ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 03 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 1728

ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល​ជាតិ​ជាច្រើនរូប បានធ្វើ​ឡើង នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១២ ខណៈ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ត្រូវបាន​ឲ្យ​ដឹងថា នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​ នេះ​បើតាម​ដំណឹង ដែល​ផ្សព្វផ្សាយ​ដោយ​ប៉ូលិស​។​

​វេ​ប​សាយ​ប៉ូលិស បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ ថា បើតាម​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/១០១២/៨៨៧ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ដែល​ឡាយព្រះហស្ថលេខា​ដោយ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នរោត្តម សីហមុនី និង​អនុក្រឹត្យ ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​នគរបាលជាតិ លេខ​១២០៨ អនក្រ ត​ត ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា នាយ​នគរបាលជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​មុខតំណែង ផ្ទេរ​ភារកិច្ច និង​តម្លើង​ឋានន្តរស័ក្តិ​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជឹម សារឿន ពី​ប្រធាន​នាយកដ្ឋានអង្គរក្ស ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សារ៉េត ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាជ្ញ រឹម ពី​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​ព្រំដែន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ ខេមរិន ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ទៅជា​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ភិ​ធេ​យ្យ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

​ចំពោះ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នេះ​បើតាម​ប្រកាស​ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​នាយ​នគរបាលជាតិ​លេខ​៤២៩៨ ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ចុះហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​មន្ត្រី​នគរបាលជាតិ​២​រូប​ទៀត​ត្រូវបានតែងតាំង​មុខតំណែង​ដោយ​អនុក្រឹត្យ និង​ប្រកាស មាន​លោក​វរសេនីយ៍ឯក យឹម សំណាង ត្រូវបានតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ លេខ​១១៦៣ អនក្រ ត​ត និង​តែងតាំង​លោក​វរសេនីយ៍ទោ ជួន ណារិន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទៅជា​ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ការតែងតាំង​នេះ​នឹង​ធ្វើឡើង​តាម ប្រកា​សលេខ​៤៣០០​ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២​។​

​ចំពោះ​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៣​រូប នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍ មាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក គន្ធ សំអឿន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ិ​ត គឹមហុង លោក ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សាម៉ន​។ ការដាក់​ឲ្យ​ចូលនិវត្តន៍​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១២/៨៩៤ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1709ដង នឹកសង្សាចាស់   អាន1935ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1536ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1630ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2473ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1529ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1560ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1711ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1683ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1657ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39857នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82190នាក់
ខែនេះ    229463នាក់
ឆ្នាំនេះ   2973767នាក់
សរុប   56572663នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22