ​នា​ពេល​កន្លង​ទៅ ថ្លែង​ជា​សាធារណៈ​ទាំង​អួល​ដើម​ក ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អង្គការ​សង្គម​ស៊ីវិល និង​មហាជន​ជាង ៥.០០០​នាក់ ដែល​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។

កម្មការិនី​រោងចក្រ​កៅវ៉េ បី​នាក់​ដែល​ត្រូវ​បាន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​ប្រហារ​ក្នុង​កូដកម្ម​ទាម​ទារ​រក​ដំណោះស្រាយ​មួយ​នា​ពេល​កន្លង​ទៅ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ស្ត្រី​ទាំង​បី​នាក់ ដង្ហោយ​ហៅ​តុលាការ​បើក​សវនា​ឲ្យ​បាន​ឆាប់​រហ័ស និង​កាត់​ទោស​ជន​សង្ស័យ​តាម​ច្បាប់ ដើម្បី​ធានា​ថា មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​កម្ពុជា ទាំង​អ្នក​តូច​អ្នក​ធំ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់។

កម្មការិនី លោកស្រី នុត សុខន ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដៃ ថ្លែង​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​រស់នៅ​រាល់​ថ្ងៃ​ដោយ​ភាព​ភ័យ​ខ្លាច ព្រោះ​ថា​ជន​បង្ក​ការ​បាញ់​ប្រហារ​មាន​សេរីភាព​នៅ​ឡើយ។ លោកស្រី​បន្ត​ថា តុលាការ​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​កម្មការិនី​ទៅ​ស៊ើប​សួរ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​តុលាការ​បែរ​ជា​ពន្យារ​ពេល​បើក​សវនាការ​ជាច្រើន​ដង​ច្រើន​សារ។ លោកស្រី នុត សុខន បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​កម្មការិនី​ដែល​រង​គ្រោះ មិន​គួរ​ណា​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​កំហុស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ៖ «ពេល​អីចឹង​ទៅ គាត់​រឹត​តែ​បាន​ដៃ​ឡើង គាត់​ព្រងើយ​កន្តើយ ដឺ​តែ​ម្តង និយាយ​រួម​ទៅ និង​មាន​សេរីភាព​ហ៊ឺហា​តែ​ម្តង សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»

លោកស្រី នុត សុខន បន្ត​ថា បើ​រដ្ឋាភិបាល​បណ្តោយ​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ បាន​ន័យ​ថា រដ្ឋាភិបាល​មិន​អើពើ និង​ឈឺ​ឆ្អាល​អាយុ​ជីវិត​រាស្ត្រ​ក្រីក្រ​ឡើយ។ ចំណែក​ឯ​កម្មការិនី​ពីរ​នាក់​ទៀត គឺ​លោកស្រី ប៊ុន ចិន្តា និង​កញ្ញា កែវ នី សុទ្ធ​តែ​លើក​ឡើង​ស្រដៀង​គ្នា​ពី​ទុក្ខ​លំបាក ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​គ្រប់​បែប​យ៉ាង បន្ទាប់​ពី​ទទួល​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​រួច​មក។ កញ្ញា កែវ នី ថ្លែង​ថា នាង​នឹង​ក្រុម​គ្រួសារ​មិន​ធ្លាប់​សប្បាយ​ចិត្ត​ម្តង​ណា​ឡើយ បន្ទាប់​ពី​មាន​ហេតុការណ៍​ទាំង​នោះ​កើត​មាន​ឡើង៖ «នៅ​ឈឺ​បង​ឈឺ​ចាប់ ពេល​ណា​ត្រជាក់​ចិត្ត​វា​ឈឺ ចាប់​ខ្ទោកៗ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់ ពេល​របួស​ខ្ញុំ​ឈឺ​អីចឹង»

ទន្ទឹម​នឹង​នេះ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា សហជីព និង​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ចាត់​ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា សុទ្ធ​តែ​ចង់​ឲ្យ​តុលាការ​ចាត់​ការ​ឲ្យ​ជន​សង្ស័យ លោក ឈូក បណ្ឌិត ព្យាបាល​កម្មការិនី​ឲ្យ​បាន​ជា​សះ​ស្បើយ បង់​សំណង​ជំងឺ​ចិត្ត និង​ដាក់​ទោស​ជន​សង្ស័យ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា៖ «គាត់​ត្រូវ​ការ​ជួយ​គ្រប់​ពេល​វេលា ទាំង​លុយ​កាក់ ទាំង​អី​ហ្នឹង ដូច​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ជំរុញ​រឿង​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា ហ្នឹង អ្នក​តូច​អ្នក​ធំ​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់ បើ​គាត់​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​តាម​ព្យសនកម្ម ហើយ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់»

ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ជា​ញយ​ដង​ថា កម្ពុជា កំពុង​ពង្រឹង​នីតិរដ្ឋ ដូច​នេះ​មិន​មាន​ជន​ណា​ម្នាក់​ដែល​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ ទោះ​បី​ជា​អ្នក​នោះ​ពាក់​លោក​ខែ​ក៏ដោយ។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ធន សារ៉ាយ មាន​ប្រសាសន៍​ថា កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព។ លោក​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​គួរ​ជា​ទី​អបអរ ដូច​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ជាច្រើន​ដែល​ល្មើស​ច្បាប់ ហេតុ​អ្វី​រឿងរ៉ាវ​លោក ឈូក បណ្ឌិត មួយ​ពិបាក​ចាត់​ការ​ម្ល៉េះ។ លោក ធន សារ៉ាយ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការ​ដោយ​ឯករាជ ព្រោះ​ថា​បើ​មន្ត្រី​ធំ​មួយ​ចំនួន​ទៅ​ការពារ​លោក ឈូក បណ្ឌិត តុលាការ​ក៏​មិន​ហ៊ាន​ចាត់​ការ​ចំពោះ​រឿង​នេះ​ឡើយ។

ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត ត្រូវ​បាន​វែក​មុខ​ដោយ​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ជន​រូប​នេះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ជាច្រើន​នាក់​ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាល​ពី​ដើម​ឆ្នាំ​២០១២ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បែរ​ជា​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​រូប​នេះ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ទៅ​វិញ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2376ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន4980ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1629ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1655ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1597ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1627ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1742ដង សេចក្តីជូនដំណឹង   អាន1779ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1971ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1686ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02