លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 07:59 នាទី ចំនួនអានៈ 1718

លោក ហមសំបូរ​ មាន​វ័យ​ជាង​៤០​ឆ្នាំ ជា​អ្នក​យក​ព័ត៌​មាន​អោយ​​កា​សែត​កម្ពុជា​ថ្មី​ ​ និង​ជា​អ្នក​រាយ​ការណ៍​ព័ត៌​មាន​ឱ្យ​ទូរ​ទស្សន៍​បាយ័នប្រ​ចាំ​ខេត្ត​សៀម​រាប ​បាន​ទទួល​មរណ​ភាព នៅ​កេ​ហដ្ឋាន​ស្ថិត​ក្នុង​ភូមិ បន្ទាយ​ចាស់​ សង្កាត់​ស្លក្រាម ក្រុង​-ខេត្ត​សៀម​រាប កា​ល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១២​ខែវិច្ឆិកា ​ឆ្នាំ២០១២​ ដោយ​រោគាពាធ ដែល​មាន​ប្រ​ពន្ធ​ឈ្មោះ ហៀញដានី អាយុ៣៧ឆ្នាំ និង​បន្សល់ទុក​​កូន​ប្រុស​តូចៗ​២នាក់នៅ​ក្នុង​បន្ទុគ្រួសារ។


លោក ហមសំបូរ ដែល​ជា​​អ្នក​មាន​ទេព្យ​កោសល្យ​ជាង​គេ​ក្នុង​ការ​សរសេរ​អត្ថ​បទ​សា​រ​ព័ត៌មានក្នុង​ស្រុក​ក្នុង​ខេត្ត​សៀម​រាប​ បាន​ធ្លាក់​ខ្លួន​ឈឺ​អស់រយៈ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្ដែ​ទោះ​បី​ជា​ជម្ងឺ​បាន​យា​យី​ដល់​ជី​វិត​របស់​លោក​ក៏​ដោយ​ ក៏លោក​នៅ​តែ​ខិត​ខំ​សរសេរ​ព័ត៌​មាន​ផ្ដល់​ឱ្យ​កា​សែត​កម្ពុជា​ថ្មី ធ្វើ​ការ​ចុះ​ផ្សាយ​ជា​ច្រើន​​អត្ថបទជា​បន្ត​បន្ទាប់រហូត​ដល់​ជីវិត​ចុង​ក្រោយ។

ក្រុមគ្រួសារ​របស់​លោក ហម​សំបូរ បាន​អោយ​ដឹង​ថាមួយ​ឆ្នាំមុន​នេះ​លោក ហមសំបូរ បាន​ជា​សះ​ស្បើយ​ម្តង​ហើយ​បន្ទាប់​ពី​ទៅ​សំ​រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្តសៀម​រាប​ និង​បានដើរហើរ ចុះ​យក​ព័ត៌​មាន ជា​មួយ​អ្នក​កា​សែត​ដ៏​ទៃ​ទៀត​ មិន​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៏​នោះ​ទេ។​ ប៉ុន្ដែរយៈ​ពេល​ប៉ុន្មាន​ ថ្ងៃ​កន្លង​ទៅ​នេះ​ជំ​ងឺ​របេង​របស់​លោក​ក៏បាន​រើ​ឡើង​វិញ​ធ្វើ​ឱ្យ​លោក​ចូល​ទៅ​សំ​រាកព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ដ​សៀម​រាប​សា​ជា​ថ្មី​។ លុះដល់​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​ ឆ្នាំ២០១២​នេះ គ្រូ​ពេទ្យបាន​​ប្រាប់​ប្រ​ពន្ធ​របស់​លោក​ ហមសំបូរ ថាជម្ងឺ ​មិន​អាច​ជា​សះ​ស្បើយ​បាន​ទេ ​ ហើយ​គ្រូ​ពេទ្យ​ក៏​បាន​ឱ្យ​ក្រុម​គ្រួ​សារ​ដឹក​លោក ហម​សំបូរ មក​កាន់​លំ​នៅដ្ឋាន​វិញ​ ស្រាប់​តែ​នៅ​ម៉ោង​៤ និង៣៨​នាទី​រសៀល លោក​ហម​សំបូរ​ក៏បាន​បាត់​ទទួល​មរណភាព​បាត់​​ទៅ​។

ក្នុង​នាម​យើង​ខ្ញុំ​ជា​នាយក​និង​បុគ្គលិក​ទាំង​អស់​ នៃ​សារ​ព័ត៌មាន កម្ពុជាសុវណ្ណភូមិ សូម​ចូល​រួមរំ​លែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំ​ផុត​ជា​មួយ​គ្រួ​សារ​សព​លោក​ ហម​សំបូរ និងសូម​ឱ្យ​វិញ្ញាណ​ក្ខន្ធ​លោក បាន​ទៅ​កាន់​សុគ​តិភព​កុំ​បីឃ្លៀង​ឃ្លាត​ឡើយ៕ ដោយ​ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1024ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1733ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1685ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2500ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1552ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2217ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2643ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2128ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1725ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38652នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80985នាក់
ខែនេះ    228258នាក់
ឆ្នាំនេះ   2972562នាក់
សរុប   56571458នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44