ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្ត

ដោយៈ ភ្នំពេញ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 1974

ប្រធានផ្សារដើមគ​លោក កែតស៊ីវិនី បានយកផ្លូវសារធារណៈជុំវិញផ្សារដាក់ឲ្យអាជីវករ​លក់ដូរ​តាម​កញ្ច្រែង ហើយប្រើឲ្យក្រុមសន្តិសុខដើរប្រមូលប្រាក់ពីអាជីវករក្នុង១​នាក់ ៥​ពាន់រៀល ដោយអះ​អាង​ថា​ជា​ ថ្ងៃបុណ្យមាន​ការលក់ដូរដាច់ច្រើន ដែលថ្ងៃធម្មតាត្រូវបង់តែ ៥០០ ទៅ ១០០០ រៀល។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ប្រសិនបើអ្នកលក់ដូរពុំព្រមបង់ប្រាក់ឱ្យ ទៅតាមការទាមទារ របស់ ក្រុមសន្តិសុខផ្សារដើមគនេះទេ គឺត្រូវបានក្រុម សន្តិសុខនោះទាត់កញ្ច្រែង ​ធ្វើឱ្យបន្លែត្រីសាច់ខ្ទាត រាយប៉ាយ ពេញផ្លូវមិនខានឡើយ គឺមានឥរិយាបថដូចៗគ្នាស្ទើរតែទាំងអស់ គឺមិនមានសីលធម៌ជា សន្តិសុខការពារពលរដ្ឋនោះឡើយ សូម្បីតែការប្រើប្រាស់ ពាក្យសំដីវិញក៏លំបាកស្តាប់ផងដែរ ជា​ពិសេសប្រធានសន្តិសុខឈ្មោះ បេ វណ្ណា ។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំណែកឯលោក កែត​ស៊ីវិនី វិញនោះគ្មានប្រតិកម្មណាមួយចំពោះ ក្រុមសន្តិសុខដែលដើរទារលុយ លើសការកំណត់នោះទេ បែរជានៅស្ងៀមព្រោះ លោក កែត ស៊ីវិនី ប្រធានផ្សារដើមគជាមនុស្ស ដែលលើកបន្តុបដោយអភិបាល ក្រុងភ្នំពេញលោក កែប ជុតិមា ។

ព័ត៌មានបានបន្តទៀតថាបច្ចុប្បន្នលោក កែត  ស៊ីវិនី ក៏មិនរណបជាមួយលោក  សេង រតនៈ អភិបាល​ខណ្ឌ ទួលគោក ដែរដោយសំអាងថា រូបលោកត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ចាត់តាំងឱ្យ​ធ្វើជា ប្រធានផ្សារ និងយកផ្លូវសាធារណៈធ្វើអាជីវកម្មរបស់ខ្លួន ។

ទាក់ទងនឹងបញ្ហាខាងលើប្រធានផ្សារដើមគលោក កែត ស៊ីវិនី មិនអាចសុំការបំភ្លឺបានទេ​ដោយលោក​បាន​ប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទថា ជាប់រវល់ប្រជុំហើយក៏បិទទូរស័ព្ទ​មិនឃើញ​ឆ្លើយ​តបរហូត​មក​ដល់ពេលនេះ។

មតិសាធារណៈ​ជន​បានរិះគន់ថា បើគ្មានការបើដៃពីអាជ្ងាធក្រុង ពិសេសលោក កែប ជុតិមា ក៏ប្រធាន​ ផ្សារ​រូបនេះមិនហានយកផ្លូវសាធារណៈរបស់រដ្ឋទៅធ្វើអាជីវកម្មមិនគិតពីសណ្តាប់ធ្នាប់សាធារណៈ​និងសុវត្ថិភាពអ្នកធ្វើដំណើរ៕ដោយ៖ធនជ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1666ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1763ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1650ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1735ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1684ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1579ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1752ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1838ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1582ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3243ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38557នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80890នាក់
ខែនេះ    228163នាក់
ឆ្នាំនេះ   2972467នាក់
សរុប   56571363នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40