បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 1616

លោក​ សួង សុភ័ណ្ឌ​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​ក្នុង​បាតុកម្ម​នេះ មាន​ក្រុម​យុវជន​គណបក្ស សកម្មជន​ការពារ​សិទ្ធិមនុស្ស តំណាង​ក្រុម​និសិត្ស និង​តំណាង​កម្មករ​សរុប​ប្រមាណ ១០០០ នាក់​ដោយ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ធ្វើ​ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហមុនី និង​បន្ទាប់​មក​ទៅ​ដាក់​ញត្ដិ ជូន លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

លោក​បាន​បញ្ជាក់​ថា ការ​ដើរ​ក្បួន​នេះ ក៏​ដើម្បី​អបអរ​សាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​មាន​តម្លៃ​របស់​សម្តេចឪ​ព្រះវររាជបិតា​ជាតិ​ក្នុង​ការ​ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង​នា​ឆ្នាំ ១៩៥៣។ លោក​បញ្ជាក់​ថា៖«ញតិ្ត​ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​មាន​គោលបំណង​សំខាន់ គឺ​ទូល​សុំ​ឲ្យ​ព្រះអង្គ ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី និង​ការ​បណ្តេញ​ចេញពី​លំនៅដ្ឋាន​ដោយ​អ្នក​មាន​អំណាច»។

លោក សុភ័ណ្ឌ​ក៏​បាន​បន្ត​ថា ញតិ្ត​ក៏​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ​ក្នុង​គោលបំណង ទាមទារ​មាន​ការ​កែទម្រង់​ប្រពន្ធ័​យុត្តិធម៌ ផង​ដែរ។

លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​មួយ នៅ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បើ​ក្រុម​យុវជន របស់​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នោះ វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​កំណត់។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​មាន​សិទ្ធិ​ធ្វើ ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ហើយ​ថា ក្រុម​ទាំង​នោះ គឺជា​ក្រុម​ឆ្លៀត​ឱកាស ដូច​ត្រីងៀត​ឆ្លៀត​ពង។ ពួក​គេ​ធ្វើ​អ្វី​មួយ​គឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ»។

លោក សួង សុភ័ណ្ឌ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង ទៅ​សាលា​រាជធានី​ម្តង​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​លិខិត​នោះ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជូន​ត្រឡប់​មក​វិញ ដោយ​ផ្តល់​ហេតុផល​ថា ខ្លឹម​សារ​នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ដាក់​លិខិត​ជូន​ដំណឹង​អំពី​ការ​ជួប​ជុំ និង​ការ​ដង្ហែ​ក្បួន​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2227ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2015ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1880ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1761ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2405ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1546ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1567ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2595ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1685ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1882ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38459នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80792នាក់
ខែនេះ    228065នាក់
ឆ្នាំនេះ   2972369នាក់
សរុប   56571265នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32