សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន

ដោយៈ ខេត្តព្រៃវែង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1815

លោក​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ត្រូវបាន​កំលាំង​អធិកា​រដ្នា​ន​នគរបាល​ក្រុង​ព្រៃវែង សហការ​ជាមួ​យ​ម​ន្ទីរ​ធម្ម​ការ​ខេត្ត​ធ្វើ​ការ​ឃាត់ខ្លួន​បាន នៅ​ខណៈពេល​កំពុង​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរ​ដ្ឋ និង​ក្រុ​ម​អាជីវករ​ដោយ​ភ្លេ​ច​គិត​ពី​ពេលវេលា និង​ទីតាំង​ដែល​សង្ឃ​មិនគួរ​ទៅ ​។ ​

ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែ​កញ្ញា ២០១២ នៅក្នុង​ផ្សារ​ធំ​ខេត្ត​ព្រៃវែង បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ការសង្ស័យ ដោយ​ឃើញ​លោកសង្ឃ​ដើរ​បិណ្ឌបាត​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​នៅក្នុង​ផ្សារ​ត្រី​ទៀត ទើប​រាយ​ការណ៌​ទៅ សមត្ថកិច្ច និង​ឈាន​ទៅដល់​ការចាប់ខ្លួន​តែម្តង​។ លោក​វរៈ​សេនីយ៌​ត្រី ចាន់ ណា​រិទ្ធ អធិការ​នគរបាល​ក្រុង​ព្រៃវែង​បាន​អោយដឹងថា សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់​នេះ​ទី​១​ឈ្មោះ ឡូ ធា អាយុ​២៣​ឆ្នាំ និង​ទី​២ឈ្មោះ បូ វ៉េ អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រម៉ ឃុំ​ត្រពាំង ស្រុក​មេសាង ខេត្ត​ព្រៃវែង​។ បន្ទាប់ពី​ចាប់ខ្លួន​បាន នៅលើ​ខ្លួន​ជន​បោកប្រាស់​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង ស្បង់​ចីវ​គ្រង​លើ​ខ្លួន​១​គូ បាត​១​គូ ថង់​យាម​១​គូ ឆត្រ័​១​គូ លុយ​៤​មឺ​ុ​នរៀល និង​កាត​សង្ឃ​ចំនួន​២​ប៉ុន្តែ​កាត​នោះ មិនមែន​ជា​កា​តរបស់​ជនកំហូច​ទាំង​២​នាក់​នេះ​ទេ​។

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា​ក្រោយពី​ឃាត់ខ្លួន​បាន​ភ្លាម សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​នេះ ទៅ​កាន់​ទី​អារាម​វត្ត​សុវណ្ណ​រង្សី ធ្វើ​ការសួរនាំ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​ខេត្ត​ផងដែរ​។ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ទាំង​២​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​មិន​មែន​ជា​សង្ឃ​នោះទេ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​​ការងារ​ធ្វើ ហើយ​ឃើញ​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​បាន​លុយ​ស្រួលៗ​ក៏​នឹកឃើញ​បែក​គំនិត បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ និង​តាម​ផ្សារ​បែបនេះ​តែម្តងទៅ​។ ជនសង្ស័យ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សំភារៈ​របស់​សង្ឃ​ទាំងអស់​រួម​ទាំង​កាត​សង្ឃ​ផង ដែល​គេ​ប្រើ​បន្លំ​ដើរ​បិណ្ឌបាត បោកប្រាស់​ប្រជាពលរដ្ឋ​នេះ​គឺ​ពួកគេ​បាន​ទិញ​ពី​ភ្នំពេញ មិន​បាន​លួច​របស់​សង្ឃ​អង្គណា​នោះទេ ហើយ​សកម្មភាព​បន្លំ​ដើរ​បិណ្ឌបាត​នេះ មុន​ដំបូង​ពួកគេ​មាន​អា​រម្ម​ណ៌​ភ័យ​ខ្លាច​គេ​ចាប់​បាន​ដែរ ប៉ុន្តែ​ពេល​ដើរ​បាន​លុយ​ស្រួលៗ​យូរៗ​ទៅ ក៏​លែង​ខ្លាច​ហើយ​ចាប់យក អាជីព​ដើរ​បោកប្រាស់​នេះ​តែម្តងទៅ ដែល​មក​ដល់​ពេល​ត្រូវ​ចាប់ខ្លួន​បាន​នេះ​គឺ​ជិត​១​ខែ​មក​ហើយ​។ 

តាមរយៈ​ការឆ្លើយ​សារភាព​របស់​ជនកំហូច​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​សំរេច​ប្រគល់​វត្ថុតាង​ទាំងអស់​ទៅ អោយ​មន្ទីរ​ធម្មការ​ខេត្ត រី​ឯ​ជន​ទាំង​២​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់៕ ប្រភពដើមពី KSMC

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2679ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1834ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន664ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1515ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1729ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1745ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1782ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1951ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1606ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36527នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78860នាក់
ខែនេះ    226133នាក់
ឆ្នាំនេះ   2970437នាក់
សរុប   56569333នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:20