ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន

ដោយៈ ភួង-ផុន ខេត្តរតនគិរី ថ្ងៃទី 12 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:30 នាទី ចំនួនអានៈ 1516

ភ្នាក់ងារឆ្លើយឆ្លងពត៌មាន អោយការសែតវីរៈជនខែ្មរ បោះពុម្ពផ្សាយក្នុងស្រុក ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញសាកសព្វ នៅក្នុងគូថឡានរបស់ខ្ឡួន ដែល ឃាតករសម្លាប់រួច ញាត់ក្នុងគូថឡានរួចបើកយកទៅផ្លុងចោលក្នុងចំការស្វាយចន្ទី តាមផ្លូវចេញ ពីខេត្តរតនគិរី ទៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី។

តាមសំដី ប្រពន្ធជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១២ នៅចន្លោះពីម៉ោង៦ ទៅម៉ោង៧យប់ លោកហង្ស សេរីឧត្តម បានចេញពីផ្ទះ ដោយប្រាប់ថា ខ្ញុំទៅជួបគេមួយភ្លេត លុះគាត់ចេញបាត់ទៅប្រហែល ១៥នាទីក្នុងម៉ោង៦ ទៅម៉ោង៧ដដែល ប្រពន្ធគាត់ក៏នឹកចង់ពិសារទឹកក្រឡុកក៏ទូរស័ព្វ ទៅប្តីមានគោលបំណងចង់អោយគាត់ទិញទឹក ក្រឡុកមកផ្ញើរ តែពេលចុចទូរស័ព្វចូល ហើយក៏មិនដឹងថាគាត់ចុចទទួល ឬក៏នរណាចុច ទទួលទេ ស្រាប់តែឭសម្លេងមនុស្សប្រុសស្រែក ហើយក៏បិទទូរស័ព្វទៅ តាំងពីពេលនៅមកក៏ចុច លែងចូលរហូត។លុះស្អែកឡើងថ្ងៃច័ន្ទទី១០ ក៏នៅតែចុចមិនចូល រីឯអ្នកសារពត៌មានក៏ដូចគ្នាដែរ ធ្លាប់តែជួបគ្នាក៏ចុចទូរស័ព្វមិនចូល បាត់ដំណឹងឈឹង ដល់ព្រឹកថ្ងៃអង្គារ ទើបប្រពន្វជនរងគ្រោះទៅប្តឹង អាជ្ញាធរខេត្ត និងប្រាប់អ្នកសារពត៌មានដូចគ្នា រហូតដល់ម៉ោងប្រមាណជា ១០ ទៅ ១១ ថ្ងៃត្រង់ ទើបមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអំពិល បានផ្តល់ដំណឹង ដល់ក្រុមអ្នកសារពត៌មាន និងសមត្ថកិច្ចថាបាន ឃើញរថយន្តកាមរី ចំលែកនៅក្នុងចំការចន្ទីខាងលើ ដោយក្រុមអ្នក សារពត៌មានបានទៅដល់ ទើបស្គាល់ថាជារថយន្តរបស់លោក ហង្ស សេរីឧត្តម ជាអ្នក សារពត៌មានវីរៈជនខ្មែរ ដែលបានបាត់ខ្លួននោះមែន ហើយក៏រាយការជូនសមត្ថកិច្ច ។

ក្រោយមកទៀតសមត្ថកិច្ចជាច្រើនស្ថាប័នបានទៅដល់ពិនិត្យ និងគាស់ទ្វាររថយន្តបានប្រើរយពេលយ៉ាងយូរ ទើបបើកទ្វាបាន។ មុនពេលបើកទ្វាររថយន្តបាន គេសង្កេតឃើញមានរុយ ហើរក្រឡឹង និងមានក្លិនស្អុយចេញមកក្រៅ ក៏នាំគ្នាសន្និដ្ឋានថាប្រាកដជាមានសាកសព្វនៅក្នុង គូថឡានហើយ។ លុះបើកសោរទ្វារឡានបាន ក៏បើកឃ្លុបខាងក្រោយ ឃើញសាកសព្វដាក់ ផ្កាប់មុខចុះក្រោមមានក្លិនស្អុយរលួយនៅក្នុងនោះ ប៉ូលីសជំនាញធ្វើការពិនិត្យ និងលើកសាកសព្វរបស់លោក ហង្ស សេរីឧត្តម ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ នៅភូមិ១ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាភ្នាក់ងារសារពត៌មានវីរៈជនខ្មែរ ត្រូវបានសំលាប់ ដោយឃាតករមិនស្គាល់មុខ ហើយដាក់ក្នុងឃ្លុបក្រោយរថយន្តកាម៉ារី សេរី៩៥ របស់ខ្លួន ដែលមានផ្លាកលេខ ភ្នំពេញ 2A. 5905 ។

ប៉ូលីសជំនាញបានពិនិត្យឃើញថាជនរងគ្រោះ ត្រូវសំលាប់ដោយកាប់នឹងពូថៅ ឬនឹង ឈើបួនជ្រុង ពុំមានការបាញ់សំលាប់នឹងគ្រាប់កាំភ្លើងទេ ហើយស្នាមកាប់ជញ្រ្ជាំលើផ្ទៃមុខ ធ្វើអោយមើលស្ទើរមិនស្គាល់។ តាមការសន្និដ្ឋាន របស់មន្ត្រីប៉ូលីសជំនាញ បានអោយដឹងថា នេះមិនមែនជាអំពើប្លន់ទេ គឺជាគំនុំរឿងអ្វីផ្សេងៗ ពីព្រោះរបស់របរសម្ភារៈសារពត៌មាននៅទាំងអស់រថយន្តក៏នៅ។ ឯឃាតករមានគ្នាចាប់ពីបីនាក់ឡើងទៅ ហើយសំលាប់នេះ នៅក្នុងផ្ទះដីឡូដាច់ស្រយាលពីគេ សំលាប់ហើយទើបលើកដាក់ក្នុងគូថរថយន្ត រួចបើកទៅផ្លុងចោលនៅចំនុច ខាងលើ រួចចាក់សោរជាប់ទ្វារទាំងអស់ យកសោរក្រវាត់ចោល ។

ក្រោយពិនិត្យសាកសព្វរួចសមត្ថកិច្ចក៏ប្រគល់សាកសព្វអោយក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី រីឯរយន្តត្រូវយកទៅរក្សាទុកពិនិត្យ និងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជន ដៃដល់មក ផ្តន់ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថាករណីនេះ អាជ្ញារខេត្តពិសេសលោកស្នងការខេត្ត គួរចាត់វិធានការ យ៉ាងណា រកឃាតករដៃដល់អោយឃើញ ដើម្បីបញ្ជាក់ថាករណីឃាតកម្មនេះជារឿងគំនុំ សំលាប់បំបិតមាត់ រឿងជំលោះ ឬក៏សំលាប់ដើម្បី ព្រមានអ្នកសារពត៌មានទាំងអស់៕
ដោយ ភួង-ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1535ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1904ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1711ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1666ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1532ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1762ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1752ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2306ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2392ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2027ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31080នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73413នាក់
ខែនេះ    220686នាក់
ឆ្នាំនេះ   2964990នាក់
សរុប   56563886នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:00