លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?

ដោយៈ ខេត្តស្ទឹងត្រែង ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:55 នាទី ចំនួនអានៈ 1630

លោក ឈាង តុលា អំឡុងពេល​ធ្វើជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប ធ្លាប់មាន​ពាក់ព័ន្ធ​រឿងអាស្រូវ ក្នុងការ​ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់ រហូត​មានការ​ផ្លាស់ប្តូរ ទៅកាន់​តំណែង​ជា ប្រធានការិយាល័យ​ស៊ើបអង្កេត និង​ឆ្លើយតប​រហ័ស នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់ នៃ​រដ្ឋបាល​ព្រៃឈើ​។ ដូ​ច្នេះ​ឱកាស​ដែល​លោក ឈាង តុលា មក​ធ្វើជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង គឺជា​ពេលវេលា​ដែល​គាត់ ព្យាយាម​ប្រមូល​លុយ យកទៅ​ស្រង់ដើម ។​

បើ​​ទោះ​​បី​​ជា​​​មាន​​ការ​​​តែង​​តាំង​​​លោក ឈាង តុ​​លា ជា​​​នាយ​​​ខណ្ឌ​​​រដ្ឋ​​បាល​​​ព្រៃ​​ឈើ ខេត្ត​​ស្ទឹង​​ត្រែង ជំ​នួ​ស​​​លោក អ៊ីវ ឯក​​​សា​​វ​ត្តី រួច​​ហើយ​​​ក៏​​ដោយ ក៏​ស​​កម្ម​​ភាព​​​​កាប់​​​​បំ​​ផ្លាញ​​​ព្រៃ​​ឈើ និង​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ របស់​​ក្រុម​​ឈ្មួញ​​ ទាំង​តូច​ទាំង​ធំ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល ជាពិសេស​ការរកស៊ី ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែល​បានមកពី​ការកាប់បំផ្លាញ តាម​តំបន់​អភិរក្ស និង​តំបន់​ព្រៃ​ការពារ ឬ​ជ្រក​ក្រោម​ស្លាក ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី នៅតែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។​

​ ​ប្រជាពលរដ្ឋ​ បានឱ្យដឹងថាសកម្មភាព​កាប់​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១  លេខ​២ ធ្វើ​អាជីវកម្ម ខុសច្បាប់ នៅ​តំបន់​ព្រំដែន ខេត្ត​ស្ទឹង​ត្រែង ជាប់​ជាមួយ​ប្រទេស​ឡាវ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ឈើ​មួយផ្នែក ដែល​ក្រុម​ជនល្មើស​កាប់បំផ្លាញ​នោះ ត្រូវបាន​ដឹកជញ្ជូន​ទៅ​លក់ ឱ្យ​ឈ្មួញ​ឡាវ និង​មួយផ្នែក​ទៀត ត្រូវគេ​ដឹក​ចូលទៅ​ស្តុក​ទុក នៅ​ការដ្ឋាន​ក្រុមហ៊ុន សម្បទាន ក្នុង​តំបន់​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​។ លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង លោក ឈាង តុលា ហាក់ដូចជា​នាំគ្នា​សម្ងំស្ងៀម ធ្វើ​មិនដឹងមិនឮ។​
​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ នៅ​ខេត្តស្ទឹងត្រែង​ជាបន្ទាន់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ពលរដ្ឋ​រស់នៅ​ស្រុក​សៀម​ប៉ាង បានឱ្យដឹងថា កម្មករ​ស៊ីឈ្នួល​ជាច្រើន​ក្រុម ហើយ​ក្នុង​មួយ​ក្រុម មាន​គ្នា​ប្រមាណ ១០​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់ឈើ​ស្វ័យប្រវត្តិ ត្រូវគេ​ជួល​និង​បំពាក់​ឧបករណ៍ ឱ្យចូល​ព្រៃ​អារ​រំលំ​ឈើ ហើយ​ច្រៀក​ជា​ឈើ​ជ្រុង បន្ទាប់​មក​​គេ​ប្រើប្រាស់​រថយន្ត​ធំៗ ដឹកជញ្ជូន​ចេញពី​ព្រៃ យកមក​ស្តុក​ទុក​នៅ​ការដ្ឋាន ក្រុមហ៊ុន​ដី​សម្បទាន មួយ​ក្បែរ​នោះ​។​

​ប្រភព​បានឱ្យដឹង​ទៀតថា ក្រៅពី​កម្មករ​ស៊ីឈ្នួល កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន នៅមាន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ព្រៃ​ក្បែរ​នោះ នាំគ្នា​ជា​ក្រុមៗ ប្រដាប់​ដោយ​ម៉ាស៊ីន កាត់​ឈើ​​ស្វ័យប្រវត្តិ រទេះ និង​គោយន្ត​ច្នៃ ចូល​ព្រៃ​កាប់​អារច្រៀក​ឈើ ដឹកជញ្ជូន​យកទៅលក់​ឱ្យ​ឈ្មួញ យ៉ាង​គគ្រឹកគគ្រេង​។ ប្រជាពលរដ្ឋ​បាន​រៀបរាប់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស មន្ត្រីរដ្ឋបាល​ព្រៃឈើ បង្ក្រាប​តែ​ប្រជាពលរដ្ឋ ដែល​ចូល​ព្រៃ កាប់​ឈើ​បន្តិចបន្តួច យកទៅលក់​ដើម្បី​បាន​ប្រាក់ យកមក​ដោះស្រាយ​ជីវភាព​ប្រ​ចាំថ្ងៃ ប៉ុណ្ណោះ​។ ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ តាម​តំបន់​ព្រំដែន ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ គឺមាន​ការបើក​ដៃ​ពី មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ចំពោះ​បទល្មើស​កាប់​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ លេខ​២ នៅតាម​តំបន់​ព្រំដែន​នោះ​។ ប្រសិនបើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ គឺ​គ្មាន​ជនល្មើស​ណា ហ៊ាន​កាប់​ឈើ​តទៅ​ទៀតឡើយ​។ ហេតុនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មិនត្រូវ​មើលរំលង ពី​បញ្ហា​ខាងលើនេះ​ទេ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1603ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1625ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2379ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1600ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2379ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2067ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2132ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1708ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:03