លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ

ដោយៈ សុភា ខេត្តកំពុង​ស្ពឺ ថ្ងៃទី 11 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1537

ប្រជាពលរដ្ឋរស់នៅភូមិអូអញ្ជា ឃុំតាសាល ស្រុក ឪរ៉ាល់ កំពុងតែសុំអំពាវនាវសុំអន្តរាគមពី​សម្តេចតេជោ ហ៊ុន សែន ឲ្យក្រុមនិស្សិតវាស់វែងដីជូនពួកគាត់ ខណៈពេលដែលក្រុមនិស្សិតមិនហ៊ាន​វាស់វែងដោយសារតែមានការរារាំងពី លោក រស់-សេរី ជាមេការក្រុមហ៊ុនសាងសងទំនប់ទឹកតាសាល​និងអ្នកស្រី ឃ្លាំង-យួង ជាអភិបាលរងស្រុក​ឪរ៉ា់ល់។

ទាក់ទងនិងបញ្ហាដីធ្លីនេះ លោក ច័ន្ទ-ភ័ណ្ឌ តំណាងឲ្យពលរដ្ឋទាំង៣៨គ្រួសារបាន មាន ប្រសាស៏ថា​ដី​ដែលមានទំហំសរុបជាង២០០ហិកតា គឺពលរដ្ឋរស់នៅនិង អាស្រ័យផលតាំង ពីឆ្នាំ ២០០០និង២០០៤​មកម្លេះដោយមានលិខិតស្នាមត្រឹមត្រូវចេញពីអាជ្ញាធភូមិ ឃុំ ប៉ុន្តែបច្ចុប្បន្នត្រូវ អ្នកស្រី ឃ្លាំង-យួង និង​លោក ​រស់-សេរី បានមករារាំងមិនឲ្យក្រុមនិស្សិតធ្វើការវាស់វែង​ ថែមទាំង យក គ្រឿង​ចក្រមក​ឈូស​ឆាយ​ដំណាំ និង ផ្ទះសម្បែងរបស់ពួកគាត់ ដោយចោទថា ពួកគាត់ រស់នៅលើ តំបន់បាតអាង ដែល​ក្រុមហ៊ុន​កំពុងសាងសង់​ហើយលោករស់​សេរីនេះថែមទាំងគំរាមកំហែងពួកគាត់ និងយកកម្លាំង​ប្រដាប់​អាវុធមកដាក់កុងត្រូលបិទផ្លូវធ្វើឲ្យពួកគាត់ពិបាក់ក្នុងការចេញចូលក្នុងភូមិ។​

លោករស់សេរី បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា លោកមិនបានធ្វើដូចការចោទ​ប្រកាន់​នោះទេ ដោយលោកចោទពលរដ្ឋថាបានមករស់នៅលើដីដែលរដ្ឋផ្តល់សម្បទានឲ្យក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៏ ហើយកន្លងមកក្រុមហ៊ុនធ្វើការឈូសឆាយនោះគឺកាយប្រឡាយជាប់និងចញ្ជើម​ផ្លូវដើម្បី​ការពារផ្លូវតែប៉ុណ្ណោះ។ សម្រាប់ការដាក់កម្លាំងប្រដាប់អាវុធយាមកាមនោះគឺដើម្បី​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ហើយលោកក៏មិនបានរារាំងក្រុមនិស្សិតវាស់វែងដីនោះ​ដែរ។លោកបានបញ្ជាក់​ផង​ដែរថាពលរដ្ឋមករស់នៅក្រោយពេលដែលក្រុមហ៊ុនសាងសង់ថ្នល់រួចរាល់នៅឆ្នាំ២០១១ សម្រាប់​លិ​ខិត​ស្នាម​ទទួលស្គាល់ដីរបស់អាជ្ញាធភូមិ ឃុំ ក៏លោកមិនបានដឹង។

លោកស្រី ឃ្លាំង​ យួង អភិបាលរងស្រុកឪរ៉ាល់បានមានប្រសាសន៏ថាបញ្ហាដែលកើតឡើងនោះគឺអ្នក​ស្រីទទួលបញ្ជាពីថ្នាក់លើ ដោយឡែកកាលពីល្ងាចថ្ងៃ១០ខែវិច្ឆិកា ឆ្នាំ២០១២​ អ្នកស្រីទទួលបញ្ជាថ្នាក់​លើសម្រេចឲ្យនិស្សិតចុះវាស់វៃងដីនៅពេលខាងមុខក្រោយពីបញ្ចប់បេសកម្មទទួលសម្តេចតេជោ​ហ៊ុន​សែន​ មកចែកប័ណ្ណកម្មសិទ្ធិដីនៅថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នំា២០១២។លោកស្រីបញ្ជាក់បន្ថែមផងដែរថា​ការ​វាស់វែងដីនោះគឺធ្វើឡើងទៅតាមច្បាប់ភូមិបាលដោយមិនវាស់ចែកឲ្យតាមតែចិត្តចង់បានរបស់ពលរដ្ឋ​នៅចំនួនដីរបស់ខ្លួននោះទេ។

គួបញ្ជាក់ផងដែរថាពលរដ្ឋទាំង៣៨គ្រួសារខាងលើបានរងការចោទប្រកាន់ពីអាជ្ញាធ និង មន្រ្តីជំនាញ​ថារស់​​នៅលើដីក្រុមហ៊ុន និងមន្ត្រីទាំងនោះបានបដិសេដ្ឋមិនឲ្យក្រុមយុវវជនស្ម័គ្រចិត្តសម្តេចតេជោធ្វើ​ការ​វាស់​វែង​រហូត​ក្រុម​ពលរដ្ឋបានត្រៀមញ្ញាត្តិ ដើម្បីជូនសម្តេច នៅថ្ងៃដែលសម្តេចតេជោ​ទៅចែក​ប័ណ្ណ​កម្មសិទ្ធិដីដល់​ពលរដ្ឋ​​ផ្សេង​ទៀត​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិការ ឆ្នាំ២០១២ ខាងមុខនេះ ទើបលោកស្រី​ឃ្លាំង យួងដែលរង​ការចោទប្រកាន់នោះទៅប្រាបនិងសន្យាជាមួយក្រុមពលរដ្ឋថាលោកស្រី​និងរៀប​ចំឲ្យក្រុមនិស្សិតចុះមកវាស់វែងឲ្យ​នៅពេលខាងមុខ ដោយមិនចាំបាច់ឲ្យអ្នកសារព័ត៌មានចុះនិង​យក​ញ្ញាត្តិនោះទៅជូន​សម្តេច​តេជោនោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន2190ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1771ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1778ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1218ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1718ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1775ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1506ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1948ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1713ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1932ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38508នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80841នាក់
ខែនេះ    228114នាក់
ឆ្នាំនេះ   2972418នាក់
សរុប   56571314នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:37