ទីតាំងស្ដុកឈើប្រណីតដ៏ធំមួយរបស់ចែស្រី ដែលមានទីតាំងនៅជិតបឹង ជាប់រ៉ាដាក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានដំណើរការជិតមួយឆ្នាំមកហើយ។ ទីតាំងស្ដុកឈើ របស់ ចែស្រី មួយកន្លែងទៀត គឺឋិតនៅ ជិតរង្វង់មូលទួលគោក ដែលមន្ដ្រីរដ្ឋបាល ព្រៃឈើដែលធ្លាប់ចុះមកអើតម្ដងម្កាល តែងអះអាងថា ឈើរបស់ចែស្រីមាន ខ្សែធំៗ និងមានច្បាប់អនុញ្ញាត ទើប សមត្ថកិច្ចនិងមន្ដ្រីរដ្ឋបាលព្រៃឈើដកខ្លួនពីការបង្ក្រាប ។
ពាក់ព័ន្ធឃ្លាំងស្ដុកឈើរបស់ ចែស្រី ដ៏ធំនេះ លោក លី សាវ៉េត អភិបាលខណ្ឌ សែនសុខ បានឱ្យដឹងថា ប្រសិនបើមាន រូបភាពក្នុងការស្ដុកឈើទ្រង់ទ្រាយធំ ហើយគ្មានច្បាប់អនុញ្ញាតនោះ លោកនឹង ឱ្យមន្ដ្រីចុះពិនិត្យសិក្សាជាក់ស្ដែង ។
លោក រ័ត្ន សុវណ្ណារ៉ា នាយខណ្ឌរដ្ឋ បាលព្រៃឈើកណ្ដាលរាជធានីភ្នំពេញបានឲ អោយដឹងថា លោកមិន ទាន់ដឹងថា ទីតាំងស្ដុកឈើនោះជារបស់ អ្នកណានៅឡើយទេ ដូច្នេះ លោកក៏ត្រូវ ឱ្យមន្ដ្រីរដ្ឋបាលព្រៃឈើចុះមកពិនិត្យជាក់ ស្ដែងដល់ទីតាំងនេះផ្ទាល់ ។
មួយរយៈនេះ សមត្ថកិច្ចមានដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជ ធានីភ្នំពេញ និងក្រសួងមហាផ្ទៃ តំណាង អយ្យការនៃសាលាដំបូង និងអាជ្ញាធរបាន ចុះបង្ក្រាបទីតាំងស្ដុកឈើជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ មានដូចជាខណ្ឌ សែនសុខ ដង្កោ និងខណ្ឌចំការមន ប៉ុន្ដែ ចំពោះទីតាំងស្ដុកឈើដ៏ធំរបស់ ចែស្រី នៅភូមិទំនប់(ជិតរ៉ាដា) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើទោះជារថយន្ដធំៗដឹក ឈើចូលទាំងថ្ងៃទាំងយប់ ហើយសំឡេង ម៉ាស៊ីនអារលាន់កងរំពងយ៉ាងណាក៏ដោយ ក៏ទីតាំងនេះមិនត្រូវបានបង្ក្រាប ។
សមត្ថកិច្ចបាននិយាយថា ទីតាំងស្ដុកឈើរបស់ ចែស្រីដែលនៅជាប់រង្វង់មូលទួលគោកគ្មានសមត្ថកិច្ចនិងអាជ្ញាធរមូល ដ្ឋានទៅសួរនាំនោះទេ បើទោះជាការដាក់ឈើគ្មានសណ្ដាប់ធ្នាប់ និងចំកណ្ដាលក្រុង រួមទាំងលើផ្លូវសាធារណៈក៏ដោយក៏ឥទ្ធិពលរបស់ចែស្រី កំពុងតែធ្វើឱ្យអាជ្ញាធរ មូលដ្ឋានល្វីងមុខ៕
ថ្ងៃនេះ | 39833 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82166 | នាក់ |
ខែនេះ | 229439 | នាក់ |
ឆ្នាំនេះ | 2973743 | នាក់ |
សរុប | 56572639 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net