នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា

ដោយៈ វណ្ណ វិចារ កម្ពុជា ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1533

នៅ​ឆ្នាំ​២០១២ នេះ ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ដាក់​ទោស​អ្នក​នយោបាយ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ សម្រាប់​យក​ទៅ​ចុះ​ផ្សាយ​ឲ្យ​មហាជន​ក្នុង​ពិភពលោក​បាន​ដឹង។

ការ​ចុះ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា សារព័ត៌មាន​ទាំង​នោះ​សរសេរ​តែ​រឿង​អាក្រក់ បណ្ដាល​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី ហៅ​ការ​រិះគន់​សារព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ។

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​ពិធី​ចែក​ប្លង់​ដី​នៅ​ខេត្ត​ព្រះវិហារ ថ្លែង​ថា ជន​បរទេស​យល់​ថា​កម្ពុជា មាន​សភាព​ខ្មៅ​ងងឹត ដោយ​សារ​សារព័ត៌មាន​ផ្សាយ​ពី​រឿង​អាក្រក់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី យល់​ថា កម្ពុជា ពិត​ជា​មាន​រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​ឲ្យ​សារព័ត៌មាន​លាត​ត្រដាង ដើម្បី​ឲ្យ​សង្គម​មាន​ការ​កែប្រែ និង​រីក​ចម្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​បាន​ផ្តល់​ដី​សង្គមកិច្ច​ជាច្រើន​ទៅ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មិន​ឃើញ​កាសែត​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​រំលឹក​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ផ្អាក​ផ្តល់​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស តែ​កាសែត​មួយ​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៀត​ហើយ គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​០០១ តែ​ម្តង។ លោក​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ទង្វើ​ថោក​ទាប និង​មួល​បង្កាច់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​តាំង​ពី​មុន​ចេញ​បទ​បញ្ជា​០០១ មក​ម្ល៉េះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ប៉ុន្តែ​សារព័ត៌មាន​ឯករាជ្យ​មិន​បាន​ផ្សាយ​នោះ​ទេ ដោយ​ពួក​គេ​ផ្សាយ​តែ​ពី​រឿង​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​គេ​មិន​ផ្សាយ​ទេ យើង​វា​អន់​អា​កន្លែង​ហ្នឹង តែ​គេ​ពូកែ​ត្រង់​ថា​និយាយ​បាន​តិច​ធ្វើ​បាន​តិច​និយាយ​បាន​ច្រើន។ អ្នក​ខ្លះ​និយាយ​ប្រាប់​យើង​តែ​ម្តង គេ​ថា​អ្នក​ឯង​ធ្វើ​បាន​ច្រើន​ណាស់​និយាយ​បាន​តិច នៅ​ខាង​ក្រៅ​ទទួល​ព័ត៌មាន​ថា​កម្ពុជា ខ្មៅ​ងងឹត តែ​ខ្ញុំ​មក គឺ​ផ្សេង​នៅ​កម្ពុជា មាន​សភាព​ពីរ ទីមួយ គឺ​ឋាន​នរក តាម​អ្នក​សារព័ត៌មាន​សរសេរ ទី២ ស្ថានភាព​ពិត​ដែល​ដើរ​ទៅ​ណា​គ្មាន​ការ​ហាម​ឃាត់​ទាំង​អស់»

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​កាសែត​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​ចែក​ដី​សម្បទាន​ជូន​ពលរដ្ឋ​នៅ​ពេល​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​កើត​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ដូច​ជា អំពើ​ពុក​រលួយ​លក្ខណៈ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ឯករាជ្យ​ជា​ក្រុម​ប្រឆាំង ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សព្វថ្ងៃ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពេញ​លេញ​នោះ​ទេ ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​សភា​អនុម័ត​នៅ​ឡើយ។

លោក យឹម សុវណ្ណ៖ «គេ​សរសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ថា​ល្អ​ប្រសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នក​ផ្សាយ​ព័ត៌មាន​ពិត គេ​ថា​ប្រឆាំង​ទៅ​វិញ។ យើង​មិន​អាច​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​បាន​ទេ បើ​នៅ​តែ​មិន​កែប្រែ»

លោក យឹម សុវណ្ណ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទើប​សង្គម​មាន​ការ​អភិវឌ្ឍ។

ទាក់​ទិន​នឹង​បញ្ហា​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល មាន​របាយការណ៍​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជារឿយៗ រដ្ឋាភិបាល​តែង​តែ​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ការ​បន្ទរ​សំឡេង​តាម​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ព្រមាន​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​អសកម្ម​របស់​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1540ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1197ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2331ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1666ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1966ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1512ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1513ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1892ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1778ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1577ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35330នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77663នាក់
ខែនេះ    224936នាក់
ឆ្នាំនេះ   2969240នាក់
សរុប   56568136នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44