រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 11:44 នាទី ចំនួនអានៈ 1728

ខេត្តសៀមរាប៖ មនុស្ស​មួយ​គ្រួសារ​បី​នាក់​មាន​ឪ​ពុក​ម្តាយ​និង​កូន​ស្រី​បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ពេល​ជិះម៉ូតូ​ឌុប​គ្នាចេញ​ពី​ផ្ទះបម្រុង​ទៅចម្ការ​ត្រូវរថ​យន្តទាហាន​ដឹក​ឈើបុក​ចំ​ពី​មុខ​កាល​​ពី​វេ​​លា​ ម៉ោង៦ល្ងាច​ថ្ងៃទី២១​ ខែកញ្ញា ​ឆ្នាំ២០១២​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៦៧​ ដែល​ត​ភ្ជាប់​ពី​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​មក​ផ្លូវ​ជាតិ​លេខ​៦ ខេត្ត​សៀម​រាប ​ស្ថិត​ក្នុង​ភូមិ​ខ្នារ​ង្វះ ឃុំ​ឃុន​​រាម​ ស្រុក​បន្ទាយ​ស្រី ត្រង់​ចំណុច​ខាង​ត្បូង​ស្នាក់​ការ​បរិស្ថាន។​

ជន​រង​គ្រោះ​ទី១-ឈ្មោះ ទូច តាញ់​ អាយុ៤០ឆ្នាំ​ជាឪពុក ​ទី២-ឈ្មោះ ​សែម សៅ អាយុ​៣៨ឆ្នាំ​ ជា​ប្រពន្ធ​ និង​ទី៣-ឈ្មោះ ​តាញ់ សុណាន​ អាយុ១២ឆ្នាំ​ ជាកូន​ស្រី។ ​អ្នកទាំង​បីជិះ​ម៉ូតូម៉ាក​សេ​១២៥​ ពណ៌ខ្មៅ​ ផលិត​ឆ្នាំ​២០០៤​ ពាក់​ស្លាក​ សៀម​រាប ​1A-8609​ ក្នុង​ដំណើរ​ច្រាស​ទិស​ពី​ត្បូង​ទៅ​ជើង។​ចំ​ណែក​រថ​យន្ត​ទា​ហាន​ដឹក​ឈើ​ដែល​បង្ក​ហេតុ​​ម៉ាក ​GMC​ ពណ៌​ត្រេអ៊ី​គ្មាន​ស្លាក​លេខ​ដឹក​ឈើ​ពេញ​ប្រៀប​បើក​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ទិស​ដៅ​ចូល​មក​ក្រុង​សៀម​រាប។​​

សាក្សី​នៅ​ក្បែរ​ កន្លែង​កើត​ហេតុ​និយាយ​ថា​កាល​ពី​ព្រ​លប់​ថ្ងៃ​កើត​ហេតុ​គេ​បាន​ឃើញ​ឡាន​ដឹក​ឈើ​ពណ៌​ទា​ហាន​មួយ​គ្រឿង​ដែល​ធ្លាប់​ដឹក​ឈើ​ជា​ប្រ​ចាំ​បើក​បោះ​ពួយ​យ៉ាង​លឿន​មក​ពី​ទិស​ខាង​ជើង​ដែល​ទំ​នង​បើក​រត់​គេច​ពី​មេ​ព្រៃ​ផង។​

លោក​អនុ​សេនីយ៍​ទោ ​ហឿល សារ៉ែម​ នាយ​ផ្នែក​នគរ​បាល​ចរា​ចរណ៍​ស្រុក​បន្ទាយ​ស្រី​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​​កើត​​ហេតុ​លោក​បាន​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​ដោយ​ប្រគល់​សាក​សព​ឲ្យ​ទាំង​យប់។​ ម៉ូតូរង​គ្រោះ ​និង​រថ​យន្ត​ដឹក​ឈើខាង​លើ​នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​ នៅ​ប៉ុស្តិ៍​នគរ​បាល​ឃុន​រាម​ រង់​ចាំដោះ​ស្រាយ​តាម​ច្បាប់។​

នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​នេះ ​សាច់ញាតិ​ជន​រង​គ្រោះ ​លោក ហ៊ាន​ គារ​ អាយុ​៤១​ឆ្នាំ ​បាន​ប្រាប់​ថា​លោក​និង​សាច់​ញាតិ​មួយ​ចំ​នួន​ទៀត​នឹង​ប្តឹង​ទាម​ទារ​សំ​ណង​ ៥.០០០​ ដុល្លារ​ សម្រាប់​ទាំង​មនុស្ស​ស្លាប់​ទាំង​ម៉ូតូ។​ លោក​បន្តថា​ ជំ​ហាន​មួយ​ គឺ​ប្តឹង​នៅ​ប៉ុស្តិ៍ តែ​បើភាគី​ខាង​រថ​យន្ត​មិន​ព្រម​សង​ទេ ​គឺ​ប្តឹង​បន្ត​ទៅ​តុ​លា​ការ​ពីព្រោះ​ស្គាល់​អត្ត​សញ្ញាណ​អ្នក​បើក​រថ​យន្ត​ហើយ។​

អ្នក​យក​ព័ត៌​មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១២ នេះបានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1712ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1689ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1603ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1660ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1729ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3030ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2216ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1785ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1799ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1611ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35653នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77986នាក់
ខែនេះ    225259នាក់
ឆ្នាំនេះ   2969563នាក់
សរុប   56568459នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:56