លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:11 នាទី ចំនួនអានៈ 1516

លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ខាង​ រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​​ ដែល​ដឹក​ឆ្លង​កាត់​ខេត្ត​សៀមរាប​ទាំង​ថ្ងៃ​ទាំង​យប់។

នៅ​រសៀល​ម៉ោង​២និង​៥០នាទី នាថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២នេះ គេ​សង្កេត​ឃើញ​លោក ហុក-ប៊ុន​ធឿន ហៅ​ស្មី បាន​ជិះ​រថ​យន្ត​ម៉ាក​កាមរី សេរីឆ្នាំ​១៩៩៥ ចង្កូត​ស្តាំពណ៍​ស រត​ការ​ឈើ​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) យ៉ាង​គគ្រឹគ​ គគ្រេង ដោយ​គ្មាន​ការ​កោដ​ញញើត​សមត្ថ​កិច្ច​ណា​ទាំង​អស់ នៅ​ក្នុង​ខេត្ត​សៀម​រាប​។

ក្រុម​អ្នក​កាសែត​ដែល​ឈរ​ជើង​យក​ព័ត៌មាន​ប្រ​ចំា​ខេត្ត​សៀ​រាម​រាប ប្រ​មាណ​ជិត​១០០​នាន់​​បាន​អោយ​ដឹង​ថា ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ប្រើ​កាយ​វិការ​ក្រអើត​ក្រ​ទម​ ច្រងេង​ច្រងាង មើ​ល​ងាយ​អ្នក​កាសែត​ ដែល​ឈរ​ចាំ​ថ​តរូប​រថ​យន្ត​ដឹក​ឈើ​ ដែល​ប៊ុន​ធឿនរត​ការ​តាម​ដង​ផ្លូវ​លេខ​៦៧ (ហៃវ៉េ) ស្ទើ​ជា​រៀង​រាល់​ថ្ងៃនោះ។

ជាក់​ស្តែងបើ​តាម​ការ​រាយ​ការណ៍​ពី​អ្នក​កាសែត​ កាល​ពី​ល្ងាចថ្ងៃទី៣១ខែតុលានេះ ក្រុម​អ្នក​កាសែត​ជាច្រើន បាន​ឃើញ លោក​ស្មី រត់​ការ​ឈើ​ម្តង​ទៀត នៅ​តាម​ដង​ផ្លូវលេខ​៦៧ (ហៃវ៉េ) ដោយ​ជិះ​រថ​យន្ត​កាមរី​ហើម ពណ៍​ខ្មៅពាក់​ស្លាក​លេខ បាត់​ដំ​បង 2A-4462 ហើយ​ខណៈនោះ​អ្នក​កាសែត​បាន​ចោម​រោម​សុំ​ថត​រូប​ ហុក-ប៊ុន​ធឿន ( ហៅស្មី ) តែ​អ្នក​រត​ការ​ឈើ​រូប​នេះ​បាន​អោន​មុខ​ចុះ​យក​ដៃ​បាំង​មិន​អោយ​ថត​ជាប់​កណ្តាល​មុខទេ។

បើ​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា កាល​ពី​ប្រ​ហែល​២​ឆ្នាំ​មុន​ លោក​ហុក-ប៊ុន​ធឿន ( ហៅស្មី ) ជា​ជើង​ខ្លាំង​ខាង​ប្រ​ដេញ​រថ​យន្ត​ដឹក​ឈើ ដែល​ថ្ងៃ​មួយ​បានបើក​គៀរ​គ្នា ធ្លាក់​ទាំង​រថ​យន្ត​ដឹក​ឈើ​ ធ្លាក់​ទាំង​រថ​យន្ត​ខ្លួន​ឯង ថែម​ទាំង​បុក​បាក់​ដើម​ឈើ​ ដែល​ដាំ​លំ​អរ​តាម​ដង​ផ្លូវ​៦០​ម៉ែត្រ​​អស់​ជា​ច្រើន​ដើមទៀត​ផង​។ ប្រ​ភព​បន្ត​ថា​ បន្ទាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ លោក​ហុក-ប៊ុន​ធឿន បាន​បិត​សា​ប៊ូ​គូទ​ដាក់​មេ​ផាយ​ពី​ខេត្ត​សៀម​រាប​ អស់​រយៈពេល​ជាង​១ឆ្នាំ​​ ក្នុង​ការ​គេច​ខ្លួន​ពី​ការ​កោះ​ហៅរបស់​សមត្ថកិច្ច។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ ​រយៈពេល​ប៉ុន្មាន​ខែ​នេះ ស្រាប់​តែឃើញ​ លោក​ស្មី​លេច​មុខ​មក​ខេត្ត​សៀម​រាប​វិញ ថែម​ទាំង​ចេញ​មុខ​ជា​អ្នក​រត​ការ​ឡាន​ដឹង​ឈើ​របស់​ក្រុម​ហ៊ុន​ទៀត​ផង។ ប្រ​ភព​បន្ថែមថា ពី​មុន​ហុក​ប៊ុន​ធៀន​ មាន​មុខ​ងាជា​អ្នក​កាសែត​​ក្នុង​ស្រុក​មួយ​រូប​ដែរ តែ​សព្វ​ថ្ងៃមិន​ដឹង​ធ្វើ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ឃើញ​អង្គុយ​ចាយ​លុយ​ទាំង​បាច់​ៗនៅ​តាម​ហាង​កាហ្វេ​វៀត​ណាមក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ​។

សូម​បញ្ជាក់​បន្ថែម​ថា តាំង​ពី​លោក​ ស្មី ត្រឡប់​មក​ខេត្ត​សៀម​រាប​វិញ បន្ទាប់​ពី​គេច​ខ្លួន​ប្រ​ហែល​១ឆ្នាំ​នោះ លោក​ស្មី​ហាក់​មាន​អំ​នួត​អួត​អាង​ថា គេ​ស្គាល់​អ្នក​តូច​អ្នក​ធំ​នៅ​ខេត្ត​សៀម​រាប​មិន​សល់​ទេ មាន​រឿង​ក្តី​ក្តាំ​អី​ក៏​មិន​ភ័យ​ដែរ ព្រោះ​គេ​មាន​ខ្សែកាប​ធំ​ហើយ​ក្រាស​ទៀត​ផង។

យើ​ង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេវា។

អ្នក​តាម​ដាន​ហេតុការ​ណ៍​រឿង​រាវ​លោក​ស្មី​ គេច​ខ្លួន​ព្រោះ​ជាប់​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​នោះ មិន​ដឹង​ជា​គេ​ដោះ​ស្រាយ​ដោយ​វិធី​ណា​នោះ​ទេ បាន​ជា​លោក​ស្មី​អាច​ចូល​ខេត្ត​សៀម​រាប​វិញ​ដោយ​រលូន​បែប​នេះ?

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1748ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1633ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1755ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4004ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1622ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1691ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1588ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2051ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2354ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1770ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42822នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85155នាក់
ខែនេះ    232428នាក់
ឆ្នាំនេះ   2976732នាក់
សរុប   56575628នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:11