ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ដោយៈ Facebook ​ភ្នំពេញ ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:29 នាទី ចំនួនអានៈ 1567

សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា បានចាប់ផ្ដើមកក្រើកសាជាថ្មី ពីរសប្ដាហ៍បន្ទាប់ពីសមាជិកសកម្មរបស់ ពួកគេត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់មិនសមទំនងពី សំណាក់អាជ្ញាធរ និងក្រុមហ៊ុន។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សមាជិកនៃសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងប្ដីរបស់គាត់ លោក លួស សាខន បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ស្រះចក ហើយត្រូវបានជនស៊ីវិលមួយក្រុមមានគ្នាជាង១០នាក់ ចាប់បញ្ចូលទៅក្នុងរថយន្តពណ៌សគ្មានស្លាកលេខ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល២ ដោយគ្មានបង្ហាញឬអានដីការបង្គាប់ឲ្យនាំខ្លួនអ្វីទាំងអស់។ ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនរបស់គាត់ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ«ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុន្តែក្នុងបទចោទដូចគ្នានេះ ប្ដីរបស់គាត់ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ ក្រោមការឃ្លាំមើល និងត្រួតពិនិត្យតាមផ្លូវតុលាការ ។

មួយថ្ងៃបន្ទាប់ពីការឃុំខ្លួនស្ត្រីក្នុងសហគមន៍បឹងកក់  តុលាការក៏បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដែលរស់នៅក្រោមកាំជណ្ដើរនៃអគារផ្ទះល្វែងបុរីកីឡាជាបណ្ដោះអាសន្ន នៅគុកព្រៃសផងដែរ បើទោះជារកមិនឃើញនូវបទល្មើសដូចការចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្ដីដោយតុលាការបានបង្វែរបទចោទមកលើអ្នកស្រីពីបទ«ប្រកាសបំភ្លៃការពិត»។

«ដោះលែងជីដូន អ្នកម្ដាយ ប្រពន្ធ…សមាជិករបស់យើងខ្ញុំវិញមក ពួកគាត់គ្មានកំហុសទេ» នេះជាសម្រែកទាមទាររបស់ក្រុមអ្នកភូមិ ខណៈពួកគេបាននាំគ្នាដើរក្បួនតវ៉ាសាជាថ្មីកាត់តាមមហាវិថីនានាក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ ដើម្បីនាំញ្ញតិទៅដាក់នៅស្ថានទូតអាមេរិក អង់គ្លេស និងបារាំងប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ។

ក្នុងការដើរក្បួនតវ៉ានេះ គេសង្កេតឃើញក្រុមអ្នកតវ៉ាជាង១០០នាក់ មកពីសហគមន៍ទាំងពីរ បាននាំគ្នាទូលសបុក្រមាន់ដែលមានតែពងខ្វះមេក្រាប ខ្លះកាន់ផ្កាឈូក ផ្ទាំងគំនូព្រះពុទ្ធត្រាស់ដឹង និងរូបជញ្ជីងយុត្តិធម៌ដែលមានបិទរូបថតអ្នកស្រីយ៉ោម បុប្ផានិងពាក្យថាដោះលែងនៅអមសងខាងនៃរូប ចំណែកម្ខាងទៀតនៃកូនថ្លឹង មានសរសេរពាក្យថា បោះព្រំ១២,៤៤ហិកតា និងផ្ដល់កម្មសិទិ្ធគ្រប់គ្រួសារ ហើយខ្លះទៀតកាន់បដាតូចៗ ទាមទារឲ្យដោះលែងអ្នកម្តាយនិងជីដូនរបស់ពួកគេ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1702ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1753ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1727ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2100ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1784ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1745ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1614ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1513ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1959ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36527នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78860នាក់
ខែនេះ    226133នាក់
ឆ្នាំនេះ   2970437នាក់
សរុប   56569333នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:20