ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់គ្នាយករួចខ្លួន

ដោយៈ សុភា អង្គស្នួល ថ្ងៃទី 15 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 1584

ជារៀងរាល់ថ្ងៃយប់តាមផ្លូវមុខសង្កាត់រដ្ឋបាល ព្រៃឈើអង្គស្នួលនិងសង្កាត់រដ្ឋបាលព្រៃឈើពញាឮកំពុងតែធ្វើឲ្យពល រដ្ឋដែលខំប្រឹងប្រែងរកស៊ីចញ្ចឹមក្រពះដោយភាពតស៊ូដឹកធ្យូងអុស លក់ រអ៊ូរទាំថាក្រុមមន្រ្តីរដ្ឋបាលព្រៃឈើទាំងនោះដាក់វេនគ្នាដេក យោល អង្រឹងចាំយកលុយពីពួកគាត់ដែលដឹកអុសធ្យូងយកទៅលក់គ្រាន់បាន ប្រាក់ចំណេញ បន្តិចបន្ទួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្រភពពីព័តិមានពីក្រុមពលរដ្ឋរកស៊ីដឹកអុសធ្យូងបានអោយដឹងថាពួក គាត់សព្វថ្ងៃមានការលំបាក់ចំពោះមុខរបរកស៊ីរបស់ក្រុមពួកគាត់ដែលត្រូវ បានមន្រ្តីជំនាញព្រៃឈើទាំងនោះដេកចាំតែយកលុយដែលពួកគាត់ខំប្រឹប្រែង រកស៊ីដើម្បីរស់ មានពេលខ្លះក៍ត្រូវខាតដើមប្រសិនបើរមកម៉ូតូខូច តែអស់លោក មេព្រៃទាំងនោះវិញបែជាដេកស្រួលចាំយកលាភសក្ការះពីពួកគាត់ទៅវិញ។ពួកគាត់ បានបន្តថាក្រុមមន្រ្តីដែលដេកចាំយកលុយទាំងថ្ងៃទាំងយប់មាន២កន្លែង ខាងលើនោះស្ថិតនៅក្នុងស្រុកអង្គស្នួលតាមបណ្តោយផ្លូវជាតិលេខ៤និងមួយ កន្លែងទៀតស្ថិតនៅស្រុកពញាឭ  ពួកគាត់បានបន្តរទៀតថាសព្វ ថ្ងៃមិនមែនជាស្នាក់ការសំរាប់មន្រ្តីជំនាញព្រៃឈើធ្វើការនោះទេបើនិយាយ ថា ជាកុងត្រូលជជុះត្រូវជាងព្រោះគ្រប់ឡាន ម៉ូតូដឹកឈើ អុស ធ្យូង ត្រូវ តែឈប់បង់លុយអោយគ្រប់កន្លែងនិមួយៗបើពុំបង់លុយអោយទៅមន្រ្តីទាំង នោះទេ គឺមិនអាចទៅមុខរួចឡើយ។

ជុំវិញបញ្ហាខាងលើលោក ហែម តារា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ អង្គស្នួលនិងជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីនោះបានប្រាប  អ្នកយកព័ត៌មានយើងដឹងថាលោកមិនបានដឹងថាអ្នកណាមួយជាអ្នកយក លុយនោះទេប្រហែលជាខាងផ្នែករដ្ឋបាលព្រៃឈើទេដឹង ព្រោះនៅ ស្នាក់ការសង្កាត់លោក មានមន្ត្រីជំនាញនៅច្រើននាក់មានទាំង មន្ត្រីសង្កាត់ មន្ត្រីផ្នែក មន្ត្រីអធិការ។ពេលដែល អ្នកយកព័ត៌មានសួរថា បងច្បាស់អត់ថាមន្ត្រីផ្នែកជាអ្នកយកលុយ លោកហែម តារា ថាពេល នេះលោករវល់សរសេរឯកសារចាំនិយាយគ្នាពេលក្រោយហើយក៏បិទ ទូរស័ព្ទបាតទៅ។

លោក វាទ ជាមន្ត្រីអធិការរដ្ឋបាលព្រៃឈើតំបន់ខាងលិចបឹងទន្លេ សាបបានអោយដឹងថាលោកមិនបានដឹងពីការយកលុយពីពលរដ្ឋដឹកឈើ  ធ្យូង អុស នោះទេ។ មន្ត្រីរូបនោះបានបន្តទៀតថា នៅសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល នោះគឺលោក ហែម តារា ជាអ្នកមើលការខុសត្រូវ។ ដោយឡែករហូតមក ដល់ពេលនេះយើងមិនទាន់បានទទួលការបំភ្លឺបន្ថែមពីលោក ហែម  តារា នៅឡើយទេ។

ព័តិមានពីប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើបាន អោយ ដឹងថាទោះជាមានការប្តូមន្ត្រីនាយផ្នែកនិងនាយរងផ្នែកមួយ ចំនួនក្តី ក៍បទល្មើសព្រៃឈើនៅតែមានឯការយកលុយពីអ្នកដឹកអុសធ្យូងនៅតែបន្ត  ទោះជាមានពេល ខ្លះមានការបង្រាបបទល្មើសក៍ពិតមែនប៉ុន្តែនេះគ្រាន់តែជ្រុងតូច១នៃបទ ល្មើសដែលកំពង់តែកើតមានឡើងក្នុងស្រុកតែប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1844ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1770ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1536ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1771ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1795ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1771ដង របាំត្រុដិ (មានវីដេអូ)   អាន2963ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10750ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1743ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1666ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39354នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81687នាក់
ខែនេះ    228960នាក់
ឆ្នាំនេះ   2973264នាក់
សរុប   56572160នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05