កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:47 នាទី ចំនួនអានៈ 1851

កា​ណូត​រាប់​រយ​គ្រឿង​​ធ្វើ​​សកម្ម​ភាព អូស​លៀស អូសខ្ចៅ​ពេញ​មួយ​ចំ​ហៀង​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ ឃុំកំ​ពុង​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប បណ្តាល​អោយ​ផ្ទៃ​ទឹក​ដ៏ធំ​ធេង មាន​ជម្រៅពី​៧-៨​ម៉ែត្រ ក្លាយ​ពី​ថ្លា​ទៅ​ជា​ល្អក់កករស្លាប់​ត្រី​ ស្លាប់​បង្គា និង​បង្ក​អោយ​មាន​បញ្ហាដល់​បង​ប្អូន​ប្រ​ជា​នេ​សាទ​លក្ខណៈ​គ្រួ​សារ​ជា​​ច្រើនពាន់នាក់។

ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា មាន​កា​ណូត​អូស​លៀស​អូស​ខ្ចៅ​រាប់​រយ​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹគ​គ្រេងទាំង​យប់​ទាំង​ថ្ងៃ​ ពេញ​ផ្ទៃ​ទន្លេ​សាប​ ដែលជា​ហេតុ​បណ្តាល​អោយ​ទឹក​ទន្លេ​ប្រែ​ក្លាយ​ជា​ល្អក់កករ​ ស្លាប់​ត្រី​ស្លាប់​បង្គា ស្លាប់​ពពួក​ត្រី​ដែល​រស់​នៅ​ក្នុង​ភគ់បាត​ទន្លេសាបនេះ​តែ​ម្តង​។ ​ពួក​គាត់​បន្ត​ថា ការ​អូស​លៀស​អូស​ខ្ចៅ​វា​គ្មាន​ផល​ល្អ​ទេ ពេល​ខ្លះ​វា​អូស​ដាច់​មង​ដាច់​សន្ទួច​របស់​ប្រ​ជា​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈគ្រួសារ។ ពួកគាត់​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ​មុន​ឃើញ​គេ​បិទ​ទូក​កាណូត​អូស​លៀស​បាន​មួយ​រយៈពួក​គាត់ខំ​តែ​អ និង​ថ្លែ​ង​អំ​ណរ​គុណ​ដល់​រដ្ឋា​ភិបាល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​រាស្រ្ត​ក្រី​ក្រ​ តែ​ឥឡូវ​មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ស្រាប់​តែកាណូត​អូស​លៀស​អូស​ខ្ចៅ​​ចាប់​ផ្តើម​អូស​ពេញ​ទឹក​ពេញ​ដី​សា​ជា​ថ្មី​ ហើយ​ច្រើន​ជាង​មុន​ទៀត​ផង។ ពលរដ្ឋ​បន្ថែមថា ពួក​គាត់​សប្បាយ​រីក​រាយ​ និង​ចង​ចាំ​មិន​ភ្លេច​ទេ ការ​ដែល​រដ្ឋាភិ​បាល​កម្ពុជា​មាន​គំ​និត​ឈ្លៀស​វៃ​ បាន​បិត​ឡូនេសាទ​ឯក​ជននៅ​បឹង​ទន្លេសាប ទុក​អោយ​ប្រ​ជា​រាស្រ្ត​​ប្រ​កប​របរ​ចិញ្ចឹម​ជីវិតដោយ​សេរីបែប​នេះ។

ពល​រដ្ឋ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះបាន​លួច​ខ្សឹប​ប្រាប់​ថា មូល​ហេតុ​ដែល​ក្រុម​អូស​លៀស​អូស​ខ្ចៅ​ ក្រុម​រុញ​ស៊ីប ដាក់​ណរ​ចរ៉ាវវែង​ៗ​ ដាក់​ឆ្នុក ហ៊ាន​ប្រ​កប​របរ​រក​ស៊ី​នេះ​ឡើង​វិញ​ ព្រោះ​មាន​មនុស្ស​២-៣​នាក់​តាំង​ខ្លួន​ជា​​ថ្នាក់​រដ្ឋ​មន្រ្តីនៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​បទ​បញ្ជា​លេខ​ ០០១ ចេញ​ហើយ​​ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​អាច​ប្រ​កប​របរ​ខាង​លើ​នេះ​បាន​ដោយ​សេរីមិនចាំ​​បាច់​ភ័យ​ខ្លាច​អី​ទេ។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា មាន​ដង្ខៅ​ធំ​ៗ​៣​នាក់​ដែល​កំពុង​ប្រ​មូល​ទិញ​លៀសដឹក​ឡាន​កូរ៉េ​ធំៗ ​ពី​ឃុំ​កំពុង​ឃ្លាំ​ង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដែល​មាន​ឈ្មោះទី១-ចែសុខ លោករ៉ុង ទី២-លោក​ស៊ុន​ ចែញ៉ែត ទី៣-លោក​ហាប់ ចែថូ។ ប្រ​ភព​បន្ត​ថា ចែសុខមិន​ត្រឹម​តែ​ជា​ថៅ​កែ​ប្រ​មូល​ទិញ​លៀស​ខ្ចៅ​ប៉ុណ្ណោះ​​ទេ គាត់​ថែម​ទាំង​មាន​ទូកកាណូត​អូស​លៀស​ខ្ចី​ជា​ច្រើន​គ្រឿង​ទៀត​ផង។

ចែសុខ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​រសៀលថ្ងៃទី​២០ថា គាត់​ជា​អ្នក​ទិញ​លៀស​ពី​ពលរដ្ឋ​មែន​ ហើយ​គាត់​ពុំ​បាន​ខ្វល់​រឿង​ច្បាប់​ទំ​លាប់​អី​ទេ បើ​គេ​មាន​លៀស​លក់​គឺគាត់​ទិញ ការ​អូស​លៀស​ខុស​ច្បាប់​ ឬ​ត្រូវ​​ច្បាប់​ជា​រឿង​របស់​អ្នក​អូស​លៀស​តែ​ប៉ុណ្ណោះ គាត់​អត់​ឈី​ក្បាល​វិលមុខ​អី​ទេ ចង់អូស​រីង​ទាំង​ទឹក​ទន្លេ​សាប​ក៏​គាត់​មិន​ដឹង​ដែរ ព្រោះ​ប្តី​គាត់​ធ្វើ​ទាហ៊ាន​ប្រាក់​ខែ​តិច គាត់​ត្រូវ​តែ​រក​របរ​ក្រៅ​ទើប​អាច​ស៊ី​គ្រប់។

លោក​ ព្រិន​សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​២១​នេះ​ថា អ្នក​ដែល​និយាយ​ថា រដ្ឋា​ភិបាល​លុប​បទ​បញ្ជា​លេខ​០០១នោះ​វា​មិន​ពិត​ទេ វា​ជា​ការ​ឃោសនា​អកុ​សល្យ​តែ​ប៉ុណ្ណោះ។ លោក​បាន​បន្តថា ខាង​ជល​ផល​បាន​ទទួល​ការ​ប្រកា​ស​ថ្មី​ដែល​​អនុញ្ញាតិអោយ​ពលរដ្ឋ ទី១-អាចអូស​អួន​ដោយ​ដៃដែល​មាន​ប្រ​វែង​ខ្លីៗ ទី២-ណររ៉ាវ​អនុញ្ញាតិ​អោយ​បាន​តែ​ប្រ​វែង​៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ និង​ទី៣-លៀស​ខ្ចៅ​ពលរដ្ឋ​អាច​ប្រើ​កញ្ច្រែង​កើប​ដោយ​ដៃ​ មិន​អោយ​ប្រើ​ម៉ាស៊ីន​អូស​ដែល​មាន​ឧប​ករ​អូសមាន​​មុខប្រ​វែង​២-៣ម៉ែត្រដូច​មុន​នោះ​ទេ។​

ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង សូម​សំ​នូម​ពរ​ទៅ​លោ​ក ​ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផលខេត្ត​សៀម​រាប ឯកឧត្តម​ ណៅធួក រដ្ឋ​មន្រ្តីជល​ផល និង​ជា​ពិសេស​សម្តេច​ ហ៊ុន-សែន មេត្ត​បញ្ឈប់​សកម្ម​ភាព​បទ​ល្មើស​នេសាទ​ខាង​លើ​នេះ​ទៅ​ ដើម្បី​ជីវ​ភាព​រាស្រ្ត​ក្រី​ក្រ និង​ដើម្បីការ​ពារ​​ត្រីក្នុង​បឹង​ទន្លេ​សាបអោយ​បាន​គង់​វង់​ទៅ​អនាគត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1878ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1633ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1654ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1652ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1661ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1956ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1839ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1377ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1502ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2258ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15510នាក់
ម្សិលមិញ    43933នាក់
សប្ដាហ៍នេះ    101785នាក់
ខែនេះ    249058នាក់
ឆ្នាំនេះ   2993362នាក់
សរុប   56592258នាក់
ថ្ងៃទី 07 ខែ 05 ឆ្នាំ 2025 ម៉ោង 04:25