ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស

ដោយៈ ទីន ហ្សាការីយ៉ា កម្ពុជា ថ្ងៃទី 17 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:10 នាទី ចំនួនអានៈ 1565

នៅ​មុន​ពេល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត តើ​ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​ណែនាំ​អ្វី​ខ្លះ​ដល់​ព្រះ​រាជវង្សានុវង្ស?

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មុន​ព្រះអង្គ​សោយ​ទិវង្គត ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្កា​ណែនាំ​ដល់​ព្រះរាជវង្សានុវង្ស​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ក្នុង​សង្គម និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ។

អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ថា នៅ​ពេល​ព្រះ​រាជវង្សានុវង្ស​ទៅ​ថ្វាយ​បង្គំ​គាល់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​តែងតែ​លើក​អំពី​គោល​បំណង​សំខាន់​របស់​ព្រះអង្គ​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ឲ្យ​ដឹង​នេះ នៅ​បន្ទាប់​ពី​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ តុលា។

ទាក់ទង​ទៅ​នឹង​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​នេះ សាធារណជន​ខ្មែរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​ប្រទេស​កម្ពុជា បាត់​បង់​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​សម្ដែង​ព្រះ​រាជ​ហរទ័យ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ដែរ។ ព្រះអង្គ​ម្ចាស់​មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ផ្ដែ​ផ្ដាំ​ថា ប្រទេស​ជាតិ​អាច​ជឿន​លឿន​ទៅ​បាន​លុះ​ត្រា​តែ​នៅ​ក្នុង​ប្រទេស​មាន​យុត្តិធម៌​សង្គម និង​យុត្តិធម៌​សេដ្ឋកិច្ច។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ប្រសូត​អ្នក​ចេះ​ដឹង​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ជួយ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​បង្រួបបង្រួម​ជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​រង​គ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន គឺ​សហគមន៍​បឹងកក់ និង​បុរីកីឡា រាប់​រយ​នាក់ បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ដង្ហែ​ក្បួន​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ដល់​អតីត​ព្រះ​មហា​វីរក្សត្រ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ដង្ហែ​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន យក​មក​តម្កល់​នៅ​ព្រះ​បរម​រាជវាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន245ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1774ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន3108ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1560ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1746ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2332ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2114ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2530ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1810ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43453នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85786នាក់
ខែនេះ    233059នាក់
ឆ្នាំនេះ   2977363នាក់
សរុប   56576259នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:38