សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក្បាលឡាន យកលុយ

ដោយៈ រ៉េត+ចិត្រ សៀមរាប ថ្ងៃទី 05 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:42 នាទី ចំនួនអានៈ 1787

បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​ទៅ​នេះ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀម​រាប​គេ​សង្កេត​ឃើញ​ថា​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រ​ភេទ​កំ​ពុង​តែ​កម្រើក​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ពិ​សេស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​នឹង​កំ​ពុង​តែ​ចាប់​ផ្ដើម​ផង​ដែរ។

តាម​សេច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​នោះ​គឺ​បាន​កើត​មាន​ជាង​មួយ​អា​ទិត្យ​មក​ហើយ​នៅ​ខេត្ត​សៀម​រាប​ដែល​សកម្ម​ភាព​ទាំង​នោះ​ដឹក​ចេញ​ពី​តំ​បន់​ច្រក​អូ​ស្មាច់​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ផ្លូវ​លេខ​៦៨​នៃ​ភូមិ​សាស្ត្រ​ស្រុក​ក្រ​ឡាញ់​ខេត្ត​សៀម​រាប​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ដោយ​ឡែក​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​ស្រុក​អន្លង់​វែង​ឆ្ពោះ​មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​វិញ​ក៍​មិន​ចាញ់​ផ្លូវ​៦៨​ដែរ​ពោល​គឺ​សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​សេ​រី​ទំ​នើបៗ​មាន​ដូច​ជា​លុច​ស៊ិស ​កាម​រី​បាន​ឡែន​ ហាយ​ព្រិទ ហាយ​លិន​ឌែ​និង​រថ​យន្ត​សេ​រី​ខ្ពស់ៗ​ជា​ច្រើន​ទៀត។​

សេចក្ដី​រាយ​ការណ៍​បន្ថែម​ថា​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​របស់​ក្រុម​ឈ្មួញ​ង​ងឹត​ទាំង​អស់​នៅ​ផ្លូវ​លេខ​៦៨​នឹង​៦៧​គឺ​បាន​ទំ​នាក់​ទំ​នង​បង់​ថ្លៃ​សេ​វា​ការ​ពារ​ឲ្យ​ក្រុម​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដែល​មាន​តួនា​ទី​បង្ក្រាប​ទាំង​អស់​ទើប​អាច​ដំ​ណើរ​ការ​បាន​រលូន​ដូច​ពាក្ស​ចាស់​លោក​ពោល​ថា​(អាសាច់​ជូន​ខ្លា)​ទើប​នៅ​ស្រុក​បា​ន​។

សមត្ថ​កិច្ច​មួយ​រូប​បាន​បង្ហើប​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ដែល​កើត​មាន​នៅ​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​នឹង​៦៨​នោះ​សុទ្ធ​តែ​បាន​ទាក់​ទង​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដូច​ជា​មេ​ព្រៃ ប៉ូលិស ប៉េអឹម ឌឺបេ និង​ចារ​កិច្ច​ផង​ដែរ​ទើប​អាច​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ដោយ​មិន​មាន​ការ​បង្ក្រាប​តាម​បទ​បញ្ជារ​ថ្នាក់​លើ។​

ជាក់​ស្ដែង​កាល​ពី​ម៉ោង​ប្រ​​ហែល​​១​០​​យប់​​ថ្ងៃ​ទី២៥​ ឆ្នាំ២០១៤​​នៅ​​ផ្លូវ​​លេខ​​៦៧ ​មាន​​ការ​​ដឹក​​ជញ្ជូន​​ឈើ​​ក្រ​​ញូង​​តាម​​រថ​​យន្ត​​បា​​ឡែន​​ជា​​ច្រើន​​គ្រឿង​​សំ​​ដៅ​​ចូល​​មក​​ក្រុង​​សៀម​​រាប​​ដោយ​​មិន​​មាន​​ការ​​ទប់​​ស្កាត់​​បង្ក្រាប​​ពី​​សំ​​ណាក់​​ជំ​នាញ​ពាក់​ព័ន្ទ​នោះ​ឡើយ​បើ​ទោះ​បី​ជា​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាំង​នោះ​បាន​បោះ​ទី​តាំង​ឈរ​ជើង​បណ្ដាក់​គ្នា​រដូច​ខ្យង​ក៍ដោយ​ គឺបានត្រឹម​តែ​ដេក​រាប់​ក្បាល​ឡាន​យក​លុយ​តែ​ប៉ុណ្ណោះ។​

មិន​ត្រឹម​តែ​​សមត្ថ​កិច្ច​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​​​ក្រ​សែ​ភ្នែក​​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រត់​ការ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​បាន​ដោយ​សុ​វត្ថិ​ភាព​ បើ​ទោះ​បី​ជា​មាន​បទ​បញ្ជារ​ពី​​តំ​ណាង​អយ្យ​ការ​អម​សា​លា​ដំ​បូង​ខេត្ត​សៀម​រាប​ក្ដី ក៏​ក្រុម​ឈ្មួញ​និង​សមត្ថ​ទាំង​នោះ​ហាក់​គ្មាន​ការ​អើ​ពើរកោដ​ក្រែង​​ទាល់​តែសោះ។

គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​លោក ទី-សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ចាស់​នៅកាន់​ដំណែង​​ លោក​ធ្លាប់​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ក្តៅ​គគុគទាំង​យប់​ទាំង​ថ្ងៃដោយ​មិន​ខ្លាច​នឿយ​ហត់ តែ​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មីចូល​កាន់​តំ​ណែង​សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ហាក់​បាន​ចិត្ត​រិត​ធ្វេ​គ្មាន​ការ​កោដ​ញញើត​ ព្រោះ​ក្រុម​ឈ្មួញ​និង​សមត្ថ​កិច្ច​ទាំង​នោះ​គិត​ថា លោក​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី​មិន​ទាន់​ដឹង​រឿង ហើយ​មិន​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​ដោយ​ផ្ទាល់​ទៀត​ផង។

សកម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​មួយ​ចំ​នួន​ដែល​យក​ឈ្មោះ​អង្គ​ភាព​ទៅ​ប្រ​មូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ប្រ​ហែល​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ ឃឹម-ប៊ុនសុង ជា​ចៅ​ហ្វាយ​ខេត្ត ​លោក​ឧត្តមសេនីយ៍ទោ សត-ណាឌី មេ​ប៉ូ​លិស​ខេត្ត ​លោក​ឧត្តមសេនីយ៍​ ម៉ន-សាម៉ុន មេ​ប៉េ​អឹម​ខេត្ត ​មិន​ទាន់​បាន​ដឹង​ពី​សកម្ម​ភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំ​នួន​យក​តួ​នា​ទី​ទៅ​ធ្វើ​ទង្វើ​ដោយ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។​

មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​នឹង​ប្រ​ជា​ពល​រដ្ឋ​បាន​ទទូច​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ខេត្ត​មេ​ត្តា​ជួយ​លុប​បំ​បាត់​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​រួម​ជា​មួយ​មន្ត្រី​អស​កម្ម​​​មួយ​ចំ​នួន​ដែល​​មិន​បាន​គោ​រព​ទួនាទី​របស់​ខ្លួន។ ជា​ពិសេស​សូម​លោក​ កើត-វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប មេត្តា​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​សៀម​រាប​ផង ព្រោះ​មាន​តែ​តុលាការ​​ចុះ​ផ្ទាល់​ទេ​ទើប​អាច​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​ជោគជ័យ បើ​សង្ឃឹម​ទៅ​លើ​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំ​នាញ​ព្រៃ​ឈើ​ច្បាស់​ជា​រលាយព្រៃ​ឈើ​អស់​ជាមិន​ខាន ដែលទង្វើ​ទាំង​នេះ​ផ្ទុយពី​អនុសាសន៍​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1669ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2505ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1873ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1762ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1617ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1932ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1642ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1739ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1768ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1599ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36352នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78685នាក់
ខែនេះ    225958នាក់
ឆ្នាំនេះ   2970262នាក់
សរុប   56569158នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:16