ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្ក្រាប មានតែអ

ដោយៈ សហការី សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 07:51 នាទី ចំនួនអានៈ 1675

បើទោះបីជា រាជរដ្ឋាភិបាល​កម្ពុជា ​បានចេញសារចរណ៍ណែនាំ អោយ​មន្រ្ទី​ជំនាញ និង​ស្ថាប័នមាន​សមត្ថ​កិច្ច​ គ្រប់​លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់​ ទប់ស្កាត់សង្កាត់ បទល្មើសឈ្មួញលួចនាំចូលទំនិញ​គេចពន្ធ ពិសេស​គឺ​​​ការ​នាំ​ចូល​ជ្រូក​ក្រហម សាច់ឆ្កែ បក្សី ផលិតផល​ធ្វើពីបក្សី ព្រោះ​របស់​ទាំង​នេះ​វា​អាច​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ទទួល​​ផល​ប៉ះ​​ពាល់​​ យ៉ាង​ធ្ងន់ធ្ងរផ្នែកសុកមាភាព បើឈ្មួញ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា បើកអោយឈ្មួញ នាំចូលពីថៃ តាមព្រំដែន ​យ៉ាងគគ្រឹកគគ្រែងបែបនេះ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ គេបានឃើញបទល្មើសនាំចូលជ្រូក ក្រហម មាន់ ប្រហិត សាច់ឆ្កែ តាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងភ្លូកទឹក​ភ្លូកដី តែគ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានអើតក្បាលចាប់ ឬទប់ស្កាត់ ឬមួយឈ្មួញបានដាក់ថ្នាំសណ្តំអោយ​ងងុយដេកអស់?

ច្រករបៀងដែលមានប្រជាប្រិយនាំចូលបទល្មើស ជ្រូកក្រហម មាន់ ប្រហិត និងសាច់ឆ្កែ ហ្គាស់ គឺ ច្រករបៀង ​ទំនប់ដាច់ គ្រប់គ្រងដោយលោក កែវ ណារិន មេបញ្ជាការរង វរះការពារព្រំដែនគោក លេខ៥១៥ ចំណុះកងពលតូចថ្មើរជើងលេខ៥១។មួយទៀតគឺច្រករបៀង ​ចំការ​គោ គ្រប់គ្រងដោយទាហាន ការពារព្រំដែន គោក លេខ៥១៥ កូនចៅលោក ឃួន ជឿន មេបញ្ជាការវរៈខាងលើ។

អាជីវកររកស៊ីនាំជ្រូកចូលពីថៃមកកម្ពុជាស្របច្បាប់ម្នាក់បានបង្ហើបអោយអង្គរថែមស៍ដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះថា ពេលនេះពួកគាត់ ជួបការលំបាកខ្លាំងនៅពេលគាត់បង់ពន្ធ ១០០%​ នាំជ្រូកទៅលក់​តាម​ខេត្ត និងរាជធានី​ បានចំណេញតិចតួច។

ប្រភពដដែល​ បានបន្តថាចំពោះឈ្មួញដែលគេឃុបឃិតជាមួយសមត្ថកិច្ច នៃច្រករបៀងទំនប់ដាច់ ច្រក​របៀង​អូរបីជាន់​ ច្រករបៀងចំការគោ បាននាំចូលទំនិញគេចពន្ធគ្រប់ប្រភេទមាន ជ្រូក មាន់ ទា សាច់ឆ្កែ ប្រហិត និង​ហ្គាស យ៉ាងភ្លូកទឹកភ្លូកដី គ្មានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ និងបង្ក្រាបឡើយ មានតែអ្នកដាក់កុងត្រូល​យក​ប្រាក់​ និង​ដើររាប់ក្បាលឡានឈ្មួញយកលុយតែប៉ុណ្ណោះ។

ឈ្មួញទាំងនោះបាននិយាយចំៗថា ឈ្មួញដែលនាំជ្រូកក្រហម តាមច្រករបៀង ឃុំអូរបីជាន់ដែលលិចធ្លោ ជាងគេ មាន​ឈ្មោះធា ឈ្មោះម៉ៅ ឈ្មោះប្រុស ឈ្មោះសឿន ទាំង៤នាក់នេះជាឈ្មួញរកស៊ីនាំជ្រូកអត់ច្បាប់ និងគេចពន្ធ​ចូលពីថៃ។ ឈ្មោះធី និងឈ្មោះអ៊ិត ជាឈ្មួញនាំមាន់ចូលថៃ។

ក្នុងមួយរថយន្ត ត្រូវបានសមត្ថកិច្ចតម្រង់ជួរឈរយកលុយពីឈ្មួញ ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​ និង​ក្រសួងមួយរថយន្ត៤០,០០០រៀល  ប៉េអឹមយក៥០,០០០រៀល  កាំកុងត្រូល២០,០០០រៀល ទាហ៊ានភូមិ​ភាគ៥ និងទាហ៊ានការពារព្រំដែនគោកលេខ៥១៥រាប់ក្បាលជ្រូកយកលុយ១ក្បាល៥០បាត ពេទ្យសត្វជ្រូក១​ក្បាល១០០បាត (មានអ្នកខ្លះបង់ជាខែ មួយខែ៣០០$ ទៅ៥០០$ អោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិត​កម្ម​ និងបក្សព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ។ ​ដោយសារតែមានការបើក​ភ្លើងខៀវពី​សំណាក់​​សមត្ថកិច្ចគ្រប់ស្ថាប័ននេះហើយ ទើបឈ្មួញនាំទំនិញគេច​ពន្ធ​ និងជ្រូកក្រហម មាន់ ចូលពីថៃបាន​យ៉ាង​រលូន និងគ្មានការបង្ក្រាបដូច្នេះ។

បើទោះបីដឹងថាបទល្មើស ទាំងនោះជាអំពើរខុសច្បាប់ គេចពន្ធ ម្ហូបអាហារទាំងនេះជារបស់ធ្វើអោយប៉ះ​ពាល់ដលសុខភាពប្រជាពលរដ្ឋក៏ដោយ សមត្ថកិច្ចគោលដៅខាងលើមិនខ្វល់ឡើយ អោយតែឈ្មួញអោយលុយ​ដល់​ ចង់នាំទំនិញគេចពន្ធ និងជ្រូក មាន់ចូលមកប៉ុន្មានតោនក៏បាន។ បទល្មើសនេះភាគច្រើនត្រូវបានឈ្មួញ និង​សមត្ថកិច្ចធ្វើសកម្មភាពនៅពេលយប់ជ្រៅ គឺម៉ោង១០យប់ឡើងទៅ។

ប្រជាពលរដ្ឋជាច្រើនសម្តែងការព្រួយបារម្មណ៍ពីសុខភាព ហើយក៏បានអំពាវនាវដល់ លោក អ៊ុក​ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពិនិត្យមើលពីភាពមិនប្រកតី​ ពិសេសភាពពុករលួយ របស់មន្ទីរ កសិកកម្ម ខេត្តបន្ទាយមានជ័យ។ហេតុអ្វីបានជាបណ្តោយ អោយឈ្មួញនាំចូល​មាន់រស់ សាច់ឆ្កែ និង ជ្រូកក្រហម គ្មានការត្រួតពិនិត្យ សុខភាពត្រឹមត្រូវ តាមក្បួនខ្នាតពេទ្យសត្វ? មានតែអ្នក ទៅ​រាប់​ក្បាល​ជ្រូកគិត លុយពីឈ្មួញ ប៉ុណ្ណោះ។ សូមលោករដ្ឋមន្ត្រី មេត្តាដុសក្អែលមន្ត្រីទាំងនោះម្តងចេញហើយ។

បច្ចុប្បន្នគ្រប់ឈ្មួញទាំងអស់គេខ្លាចរអាជាងគេ និងក្តៅក្រហាយបំផុតគឺ លោក ហ៊ុយ​ ទូច ​ប្រធាន​ការិយា​ល័យ​ផលិតកម្ម និងបក្សព្យាបាល និងលោក តោ មេសា អនុប្រធានត្រូវបានគេសរសើរថាជាបុរសសម្តីផ្អែម ចិត្ត​ជា​ផ្លែល្វាបើឈ្មួញណារកស៊ីនាំជ្រូក និងមាន់ចូលពីថៃមកកម្ពុជាត្រូវបង់លុយតាមអោយគ្រប់រួចខ្លួន បើបង់លុយ​មិន​គ្រប់​ គឺត្រូវគេនាំគ្នាដេញចាប់ ប្រផាប់ប្រភីង មិនខុសពីចោរប្លន់នោះទេ ក្រោមលេសចោទថាឈ្មួញ រកស៊ី គ្មានច្បាប់ ជ្រូក និងមានកើតរោគមិនខាន។

ជុំវិញការចោទប្រកាន់នេះ អង្គរថែមស៍ ពុំអាចសុំការបំភ្លឺពីលោក កែវ ណារិន មេបញ្ជាការរងវរះ ការពារ ព្រំដែនគោកលេខ៥១៥ និង លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បក្សុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បាននៅឡើយទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1748ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1694ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2562ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1768ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2192ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1514ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2169ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1735ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2500ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1775ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39230នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81563នាក់
ខែនេះ    228836នាក់
ឆ្នាំនេះ   2973140នាក់
សរុប   56572036នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01