សមត្ថកិច្ចចម្រុះ បានប៉ះទង្គិចដោយរុញច្រានគ្នាជាមួយនឹងក្រុមយុវជនសម រង្ស៊ីនៅទីលានប្រជាធិបតេយ្យ ដែលក្រុមយុវជនទាំងនោះគ្រោងនឹងដើរហែក្បួនចេញ យកញត្តិទៅដាក់ថ្វាយព្រះបរមរាជវាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សុំឲ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លីផងដែរ។
ក្រុមយុវជនសម រង្ស៊ីប្រមាណជាង ១០០នាក់ ដែលបានធ្វើការប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានសមត្ថកិច្ចប៉ូលីស ជាច្រើននាក់ ដាក់របាំង ហ៊ុមព័ទ្ធ មិនឲ្យក្រុមយុវជន សម រង្ស៊ីដើរក្បួនហែរចេញពីទីនោះឡើយ ដោយសំអាងថាសាលារាជធានី ភ្នំពេញអនុញ្ញាតឲ្យពួកគេធ្វើការប្រមូលផ្តុំគ្នា នៅត្រឹមតែ ទីលានប្រជាធិបតេយ្យប៉ុណ្ណោះ។
ក្រុមយុវជន សម រង្ស៊ីដែលបានលើកបដាសរសេរថា « កុលបុត្រខ្មែរ ចូលរួមគោរពស្នាព្រះហស្ដព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ» និងមានកាន់រូបព្រះឆាយាលក្ខណ៍សម្តេចព្រះនរោត្តម សីហនុទៀតនោះ គ្រោងនឹងមកដាក់ញត្តិនិង ធ្វើការគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតា និងបន្តដំណើរមកគោរពស្នាព្រះហត្ថរបស់ព្រះអង្គនៅវិមានឯករាជ្យផងទៀត៕
Thursday, 08 November 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ថ្ងៃនេះ | 34874 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77207 | នាក់ |
ខែនេះ | 224480 | នាក់ |
ឆ្នាំនេះ | 2968784 | នាក់ |
សរុប | 56567680 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net