លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម​ យ៉ិន​ទៀងគួរ

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 21 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:51 នាទី ចំនួនអានៈ 1771

ង្គភាពប្រឆាំង​អំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ពី​ភាព​អសកម្ម របស់​ជំនាញ​គយ ក្រោម​ការដឹកនាំ របស់លោក ឃុន រ៉ា​ន់ ឲ្យ​បាន​ស៊ីជម្រៅ ពិតជា​អាចរួមចំណែក ធ្វើ​ឲ្យ​មាន​ចំណូល​ថវិកាជាតិ កាន់តែ​កើនឡើង​។ នៅក្នុង​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ចាម ក្រោម​ការ​គ្រប់​គ្រប់ របស់លោក ឃុន រ៉ា​ន់ មាន​អំពើពុករលួយ បក្ខពួកនិយម យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​តែ​លេខា​ជំនិត របស់គាត់​ម្នាក់ ឲ្យ​ប្រមូល​លុយ​ពី​គ្រប់​កន្ល្លែង ។​

​​ប្រ​​ធាន​​សា​ខា​គយ ស​ម្រាប់​​ខេត្ត​​ដ៏​​ធំ​​មួយនេះ នៅ​ជាប់​​ប្រ​ទេស​​វៀត​ណាម ដែល​មាន​​ស​ក្តា​នុ​ពល​​សេ​ដ្ឋ​កិច្ច លោក ឃុន រ៉ា​ន់ អាច​​ប្រ​មូល​លាភ​សក្ការៈ យក​ទៅ​​ច្រក​​ហោ​ប៉ៅ ធ្វើ​​មាន​​ធ្វើ​បាន​​ផ្ទាល់​ខ្លួន យ៉ាង​​ងាយ​ស្រួលព្រោះ ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មកពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង ទាំងយប់​ទាំង​ថ្ងៃ មានការ​បង់​ចូល​ជា​ថវិកាជាតិ តិចតួច​ ​។  បញ្ជាក់ ប្រាក់ចំណូល​ជាច្រើន បាន​ហូរ​ចូល​ហោប៉ៅ ជំនាញ​គយ​ខេត្តកំពង់ចាម ច្រើនជាង​ចូល​ជា​ថវិកាជាតិ បើ​គ្រាន់តែ​ពិនិត្យ លើ​តួលេខ​នៃ​ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​យី​ឌុប​ធំៗ ពី​ចំណុច​ព្រំដែន​ច្រក​ដូនរ័ត្ន ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រក​ដូង ៧​ដើម ដែល​ក្នុង​មួយថ្ងៃៗ មាន​ចំនួន​រាប់រយ​គ្រឿង ប៉ុន្តែ​ការប្រមូល​ពន្ធ​ជាក់ស្តែង បាន​តិចតួច​បំផុត មិនមាន​តុល្យភាព​ទៅនឹង ទំហំ​នៃ​ការហូរចូល​ទំនិញ យ៉ាងច្រើន​តាម​ច្រកព្រំដែន នៃ​ខេត្តកំពង់ចាម​នោះទេ​។ លោក ឃុន រ៉ា​ន់ បាន​ចាត់តាំង​ឲ្យ លេខា​ម្នាក់​កាន់​ការងារ ប្រមូល​លុយ ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន មិន​សប្បាយចិត្ត​ហើយ​ទម្លាយ រឿងរ៉ាវ​ពុករលួយ និង​បក្ខពួកនិយម របស់លោក ឃុន រ៉ា​ន់ ចេញមក​ខាងក្រៅ​។

ក្នុង​អាណត្តិ​ដែល​លោក ឃុន រ៉ា​ន់ ឡើង​ធ្វើជា​ប្រធាន សាខាគយ​ខេត្តកំពង់ចាម គាត់​បាន​ចាត់តាំង តែ​បក្ខពួក​និង​លេខា​របស់គាត់ ឲ្យ​កាន់​ប្រភព​ចំណូល ពី​ផ្នែក​ចល័ត និង​ការដាក់​ប៉ុស្តិ៍​ជជុះ ដែល​ទីបំផុត ចំណូល​ទាំងអស់ គឺ​មូល​ក្នុង​ដៃ​របស់លោក ឃុន រ៉ា​ន់ ដែលជា​ប្រធាន​សាខាគយ​។ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាច​សហការ​ជាមួយ​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ស្រង់​តែ​តួលេខ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម ចូលមក​រាជធានី​ភ្នំពេញ ពិតជា​អាច​ដឹង​ពី​ទំហំ​នៃ​ការ នាំចូល​ទំនិញ​តាម​ខេត្តកំពង់ចាម ហើយ​យកទៅ ប្រៀប ធៀប​ជាមួយ ចំណូល​ពន្ធ​ដែល​ប្រមូលបាន ពិតជា​អាច​រកឃើញ​ភស្តុតាង នៃ​អំពើពុករលួយ​របស់លោក ឃុន រ៉ា​ន់ ជាមិនខាន​។

ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុម​ឈ្មួញ មកពី​ស្រុក​យួន​ចូល​តាម​ច្រក​ចំនួន​៣ គឺជា​ប្រភព​ចំណូល មិនធម្មតា​ទេ សម្រាប់​លោក ឃុន រ៉ា​ន់ ដូចដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​តាម​ខេត្តកំពង់ចាម បង់ពន្ធ​ស្ទើរ​ស្មើនឹង ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ទួរីស ដែល​ក្នុង​មួយ​រថយន្ត​ប្រមាណ ៣​ទៅ​៤​លាន​រៀល​។ បើ​និយាយ​ពី​ការដឹកជញ្ជូន ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​ច្រក​ច័ន្ទ​មូល និង​ច្រក​ដូង​៧​ដើម របស់​ឈ្មួញ​ធំៗ​មួយចំនួន បើទោះបីជា​ឈើ​ប្រណីត​ទាំងនោះ​មិន​ស្ថិតក្នុង​បញ្ជី​ទំនិញ​បង់ពន្ធ​ក៏ដោយ ក៏​ជំនាញ​គយ​នៅ​ទីនោះ​បានរៀបចំ​វាយតម្លៃ​ពន្ធ ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​តាមតែ​អំពើ​ចិត្ត​។

​លោក ឃុន រ៉ា​ន់ សប្បាយ​ប្រមូល​លុយ ពី​គ្រប់​ច្រកល្ហក ទាំង​ការ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ខេត្តកំពង់ចាម ដែល​មួយរយៈ​ចុងក្រោយ​នេះ ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ តាម​ច្រក​ត្រពាំង ស្រែ​-​វ៉ា​លឺ នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​នៅ​ទីនោះ អាច​លួច​ពន្ធ​បាន​ច្រើន គឺ​បង់ពន្ធ​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ហើយ​ពេល​ក្រុម​ឈ្មួញ​ត្រូវ​ដឹកជញ្ជូន ឆ្លងកាត់​ខេត្តកំពង់ចាម ក៏ត្រូវ​បង់លុយ​ជូន​លោក ឃុន រ៉ា​ន់ ដូចគ្នា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន2280ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1535ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1835ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1582ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1993ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1740ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1707ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2338ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1522ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1814ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38865នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81198នាក់
ខែនេះ    228471នាក់
ឆ្នាំនេះ   2972775នាក់
សរុប   56571671នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50