យុវជន ម្នាក់បានស្លាប់ភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីរូបគេ បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនរួចជ្រែនិងវ៉ារថយន្ត ដែលបើកពីមុខរួចហើយជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀត ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ភ្លាមៗខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះ ហុង មានអាយុប្រហែល២៣ឆ្នាំ រស់នៅ ឃុំអំពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ-១២៥ ស៊េរី២០០៨ គ្មានស្លាកលេខ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទួចយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំ ការដោះស្រាយ។
ប្រជាពលរដ្ឋឃើញហេតុការណ៍បានរិះគន់ថា បើបើកលឿនទៅគ្រោះថ្នាក់តែម្នាក់ឯងនោះវាមិនអីទេ តែបែរជាទៅបុកគេបុកឯងអោយរងគ្រោះជាមួយខ្លួន ដែលនាំអោយអ្នកគោរពច្បាប់គេខាតបង់ទ្រព្យសម្បត្តិ ខាងបង់ពេលវេលា គួរណាស់តែប៉ូលីសចរាចរណ៍ចាត់វិធានការអោយតឹងរឹងចំពោះ ក្រុមប៉ូតូផ្តេចប្រលឹងទាំងនេះ គ្រប់បណ្តារខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ថ្ងៃនេះ | 39402 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81735 | នាក់ |
ខែនេះ | 229008 | នាក់ |
ឆ្នាំនេះ | 2973312 | នាក់ |
សរុប | 56572208 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net