ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន

ដោយៈ សុភា ខេត្តកំពង់ស្ពឺ ថ្ងៃទី 13 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:16 នាទី ចំនួនអានៈ 1604

ក្រោយពីការចូលនិវត្តន៏របស់លោក ទួន សុង អតីតអភិបាលស្រុកថ្ពង លោក ងួន ឡាញ់​អតីត​អភិបាលរងស្រុកថ្ពង ត្រូវបានតែងតាំងជាអភិបាលស្រុកថ្ពង ខេត្ត​កំពង់ស្ពឺ​ ក្រោមអធិបតីភាព​ឯកឧត្តម កង ហ៊ា អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង​មាន​​ការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មកពី​បណ្តា​មន្ទីរ​​ជា​ច្រើន​រូប​​ និង​​មន្ត្រីរាជការ កង​កំលាំង​ប្រដាប់​អាវុធ​ទាំង​៣​អង្គភាព​ផង​ដែរនៅ​រសៀល​ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១២។

​ឯកឧត្តម កង ហាង អភិបាលខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​សំដែង​នូវ​ការកោតសរសើរ​ដល់ថ្នាក់​ដឹកនាំស្រុក ​ទាំងអស់​ដែល ក្នុង​រយៈពេល​កន្លងមក​នេះ បាន​ខិតខំ​យក​ចិ​ត្ដ​ទុកដាក់ បំពេញភារកិច្ច​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដោយបាន​ចូលរួម យ៉ាងសកម្ម​ភាពការពារ​សន្ដិសុខ​សុវត្ថិភាព ជូន​ប្រជា​ពល​រដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ដែល​ធ្វើអោយ​បទល្មើស​មួយចំនួនធំ​មានការ​ ថយចុះ​។ ជាមួយនេះ​អាជ្ញាធ​បាន​សហការជាមួយមន្ដ្រីនគរបាល​ទាំងអស់ បាន​ចូលរួម​អនុវត្ដ​ជាប្រចាំ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អនុវត្ដ​តាម​លក្ខណៈ​សម្បត្ដិ​ទាំង​៥​យ៉ាង​របស់​គោលនយោបាយ​ភូមិ​ឃុំ​មាន​ សុវត្ថិភាព ។

​ឯកឧត្ដម បាន​ជម្រុញ​ដល់​លោក ងួន​ ឡាញ់ ដែល​បានទទួល​មុខតំណែង ថ្មី​នាពេលនេះ ត្រូវ​បន្ដ​យក​ចិ​ត្ដ​ទុកដាក់​បំពេញភារកិច្ចរ​បស់​ខ្លួន​តាម​តួនាទី​ដែល​​បានប្រគល់​អោយ ខិតខំ​បង្កើន​កិច្ចសហការ​អោយ​បាន​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ ក្នុងការ​បង្ក្រាប​ទប់ស្កាត់ បទល្មើស​កុំអោយ​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ត្រូវគោរព​នូវ​វិន័យ និងក្រមសិលធម៌​ដោយ​អនុវត្ដ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់  និង​លុប​បំបាត់​អោយខាងតែបាន នូវ​រាល់​ទង្វើ​ខុសឆ្គង​​ទាំង​ឡាយ​​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ហើយ​ត្រូវ​រឹតបន្ដឹង​ឡើងវិញ​ការ​អនុវត្ដ​ច្បាប់​អោយបាន​ម៉ឺងម៉ាត់​។ឯកឧត្តមក៏បានបញ្ជាក់ផង​ដែរថាឯកឧត្តម សង្ឃឹមថាការឡើងកាន់តំណែងរបស់លោកអភិបាលស្រុកថ្ពងថ្មីនេះនិងមានការ​អភិវឌ្ឍន៏កាន់​តែប្រសើឡើងក្នុងទឹកដីស្រុកថ្ពងដែលជាអតីតសមភូមិក្តៅមួយនេះ។

ក្រោយពី ​ប្រកាស​ញ្ញតិ្តតែងតាំង លោក​ងួន ឡាញ់ ដែល​ទើបតែ​ចូល​មក​កាន់​តំណែង​ជា​​អភិបាល​ស្រុក​ថ្ពងបាន​ឡើង​ប្តេជ្ញា​ចិត្ត​នៅក្នុង​អង្គ​ពី​ធី​ទាំងមូល​ថាលោកមាន​សេចក្តី​សោម​នស្ស​​រីក​រាយ​យ៉ាង​ក្រៃលែង​​​​ដែល​​​រាជរដ្ឋាភិបាល​ផ្តល់​ មុខតំណែង​ដ៏​សំខាន់​ដល់​លោក។ ដូច្នេះ​ក្នុងនាម​លោក​​ជា​អភិបាល​ស្រុកនឹង​ខិតខំ​បន្ត​អនុវត្ត​ភារកិច្ច​និង​គោល​ការ​ណ៍​ចម្បង ដែល​រាជរដ្ឋាភិបាល​ផ្តល់អោយ​ជាពិសេសនិងខិត​ខំបំរើ​ប្រយោជន៏ជូនដល់ពលរដ្ឋក្នុងស្រុក​ថ្ពង​ទាំងមូល ដោយគិតបញ្ហាប្រយោជន៏រួមជាធំ ហើយបញ្ហា​សំខាន់​ៗ​ដែលត្រូវអនុវត្តន៏នោះគឺ​​នយោបាយភូមិ ឃុំ មានសុវត្ថិភាពដោយ​ផ្សារភ្ជាប់​និង​សហការ​ល្អ​រវាង​មន្ទីរ​អង្គ​ភាព​ផ្សេងៗ ដើម្បី​ដឹកនាំ​អនុវត្ត​ភារ​កិច្ច​គ្រប់​ផ្នែក សំរាប់​ជា​ជំ​ហ៊ាន​​​ឲ្យ​ស្រុកថ្ពងកាន់តែ​រីក​ចំរើន​​ឥត​ឈប់​ឈរបន្ថែមលើសមិទ្ធផលដែលមានស្រាប៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន2220ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1738ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1953ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន3108ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1666ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1553ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2123ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2473ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2100ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1757ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42765នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85098នាក់
ខែនេះ    232371នាក់
ឆ្នាំនេះ   2976675នាក់
សរុប   56575571នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:05