មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា

ដោយៈ ជខ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 06:36 នាទី ចំនួនអានៈ 1833

មាស សុខសោភា ជាអ្នកចម្រៀង ល្បីឈ្មោះ ដែលបទចម្រៀង របស់នាង កន្លងមកតែង ផ្តល់ពិន្ទុ ១០០ ទៅឱ្យបុរស មានទាំង ពិន្ទុស្រឡាញ់ និង ពិន្ទុក្បត់ នោះ ឥឡូវនេះនាង កំពុងតែ ទទួលបាន ការគាំទ្រ ជាច្រើនក្នុង ពេលដែល នាងសម្តែងនៅ សហរដ្ឋ អាមេរិក ។ ជា មួយនឹង ភាពជោគជ័យ នេះដែរ ក៏មាន ព័ត៌មានថា បន្ទាប់ពីសម្តែង នៅអាមេរិកចប់ នាងនឹងបន្ត ដំណើរទៅកាន់ ប្រទេសកាណាដា ដែលនៅជាប់គ្នា ដើម្បីស្កាត់ ជួបម្ចាស់ស្នេហ៍ របស់នាងនៅ ទីនោះ មួយរយៈទៀត ទើបត្រឡប់ មកស្រុក ខ្មែរវិញ ។

ចាប់តាំងពី ចុងឆ្នាំ ២០១២ មក អ្នកចម្រៀង មាស សុខសោភា បានចេញទៅ សម្តែងនៅក្រៅ ប្រទេស បន្តបន្ទាប់គ្នា ដោយកាលពី អំឡុង ខែកក្កដា នាងបាន ទៅច្រៀងនៅ ប្រទេស អូស្ត្រាលី ហើយឥឡូវនេះ នាងក៏កំពុង តែច្រៀងនៅ សហរដ្ឋ អាមេរិក ទៀត ។ ដោយ ឡែក ការសម្តែង នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ គឺគេបានឃើញ អ្នកចម្រៀង មាស សុខសោភា ទទួលបានការ គាំទ្រ យ៉ាងច្រើន ជាពិសេស ពីបងប្អូនខ្មែរ ដែលរស់នៅក្នុង ទីក្រុងនោះ តែម្តង ។

ទន្ទឹមនឹងការ ទទួលបានការ គាំទ្រនៅលើ ទឹកដី អាមេរិក ហើយនោះ ក៏មានព័ត៌មាន ចចាមអារ៉ាម ផងដែរថា បន្ទាប់ពីច្រៀង នៅអាមេរិក ចប់តាមគម្រោង រយៈពេល បីខែហើយនោះ មាស សុខសោភា នឹងឆ្លងទៅលេង ប្រទេសកាណា ដាបន្ត មួយរយៈ ទៀត ជាទីដែល ប្រុសស្នេហ៍ របស់នាង កំពុងតែរង់ចាំ និង រស់នៅទីនោះ ស្រាប់ហើយ ក្រោយមកទើប ត្រឡប់មក ស្រុកខ្មែរវិញ ។

ទាក់ទងទៅ នឹងព័ត៌មាន ខាងលើនេះ ត្រូវបានលោក មាស សុខរតនៈ ដែល ជាបងប្រុស ហើយនិងជា អ្នកនាំពាក្យ របស់នាង បញ្ជាក់ថា “អាភា អត់មាន គម្រោងទៅ កាណាដាទេ …! ព្រោះ អាភា ទៅធ្វើការងារ មិនមែន ទៅជួប គូដណ្តឹងទេ ”។

ចំពោះការ សម្តែងវិញ ការគាំទ្រអ្នក ចម្រៀង ល្បីឈ្មោះ រូបនេះ សម្រាប់អ្នក រស់នៅក្រៅ ប្រទេស គឺដោយសារតែ នាងជា អ្នកចម្រៀង មួយរូបដែល អាចច្រៀងបទ ចម្រៀង ស្ទើរតែគ្រប់ ប្រភេទតែម្តង ទាំងបទ ពីដើមៗ និង បទសម័យ បច្ចុប្បន្ន ហើយអ្វី ដែល អ្នកនៅ ក្រៅ ប្រទេសកាន់ តែចូលចិត្តស្តាប់ និង រាំលេង កម្សាន្តនោះ ជាប្រភេទបទ ប្រជាប្រិយ និង ប្រពៃណីខ្មែរ ដែល បទទាំងអស់នេះ មាស សុខសោភា ច្រៀងបាន ពីរោះបំផុត ដោយធ្វើឱ្យ ផលិតកម្ម ក្រៅប្រទេស តែងតែតម្រូ វឱ្យនាងច្រៀង បទទាំងនេះ ថែមទៀតផង ។

ក្នុងអំឡុងពេល ដែលកំពុងតែ ស្នាក់នៅ និង សម្តែងនៅឯ សហរដ្ឋ អាមេរិកនោះ ក្នុងខែតុលានេះ បទចម្រៀងរបស់ មាស សុខសោភា នៅស្រុកខ្មែរ ឯណេះវិញ ក៏បានចេញ លក់ដែរ គឺ អាល់ប៊ុមថ្មី នៅក្នុង ផលិតកម្ម ថោន ដែលមាន ឈ្មោះថា “សង្សារ និស្សិត” ហើយ បទដែលទទួល បានការចាប់ អារម្មណ៍ខ្លាំង នៅក្នុង អាល់ប៊ុមនេះ គឺបទដែលមាន ចំណងជើងថា “ខ្មាសគេ ប៉ុនណាបើ បងបែកអូន” ដែលបានដាក់ លក់ កាលពីថ្ងៃទី ១ ខែតុលា ។ គេសង្ឃឹម ផងដែរថា អាល់ប៊ុមថ្មីនេះ នឹង កាន់តែល្បី ថែមទៀត នៅពេល ដែលម្ចាស់បទ នេះបង្ហាញមុខ ជាមួយការ ច្រៀងផ្ទាល់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1791ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1711ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1911ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1640ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1611ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2453ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1708ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1974ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38792នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81125នាក់
ខែនេះ    228398នាក់
ឆ្នាំនេះ   2972702នាក់
សរុប   56571598នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47