ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1850

ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​១ ស្ថិត​ក្នុង​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប ដែល​​កម្លាំង​ចំរុះ​​​​ចុះឆែក​ឆេ​តាំង​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ដោយ​លោក អ៊ុំអមរា ស្នង​ការ​រងខេត្ត​ លោក សឿន​សេន​ នាយការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច លោក​សំ​ផាន់​ណា នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ក្រឡាញ់ រួម​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ ដែល​បញ្ជា​ផ្ទាល់​ពី​​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប និង​ដឹក​នាំ​កម្លាំង​ដោយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង រហូត​ដល់​ថ្ងៃនេះ​សមត្ថ​កិច្ច​មិន​ទាន់​មាន​វិធាន​ការ​បង្ក្រាបត្រី​ឆ្តោ​ខុស​ច្បាប់​ទាំង​នោះ​នៅ​ឡើយ​ទេ ដោយ​ទុក​ត្រី​ឆ្តោ​ទាំង​នោះ​​នៅពេញ​ស្រះ​​ដដែល។ ​

នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​ធ្នូនេះ​ មាន​សេច​ក្តី​រាយការណ៍​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោខាង​លើ​បាន​ដើរ​អួត​អាង​ថា ” គេ​បាន​បង់​លុយអោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារក្នុង​១សា្ថប័ណ ជា​ថ្នូរ​និង​ការ​ចិញ្ចឹម​ត្រី​ខុស​ច្បាប់​បន្ត​ទៀត “ ។

លោក​មៀល​រ៉ា មេភូមិ​​តាជេត បានប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី០៣ដដែល​នេះ​ថា លោក​ក៏​​បាន​ទទួល​ព័ត៌មាន​ពី​ប្រ​ជា​ពលរដ្ឋ​ដែល​ច្រូត​ស្មៅ​នៅ​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើដែរ​ថា ” ម្ចាស់​ស្រះគេ​បាន​ដោះ​ស្រាយ​ជា​មួយ​ស្ថ​ប័ណ​ពាក់​ព័ន្ធ​រួច​រាល់​ហើយ​ ដោយ​បង់​លុយ​អោយ​សមត្ថ​កិច្ច​ ជា​ថ្នូរ​និង​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​នេះ​បន្ត​ទៅទៀត“ ។

លោក​ព្រិន​សាវិន នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី០៣​ដដែ​ល​នេះ​ថា ខាង​ជល​ផល​កំ​ពុង​តែ​រៀបចំ​ឯក​សារ ពាក់​ព័ន្ធ​ករណី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោខុស​ច្បាប់​ខាង​លើ តែ​លោក​ពុំ​បាន​បញ្ជាក់​ថា ចាត់​ការ​ដោយ​វិធីណា​នោះ​​ទេ។

ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ខាង​លើ​សំ​នូម​ពរ​ទៅ​ សមត្ថកិច្ច​ពាក់​ព័ន្ធ​ មន្រ្តី​ជំ​នាញ ជា​ពិសេស​លោក ព្រិន​សាវិន និង​ លោក ទី​សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំបូង​ខេត្ត​សៀមរាប មេត្តាឆាប់​ចាប់​កូន​ត្រី​ឆ្តោ​ក្នុង​ស្រះ​នេះ​ប្រ​លេង​ទៅ​ក្នុង​បឹង​ទន្លេ​សាប​ទៅ ព្រោះ​បើ​ទុក​យូរ​ខ្លាច​ម្ចាស់​ស្រះលួច​ចាប់​ដឹក​ចល័ត​ចេញ​អស់​ និង​ម្យ៉ាង​ទៀត​កុំ​អោយ​ពួក​គេ​បំ​ពុល​បរិស្ថាន​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​បន្ត​ទៅ​ទៀត៕ សូម​មើល​ព័ត៌មាន​លម្អិតនៅ​ថ្ងៃទី ២៧ ខែវិច្ចកា ឆ្នាំ២០១២!

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1766ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1711ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1804ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2616ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1844ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1536ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1759ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2495ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1931ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2529ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02