លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:50 នាទី ចំនួនអានៈ 1796

មាន​មន្រ្តី​ប៉េអឹម​ម្នាក់ឈ្មោះ ប៉ូ ​ដែល​នរណា​ៗ​ក៏​គេ​ធ្លាប់​ស្គាល់​ធ្លាប់​លឺ​ល្បី​ឈ្មោះថា ពូកែ​ខាង​កាង​និង​រត​ការ​ឡាន​ដឹក​ឈើ​ក្រញូង​ជិត​១០ឆ្នាំ​​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប​​ តែ​​គ្មាន​ថ្នាក់​លើ​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ប៉ូបាន​សែន​ព្រេន​បាន​ដិត​ដល់ៗ​ថ្នាក់​ដឹក​នាំរបស់​ខ្លួន។

ប្រភព​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​បានរាយ​ការណ៍ថា ស្ទើជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​រាប់​សិប​គ្រឿង​ដូច​ជា កាមរី បាឡែន ធុនត្រា ណាវើរ៉ា ដឹក​ឈើ​ក្រញូង​ពេញៗ បើក​បរ​លឿន​ដូច​ព្យុះ​តែ​គ្មាន​ឃើញ​មាន​មន្រ្តីជំនាញណាគេធ្វើ​ដឹង​ធ្វើ​លឺនោះ​ទេ។ ប្រភព​បន្តថា មូល​ហេតុដែល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទាំង​នេះអាច​ដឹក​ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​បាន​ដោយ​រលួន​គ្មាន​ការ​រំខាន ព្រោះគេ​ដឹង​ថា មាន​មន្រ្តី​ប៉េ​អឹម​ម្នាក់នៅ​ស្រុក​ស្វាយ​លើ ​ឈ្មោះ​ ប៉ូ ជាអ្នក​កាង​ និង​រត​ការ​ឈើ​ក្រញូង​ទាំង​នោះ ហើយ​បាន​ឃុប​ឃិត​ជា​មួយសមត្ថកិច្ច​ និង​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវទៀត​ផង។ ប្រភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​គេ​សង្កេត​ឃើញ​លោក​ ប៉ូ ជិះ​រថ​យន្ត​ម៉ាក​កាលី​ហ្វញ្ញ៉ា​ពណ៍​សរត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ចាំមើល​ផ្លូវ​ក្រែង​មាន​ សមត្ថកិច្ច​មិន​ស្គាល់​មុខ​ចុះ​ធ្វើ​ការ​។ប្រភព​បន្ថែមថា ការ​រក​ស៊ី​ដឹក​ កាង​ និង​រថ​ការ​ឈើ​ក្រញូង​របស់​លោក​ប៉ូមិន​មែន​ថ្នាក់​ដឹក​នាំប៉េអឹម​ស្រុក​  និង​ប៉េ​អឹម​ខេត្ត​មិនដឹង​នោះ​ទេ តែ​ថ្នាក់​លើ​ធ្វើ​ជា​មិនដឹង ព្រោះ​ជា​មេគេ​កូន​គេ ម្យ៉ាង​វិញ​ទៀត​បើ​គ្មាន​ផល​ប្រ​យោជន៍ដល់​ថ្នាក់​លើ​ទេ​នោះ តើ​លោក​ប៉ូអាចឈរ​ជើង​បាន​ដល់​សព្វ​ថ្ងៃ​ដែរ​ទេ? ច្បាស់​ជា​ថ្នាក់​លើ​ដក​ចោល​យូរ​ហើយ។

ពលរដ្ឋ​ស្រុក​ស្វាយ​លើ​រិះ​គន់ថា បើ​ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​មើល​មិន​ឃើញ ក៏គួរ​ណាស់​ ឯក​ឧត្តម សៅសុខា​ មើលឃើញធ្លាប់​លឺ​តាម​កាសែត ឬបណ្តាញផ្សព្វ​ផ្សាយ​ផ្សេងៗគេ​ផ្សាយ​ដែរ តែនេះមិន​ដឹង​ជា​មូល​ហេតុអ្វី​បាន​ជា ស្ងាត់​ឈឹង​បណ្តោយ​អោយ​មន្ត្រី​ប៉េអឹមម្នាក់ ប្រព្រឹត្តអំពើ​ខុស​ច្បាប់ ដែល​នាំ​អោយ​ខូច​កិត្តិ​យស​ដល់​អង្គភាព ​និង​ជា​ពិ​សេស​​ផ្ទុយ​ពី​ប្រសាសន៍ សម្តេច​ហ៊ុនសែន ដែល​ធ្លាប់​មាន​ប្រសាសន៍ថា ” សូម​កុំ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​និង​ការ​រក​ស៊ី​ខុស​ច្បាប់អោយ​សោះ “។ ពលរដ្ឋ​សង្ស័យថា ប្រហែល​ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ​ទើប​ លោកប៉ូ ហ៊ាន​រត​ការ​ និង​កាង​រថ​យន្ត​ដឹក​ឈើ​ក្រញូង​​បែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ូ មន្រ្តី​ប៉េអឹម​ស្រុក​ស្វាយ​លើ​បាន​ទេ ពាក់​ព័ន្ធ​ករណី​ខាង​លើនេះ ព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2047ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1536ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1763ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1729ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2102ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1161ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1759ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1810ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1786ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1666ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14