ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្នេហ៍​ញៀន​ថ្នាំ​

ដោយៈ ជាស្រស់ សៀមរាប ថ្ងៃទី 01 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:44 នាទី ចំនួនអានៈ 1786

ប្អូនស្រី​របស់​នាយិកា​រទូ​ទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ខេត្តសៀមរាប​ បាន​ចុះ​ចោល​កូន​ និង​ប្តី​ទៅ​តាម​ប្រុស​ស្នេហ៍​របស់​នាង​ បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​ទំនាស់​ជាមួយ​គ្នា​ ហើយ​ប្តី​បាន​វាយ​ទះតប់​នាង​។​ការ​ចុះ​ចោល​នោះ​បាន​ធ្វើ​ឲ្យ​ម្តាយ​នាង​មានការ​ព្រួយបារម្ភ​ ហើយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា​មាន​គេ​បង្ខាំង​កូនស្រី​។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​នៅ​ម៉ោង​១៦​និង​៤៥​នាទី​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១២​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដោយ​មានការ​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង​ សំ​រិ​ទ្ធ​ សុ​ខុន​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឡោម​ព័ទ្ធ​បន្ទប់​ផ្ទះសំណាក់​យីហោ​ ភូមិ​គ្រឹះ​សាគូ​រ៉ា​ លេខ​២២២​និង​២២៣​ ស្ថិត​ក្នុងភូមិ​វត្ត​បូ​ព៏​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្តសៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​។​

​ជន​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ដូរ​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ ចក​ក្រុង​សៀមរាប​,​ ២-​ឈ្មោះ​កែវ​ ពុធ​បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្រុក​កំណើត​ ក្រុងភ្នំពេញ​ មុន​ចាប់ខ្លួន​ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​,​ ៣-​ឈ្មោះ​តាប់​ មេត្តា​ ហៅ​លី​គឹ​ម​ហុង​ ហៅ​ម៉ា​ប់​ ប្រុស​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​,​ ៤-​ឈ្មោះ​ប៉ោ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ និង​៥-​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ ស្រី​អាយុ​២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ជា​ប្អូនស្រី​នាយក​ ទូរ​ទស្ស​ន៏​ខ្សែកាប​រស្មី​ស្តារ​ ហើយ​ក៏​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ដែរ​។​

​លោក​វរ​សេនី​យ៏​ត្រី​ អ៊ូ​ សុផល​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ តាម​ស៊ើបអង្កេត​និង​ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ខាងលើ​ គឺ​កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ស្ត្រី​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ (​ប្អូនស្រី​លោកស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​)​បាន​រត់​ចាក​ចេញពីផ្ទះ​ ចោល​ប្តី​និង​កូន​ពីរ​នាក់​ ដែល​កូន​ម្នាក់​ទើបតែ​មាន​អាយុ​០៤​ខែ​ ទៅ​តាម​បុរស​ ឈ្មោះ​ តាប់​ មេត្តា​។​ លុះ​ថ្ងៃ​ទី​២៦​ខែតុលា​ បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​រត់​ទៅ​នៅ​ជាមួយ​គ្នា​ ស្ត្រី​ឈ្មោះ​ សាំង​ ស៊ី​ហោ​ ដែល​ជា​ម្តាយ​សាំង​ ម៉ា​លី​កា​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​លោក​ ពី​បទ​បង្ខាំង​មនុស្ស​ ខុសច្បាប់​ ។​

​លោក​បន្ត​ថា​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ ខាង​លោក​បាន​តាម​អង្កេត​តែ​ពួក​គេ​(​ជន​ស្ស័​យ​)​ បាន​ផ្លាស់​ប្តូរ​ការ​ស្នាក់​នៅ​រហូត​ ដំបូង​ទៅ​នៅ​ស្រុក​ពួក​ បន្ទាប់​មក​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​និក​ដែល​មាន​ទីតាំង​ទល់មុខ​ក្លិប​ខា​រា​អូ​ខេ​ ញូ​ស្តារ​ លុះ​ពេល​បែកការ​ក៏​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​ភូមិ​គ្រិះ​សាគូ​រ៉ា​ខាងលើ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។​

​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ សាំង​ សុ​ហោ​ ថា​កូនស្រី​សាំង​ ម៉ា​លី​កា​ របស់​គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​មិន​ឲ្យ​មក​ចេញ​ទៅ​ណា​មក​ណា​។​ ប៉ុន្តែ​តាម​ប្រភព​ពី​មន្ត្រី​ប្រតិបត្តិការ​និយាយ​ថា​ នៅ​ពេល​នគរបាល​ចាប់ខ្លួន​ គេ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ ឬ​ក៏​ជា​អ្នក​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ផង​​ ព្រោះ​ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​បន្ទប់​នោះ​ ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ទៅ​ចាក់​ចូល​បង្គន់​អស់​នៅ​សល់​តែ​ថង់​សម្រាប់​វេច​ខ្ចប់​ប៉ុណ្ណោះ​ ប្រដាប់ប្រដា​សម្រាប់​ជក់​ថ្នាំ​ញៀន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ការ​សួ​ដេញដោល​ជន​ទាំង​៥​នាក់​ជា​បន្ត​ទៀត​ ដើម្បី​ រក​ឲ្យ​ឃើញ​ថា​ ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីខ្លះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១២​ សាំង​ ម៉ា​លី​កា​  បាន​ប្រាប់​អ្នកកាសែត​ថា​ មិន​មាន​អ្នក​ណា​ចាប់បង្ខំ​ ហើយ​បង្ខាំង​រូប​នាង​ទេ​ គឺ​នាង​សម្រេចចិត្ត​រត់​តាម​ បុរស​ឈ្មោះ​តាប់​ មេត្តា​ ដោយ​ខ្លួនឯង​ ។​ នាង​និយាយ​ថា​ ការ​ដែល​នាង​រត់​នេះ​ដោយសារ​តែ​ប្តី​របស់​នាង​បាន​វាយ​នាង​នៅ​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​ទ​ង្វើ​នេះ​ នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​ ទើប​បង្ខំ​ឲ្យ​រូប​នាង​ រត់​តាម​គេ​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​០៤​ខែ​យ៉ាងនេះ​។​

​ក្រុម​អ្នក​តាមដាន​សាច់​រឿង​នេះ​បាន​និយាយ​ថា​ រឿង​ក្តី​មួយ​នេះ​កំពុង​មានការ​ស្មុគស្មាញ​ ព្រោះថា​ម្តាយ​ខាង​ស្រី​អះអាង​ថា​ កូន​ត្រូវ​គេ​បង្ខាំង​ ប៉ុន្តែ​សាមី​ខ្ឡួ​ន​ងះ​អាង​ថា​ គ្មាន​អ្នក​បង្ខំ​ទៅ​វិញ​។​ ដូច្នេះ​រឿង​នេះ​នគរបាល​ត្រូវ​តែ​ សាកសួរ​ឲ្យ​ច្បាស់លាស់​ មុន​នឹង​សម្រេច​ថា​ ចោទប្រកាន់​ពួក​គេ​ពី​បទ​អ្វី​នោះ​ ៕​ប្រភព​ នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1820ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1781ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1548ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2373ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1640ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1761ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2821ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1531ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1758ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1579ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39102នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81435នាក់
ខែនេះ    228708នាក់
ឆ្នាំនេះ   2973012នាក់
សរុប   56571908នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58