អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ

ដោយៈ ភ្នំពេញ ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:12 នាទី ចំនួនអានៈ 1614

អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ជិត ២០០នាក់ ដង្ហែក្បួនទៅកាន់រដ្ឋសភា និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា ព្រមទាំងស្ថានទូតចំនួនពីរ គឺស្ថានទូតប្រទេសដាណឺម៉ាក (Denmark) ស្ថានទូតប្រទេសអាល្លឺម៉ង់ (Germany)។

តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ឲ្យដឹងនៅថ្ងៃទី២៤ កញ្ញា ថា ការដង្ហែគ្នាទៅកាន់រដ្ឋសភាជាតិក្នុងបំណងដាស់ស្មារតីរបស់មន្ត្រីរដ្ឋាភិបាល ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ សុំឲ្យពួកគេភ្ញាក់ខ្លួនឡើង និងងាកដើរផ្លូវត្រូវ និងគោរពច្បាប់ឡើងវិញ។ រីឯការដាក់ញត្តិនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ និងស្ថានទូតពីរទៀតនោះ គឺទិសដៅសុំឲ្យស្ថាប័នទាំងនោះ ជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងលោកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជនតំបន់បុរីកីឡា។

លោកស្រី ទេព វន្នី៖ «ពេលទៅរដ្ឋសភា យើងអត់ដាក់ញត្តិទេ ព្រោះថ្ងៃហ្នឹងថាគេអត់ធ្វើការទេ គ្រាន់តែថាចេញពីរដ្ឋសភាហ្នឹង ពួកខ្ញុំដង្ហែទៅយូ.អិន (UN) ចេញពីរដ្ឋសភាចូលយូ.អិន សិន ចេញពីយូ.អិន ហើយ យូ.អិន យើងដាក់ញត្តិ ដាក់ញត្តិដូចអាញត្តិខ្ញុំដាក់រាល់ដងអ៊ីចឹង។ មានរឿងសុំឲ្យមានការដោះលែងលោកស្រី យ៉ោម បុប្ផា ហើយមួយទៀត យើងសុំឲ្យគាត់ជួយធ្វើអន្តរាគមន៍ដីចំនួន ១២.៤៤ហិកតារ ឲ្យបានបោះព្រំឲ្យបានឆាប់ ដើម្បីបញ្ចប់ជម្លោះ ហើយនិងកុំឲ្យកាត់គ្រួសារណាចេញមួយ ហើយនិងសុំផ្ដល់ប្លង់កម្មសិទ្ធិជូន ៦៤គ្រួសារ ដែលមិនទាន់បាន ហើយដាក់ទៅន័យដូចគ្នា។ ប៉ុន្តែ ចេញពីយូ.អិន ហ្នឹងហើយ ខ្ញុំទៅស្ថានទូតដាណឺម៉ាក តែបីហ្នឹងទេ គ្រាន់តែថា ៤កន្លែង តែគ្រាន់ថាជាញត្តិដែលយើងដាក់ យើងដាក់បានបី»។

អ្នកបឹងកក់ និងអ្នកបុរីកីឡា បានដង្ហែក្បួនដើរដាក់ញត្តិស្ថានទូតនានាជាបន្តបន្ទាប់ ក្រោយពីតំណាងរបស់ពួកគេត្រូវតុលាការសម្រេចឃុំខ្លួនបន្តបន្ទាប់គ្នានោះរួចមក។ លោកស្រី យ៉ោម បុប្ផា ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១២ ដោយតុលាការចោទលោកស្រីថា បានប្រព្រឹត្តល្មើសទាក់ទងនឹងការប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ រីឯលោកស្រី ទឹម សាក់មុន្នី ត្រូវតុលាការសម្រេចឃុំខ្លួន ក្រោយលោកស្រី យ៉ោម បុប្ផា បាន ១ថ្ងៃ ដោយតុលាការចោទលោកស្រីថា បានប្រព្រឹត្តបទល្មើសប្រកាសព័ត៌មានមិនពិត៕

ប្រភពព័ត៌មានពី៖ អាស៊ីសេរី

*** សួម Share អត្ថបទខាងលើនេះ ទៅក្នុងបណ្តាញសង្គមរបស់អ្នក៖
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3860ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1797ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1766ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6099ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1780ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2192ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1758ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1727ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2429ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07