ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល

ដោយៈ សៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 02:46 នាទី ចំនួនអានៈ 1557

កាលពីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២នេះ ម្សិលមិញនេះ មានការដុតបំផ្លាញចោលនូវឱសថ ហួសកាល កំណត់ប្រើប្រាស់ ឱសថដែលគ្មានការ អនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មានបិតលតាប័ត្រ បន្ទាប់ ពីការរឹបអូសនិងដកហូតបានជាបន្តបន្ទាប់ ពីបណ្តាឱសថស្ថាន និងគ្លីនិកមួយចំនួន នៅក្នុងក្រុងសៀមរាប ក្នុង រយ:ប្រមាណ៧ខែ ដើមឆ្នាំ២០១២ ពិធីដុតបំផ្លាញនេះ បានធ្វើឡើងនៅ មន្ទីរសុខាភិបាលខេត្តសៀមរាប។

មន្ត្រីផ្នែកគ្រប់គ្រងឱសថ នៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១២នេះ បន្ទាប់ពីមន្ត្រី ជំនាញ និងអង្គភាពពាក់ព័ន្ធធ្វើការចុះត្រួតពិនិត្យកន្លែងឱសថស្ថាន ឱសថស្ថានរង ក៍ដូចជាបណ្តាកន្លែងសម្រាក ព្យាបាលមួយចំនួន បានធ្វើការរកឃើញនូវ ឱសថជាច្រើនដែលហួសកាលកំណត់ប្រើប្រាស់។

ម្យ៉ាងឱសថមួយ ចំនួនគឺគ្មានបិតលតាប័ត្រ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល។ ហើយការដុតកំទេចចោល នូវឱសថ គ្រប់ប្រភេទ ពេលនេះមានចំនួន ៧៩៥មុខ ដែលក្នុងនោះមានថ្នាំគ្រាប់ចំនួន ៣១៥.៥៨៦គ្រាប់  សេរ៉ូមចំនួន ៦២០ដប  រួមនិងថ្នាំនិងសេរ៉ូមដែលមិនស្គាល់ឈ្មោះចំនួន ១៦០.៥គីឡូក្រាម។សូមរំឮកថា កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅ សមត្ថកិច្ច ដែលមានមន្រ្តីមន្ទីរសុខាភិបាល នគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះពិនិត្យ ឆែកឆេរ និងបានរកឃើញថ្នាំពេទ្យរាប់រយមុខ/ប្រភេទ និងរាប់ម៉ឺនគ្រាប់/ដប/កញ្ចប់ ស្មើនឹង ១២៥គីឡូក្រាមដែលចរាចរឱសថខុសច្បាប់ និងមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយឱសថមួយ ចំនួនទៀតហួសកាលបរិច្ឆេទប្រើប្រាស់ នៅមន្ទីរសម្រាកព្យា បាលសុភមង្គល ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។

រហូតចុង ដដែល សមត្ថ កិច្ច អាជ្ញាធរ មន្ត្រីសុខាភិបាល បានចុះអនុវត្តសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល ស្ដីពី ការបិទមន្ទីរ សម្រាក ព្យាបាលជំងឺ "សុភង្គល"។

ដោយឡែក នៅដើមខែកក្កដា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច និងមន្រ្តីសុខាភិបាល ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានសម្រេចបញ្ឈប់ជាបណ្តោះ អាសន្ន និងធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួន ៥លាន រៀល ព្រមទាំងដកហូត ថ្នាំពេទ្យជាង ៤០មុខ សរុបទម្ងន់ ៣៥,៥គីឡូក្រាម ក្នុងនោះមានឱសថគ្រាប់ចំនួន ២០.៥១៧គ្រាប់។

ផ្ទះល្វែងលក់និងស្ដុក ឱសថខុសច្បាប់ មួយកន្លែងដែលស្ថិតក្នុងបុរីអង្គរសបភីងអាឃេត ស្ថិតនៅអាគារលេខA19 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

មតិមហាជនមួយចំនួនបានដាក់ជាចំណោតថា តើឱសថស្ថាន ឱសថស្ថានរង និងមានទីតាំងលក់ ឱសថ ក្នុង ខេត្តសៀមរាប ប៉ុន្មានទៀតដែលកំពុងប្រកបរបរ ខ្វះគុណតម្លៃនៃវិជ្ជាជីវ: គ្មានក្រមសីលធម៌ មិនមានការទទួល ខុសត្រូវ និងមិនគោរពច្បាប់ ទម្លាប់ដែលបង្ករគ្រោះថ្នាក់ ដល់ពលរដ្ឋ បណ្ដាលមកពីការរកស៊ីលក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់ឱសថដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មាន បិតលតាប័ត្រនោះ។ ហើយមន្ត្រី សមត្ថកិច្ច ស្ថាប័ន អាជ្ញាធរ អ្នកពាក់ព័ន្ធ លោកនឹងធ្វើយ៉ាងណា ដើម្បីបន្ត ទប់ស្កាត់ និងឈានទៅលប់បំបាត់នូវរាល់ ការរកស៊ី លក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់  ឱសថគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្មានបិតលតាប័ត្រនោះ ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ព្រោះប្រជាពលរដ្ឋលោកមិនសូវមាន ឬគ្មានបទពិសោធន៍ យល់ដឹង ស្គាល់ ប្រើប្រាស់ ព្យាបាលឱសថ/ថ្នាំពេទ្យ ត្រឹមត្រូវថា តើក្លែងក្លាយ ឬត្រឹមត្រូវយ៉ាងណានោះ។

ទោះជាយ៉ាងណា មន្ត្រីការិយាល័យគ្រប់គ្រងឱសថ បានមានប្រសាសន៍ថា សម្រាប់ពេលខាងមុខទៀតនេះ ការិយាល័យ ជំនាញ និងបន្តធ្វើការចុះត្រួតពិនិត្យជាបន្តទៀត ដើម្បីគ្រប់គ្រងឲ្យបាននូវការប្រើប្រាស់ឱសថ ដែលមិនប្រក្រតី និងគ្មានការអនុញ្ញាតិ ពីក្រសួងសុខាភិបាល ដើម្បីជាប្រយោជន៍ ដល់ការថែរក្សា សុខមាល ភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ៕ដោយ ccj-media.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1466ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1791ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1635ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1730ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1580ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1756ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1434ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1372ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1339ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1663ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11036នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    38889នាក់
ខែនេះ    348057នាក់
ឆ្នាំនេះ   2358596នាក់
សរុប   51718522នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 23:48