ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកកាសែត

ដោយៈ សៀ វិចិត្រ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 06:05 នាទី ចំនួនអានៈ 1403

ជន​ដៃ​ដល់​ជិត១០នាក់ដឹកឈើខុសច្បាប់​ប្រើ​អំពើ​ហឹង្សា​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​វេលា​ម៉ោង​៩និង​៣០​នាទី​ យប់​ថ្ងៃទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំ​ង​ប្រាសាទ ខាង​ត្បូង​រង្វង់​មូល​អូរ​ស្វាយ​ប្រ​ហែល​៨រយម៉ែត។

លោក ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុវណ្ណភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ២០១៣នេះ​ថា កាលពី​វេលា​ខាង​លើ មាន​រថ​យន្ត​ម៉ាក​តាកូម៉ា ពណ៍​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង 2A-0257 ដឹក​ឈើ​ជា​ច្រើន​ឆ្លង​កាត់​រង្វង់​មូល​អូរ​ស្វាយ​ ចំ​ដៅ​ទៅ​ស្រុក​អន្លង់​វែង​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ ក្រុម​​ហ៊ុន​រ៉ែ​ធ្យូង។ ដោយ​មាន​ការ​សង្ស័យ​លោក​បាន​បើ​រថ​យន្តម៉ាក​កាមរី​ឆ្នាំ​៩៣ ​មាន​គ្នា​៤​នាក់​តាម​ពី​ក្រោយ​ ហើយ​ស៊ី​ផ្លេ​ហៅ​សាក​សួរ​ព័ត៌មាន​ តែ​គ្រាន់​តែ​កូន​ចៅ​លោក​ចុះ​ពី​រថ​យន្ត​ភ្លាម​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ប្រ​ហែល៨​នាក់​ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា និង​ស្រី​ម្នាក់​ស្លៀក​រូបបាន​រត​មក​​វាយ​កូប​ចៅ​លោក​ដោយ​កណ្តាប់​ដៃ។ ឃើញ​ដូច​ឆ្នេះ​លោក រ៉េត​បាន​ចុះ​ពី​រថ​យន្ត​ទាញ​កាមេរ៉ាបំ​រុង​ថត​រូប តែ​ត្រូវ​បាន​ទាហ៊ាន​២នាក់​ដេញ​ប្រ​វាយ​ប្រ​តប់​​ក្នុង​គោល​បំ​ណង​ឆក់​យក​កាមេរ៉ា​បោក​ចោល តែ​លោក​បាន​អោប​កាមេរាជាប់​ ទើប​បណ្តាលអោយ​ទា​ហ៊ាន​ទាំង​នោះ​ចាប់​លោក​បោក​ទៅ​និង​ដី​គ្រួស​ក្រ​ហម​រហូត​ដាច់​ដៃ​ ដាច់​ជើងដូច​ក្នុង​រូប​ភាព។ ក្រុម​ជន​ល្មើស​ដៃ​ដល់​ខាង​លើ​បាន​ស្រក​ខ្លាំ​ងៗ​ថា ពួក​អា​អ្នក​កាសែត​ឯង​ហ៊ាន​ដេញ​ឡាន​ម៉េអឹម​ផង​រឺ អញ​ប៉េអឹម​?

លោក​រ៉េត​បាន​បន្តថា លោក​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឯក​ឧត្តម​នួន​នៅ រង​ភូមិ​ភាគ​៤ អោយ​ជួយ​អន្ត​រាគមន៍ ហើយ​ឯក​ឧត្ត​ម​នួន​នៅ​ថា បាន​ទូរ​ស័ព្ទ​អោយ​មេ​កង​ពល​គេ​ជួយ​ចាប់​ឡាន​ខាង​លើ​ហើយ។ ហើយលោក​ក៏បាន​រាយការណ៍ទៅ​លោក តង រង​ម៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដែ​រ​តែ​អកុសល់​ មេ​របស់​លោក​តង​ប្រាប់​ថា មិន​មាន​កម្លាំ​ង​ម៉េ​អឹម​នៅ​ស្នាក់​ការ​ទេ ព្រោះជាប់​រវល់​ទៅ​យាម​ឯ​ក្រុម​ហ៊ុន​ឯក​ជន​មួយ។

សហការីរបស់​លោក​រ៉េតបាន​រាយការណ៍សុំ​អោយ​លោក​ យូឧត្តម ពល​ទាហ៊ាន​វីរសេនាតូចលេខ៤៣ សុំ​អោយ​ជួយ​បិទ​បារាសឃាត់​រថ​យន្ត​បង្ក​ហេតុ​ខាងលើ​តែ​លោក​ឆ្លើយ​ថា លោក​នៅ​ឆ្ងាយ។ សហការី​រូប​នេះ​បាន​ខល​ទូរ​ស័ព្ទ​ទៅ​លោក លីស្រេង មេវី​រសេនាតូងលេខ៤២៣​ជា​ច្រើន​ដង​តែ​លោក​មិន​បាន​លើក​ទូរ​ស័ព្ទ​ទេ។

លោក ផ្លុង-រ៉េត​ ក៏បាន​ខល​ទូរ​ស័ព្ទ​រាយ​ការ​ណ៍​ជូន​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរមាន​ជ័យ​២​ដង​ដែរ​ តែ​លោក​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​នៅ​បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ។

លោក​រ៉េត​បាន​បញ្ជាក់ថា លោក​បាន​ចុះ​ស្រាវ​ជ្រាវ​យក​ព័ត៌មាន​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​អស់​រយៈពេល​៤​យប់​កន្លង​ទៅ​ហើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​នៅ​តំ​បន់​នេះ មាន​ការ​ខឹង​សម្បាមិន​សប្បាយ​ចិត្តរហូត​ មាន​ការ​បើក​ឡាន​ឆាប​ចុះ​ឆាប​ឡើង​ រហូត​មាន​អ្នក​យក​ឈ្មោះ​ជា​ប៉ូលីស​ព្រំ​ដែន​ យក​កាំ​ភ្លើ​ង​មកគំ​រាម​កំ​ហែង​រូប​លោក​ទៀត​ផង។

លោក​រ៉េត​សូម​សំនូម​ពរ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្តឧត្តរមាន​ជ័យ​មេត្តា​ជួយ​ចាប់​ជន​ដែដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ជា​ពិសេស​ឯក​ឧត្តម​ នួននៅ រង​ភូមិ​ភាគ​៤ ព្រោះ​តំ​បន់​ខាង​លើ​ជា​តំ​បន់​ទាហ៊ានកាន់​កាប់។

អ្នក​យក​ព័ត៌មាន​យើង​កំ​ពុង​តែ​ព្យា​យាមតាម​ដាន​​ស្រាវ​ជ្រាវករណី​ខាង​លើ​ក្នុង​ការ​វែក​មុខ​ជន​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ និង​ផ្លើម​ធំ ហ៊ា​ន​ប្រើ​អំ​ពើ​ហឹង្សា​លើ​អ្នក​កាសែត។ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​សមត្ថ​កិច្ច​ពាក់​ពាន់​បាន​ទេនៅ​ព្រឹក​ដដែល​នេះ។ សូម​រង​ចាំ​អាន​ព័ត៌មាន​លំ​អិត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1315ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន2837ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1865ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1562ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1718ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1429ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1407ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1544ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1391ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14855នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    161339នាក់
ខែនេះ    544619នាក់
ឆ្នាំនេះ   1926851នាក់
សរុប   51286777នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:25