លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផុ​​ស

ដោយៈ CCK សៀមរាប ថ្ងៃទី 09 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 1564

លោក នុត លី​​ឆូ​យជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ទីនោះ នៅតែមាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សម្បក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង​ហើយការ នាំចូល​ទំនិញ​នោះ ដែល​អនុវត្តន៍​នៅ​ទីនោះ ធ្វើ​ទៅតាម​រូបមន្ត​ចាស់​ដែល លោក ថោង សុខាំ​ភូ ធ្លាប់បាន​ប្រមូល​លុយ​ក្រោម​តុ យកទៅ​អភិវឌ្ឍន៍​មុខតំណែង គេ​មិនដែល​ឃើញ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​នោះទេ​។​

​ការ​នាំចូល​ទំនិញ ដែល​សុទ្ធតែជា​ប្រភេទ ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃៗ នៅតែមាន​សកម្មភាព​ដ​ដែល ប៉ុន្តែ​ការ​រឹតបន្តឹង ប្រមូល​ពន្ធ​ឲ្យ​បាន​១០០ ភាគរយ ក៏​មិនបាន​ជួយ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស កើនឡើង​នោះដែរ ដែល​ត្រង់ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា អំពើពុករលួយ​ដែល​ជំនាញ​គយ ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ទោះជា​មានការ​រឹតបន្តឹង ព្រោះ​លោក នុត លី​ឆូ​យ មាន​ជំនាញ​លួច​បន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ដូច​ជាការ​ក្លែងភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ មកជា​ការបង់ពន្ធ​ទាប ហើយ​មានការ​បន្លំ​បរិមាណ​ទំនិញ​ជាដើម ដូចជា​ទូរស័ព្ទ​ទំនើបៗ ដែល​នាំចូល​តាម​ច្រក​ផែ​កែវផុស គេ​ក្លែង​ទៅជា​ប្រភេទ​ទូរស័ព្ទ​ចិន ដែល​បង់ពន្ធ​ទាប​បំផុត មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ​។​

កាលពី​សម័យ​លោក ថោង សុខាំ​ភូ ធ្វើជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ផែ កែវផុស លោក នុត លី​ឆូ​យ គឺជា​អនុប្រធាន កាន់​ផ្នែក​រដ្ឋបាល ដូច្នេះ​តិច​និ​ចនៃ​ការ ប្រព្រឹត្ត​អំពើពុករលួយ ក៏ដូចជា​ការលួចបន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ក៏​លោក នុត លី​ឆូ​យ រៀនសូត្រ​បានច្បាស់លាស់ និង​ស៊ីជម្រៅ ថែមទាំង​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​ថ្នាក់លើ ទើប​លោក នុត លី​ឆូ​យ អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​នរណា​ដេញដោល​។

ច្រក​ផែ កែវផុស គឺជា​ផែ​ក្រុមហ៊ុន​ឯកជន របស់លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ដូច្នេះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន ចាំបាច់​ត្រូវតែ​អែបអប ឬ​មានការ​ស្រុះស្រួល​គ្នា ជាមួយ​ម្ចាស់​កំពង់ផែ ទើប​អាច​កាន់តំណែង នៅ​ទីនោះ​បានយូរ ហើយ​ពេលខ្លះទៀត ឈ្មួញ​ដ៏​មានអំណាច ធ្លាប់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ផែ កែវផុស ជា​អ្នកចាត់ចែង ផ្តល់​ផលប្រយោជន៍ ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ទម្លាប់​ចាស់​។ ​លោក នុត លី​ឆូ​យ មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ  ធ្វើយ៉ាង​ណា​ឲ្យ​តែ​គាត់ អាចជួយ​សម្របសម្រួល លួច​បន្លំ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គាត់​អាច​ទទួលបាន​កម្រៃជើងសា និង​ផលប្រយោជន៍ យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​បំផុត​។

គេ​ចង់ឃើញ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រួត​ពិនិត្យមើល ការ​ហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​សង្ស័យថា ទំនិញ​របស់​ឈ្មួញ​ធំៗ​ខ្លះ បង់ពន្ធ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ កើតឡើង​ដោយសារតែ គំនិត​ពុករលួយ របស់លោក នុត លី​ឆូ​យ​។​

​រឿង​បែបនេះ កើតឡើង​ដោយសារតែ មានការ​សម្របសម្រួល​និងបើកភ្លើងខៀវ ពី​លោក នុត លី​ឆូ​យ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2520ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1909ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1813ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1758ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1661ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1669ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1640ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1671ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76804នាក់
ខែនេះ    224077នាក់
ឆ្នាំនេះ   2968381នាក់
សរុប   56567277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:08