ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្កហេតុបែជាបណ្តោយអោ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 02 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:52 នាទី ចំនួនអានៈ 1731

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវៀងរថយន្តធួររីសពណ៍ស និងម៉ូតូម៉ាកឌ្រីមពណ៍ខ្មៅ ឆ្នាំ២០១២នៅលើដងផ្លូវ ជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញ ឃុំសរសរស្តំស្រុកពួក ខេត្តសៀមរាបបណ្តាល អោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរ ស្រាល តែប៉ូលីសចរាចរណ៍ ស្រុកពួកចាប់មិនបានរថយន្តបង្កហេតុបែជាទៅចាប់ រថយន្តកាមរីឆ្នាំ៩៣ដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយ ដឹងថា លោកជាអ្នករតតាក់ស៊ី ពីខេត្តបាត់ដំបងមក ខេត្តសៀមរាបលុះមកដល់ចំណុច កើតហេតុខាងលើបានឈប់រថយន្ត អែបខាងស្តាំដៃ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ដើម្បីអោយអ្នកជិះក្នុង រថយន្តក្អួតតែប្រហែល១០នាទីក្រោយមក ស្រាប់តែមាន ម៉ូតូម៉ាកឌ្រីម ជិះមកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុក ពីក្រោយបណ្តាលអោយ ម៉ូតូជនរងគ្រោះវិល៣-៤ជុំមកបុកបែកកង់ក្រោយរថ យន្តរបស់គាត់។

លោកឆាត់ណាបន្តថា ទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹងភ្ញៀវជិះលើរថយន្តរបស់លោក ឆ្លើយអះអាងនៅ មុខសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍ស្រុកពួកថារថយន្តដែលបង្ក ហេតុគឺជារថយន្តផ្សេងម៉ាកធួរីស មិនមែនរថយន្តរបស់លោក យ៉ាងណាក៏ ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់លោទៅសាកសួរតាំងពីម៉ោងប្រហែល ៥និង ៣០នាទី រហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់លោក តែប៉ូលីសបានដកយកកាតគ្រី ដកប័ណ្ណបើកបរ និងតម្រូវអោយមានមនុស្សធានាដោយដកយកទាំងអត្តសញ្ញាណប័ណអ្នកធានា ទុកទៀតផង។

លោកហល់-ឆវាន់ប៉ូលីសចរាចរណ៍អ្នកធ្វើកំណត់ហេតុសំណុំរឿង ខាងលើបានប្រាប់អ្នកយកព័ត៌មានយើងតាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩នេះថា ខាងប៉ូសីលនិងផ្តល់ឯកសារអោយទៅម្ចាស់រថយន្តកាមរី៩៣វិញតែមិនដឹងថ្ងៃណា ទេសុំអោយសាកសួរទៅលោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ស្រុកពួក។

លោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ ស្រុកពួកបានអោយដឹងតាមទូរស័ព្ទ នៅម៉ោង១១និង០៥នាទីថ្ងៃទី២៩ នេះថា ខាងប៉ូលីសដកឯកសាររបស់ម្ចាស់រថយន្តកាមរីឆ្នាំ៩៣នេះទុកដើម្បីស៊ើបអង្កេត ហើយណាមួយខាងប៉ូលីស បានរាយការណ៍ទៅព្រះរាជអាជ្ញារងទៀតផង។ លោកគង់សាម៉នបានបញ្ជាក់បន្ថែមថា បើតាមសាក្សីដែលជិះក្នុង រថយន្តកាមរីខាងលើ និងស្រ្តីរងរបួសស្រាលម្នាក់ បានឆ្លើយថា រថយន្តដែលបុកម៉ូតូគឺជារថយន្តធួរីស ដែលបាន បើកគេចខ្លួនបាត់ហើយ តែមូលហេតុដែលលោកដកឯកសាររបស់លោកឆាត់ណាម្ចាស់រថយន្តកាមរី៩៣ នេះទុកមិន ទាន់អោយព្រោះរងចាំភាគីក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ធ្វើបុណ្យសពរួចបើគេមិន ដាក់ពាក្យបណ្តឹង ទៅលើរថយន្តកាមរីនេះទេគាត់ នឹតប្រគល់ឯកសារអោយលោកឆាត់ណាវិញ។ យើងពុំអាចសុំការបំភ្លឺពី លោកជឹម-សុណ្ណ មេប៉ូលីសចរាចរណ៍ខេត្តសៀមរាបបានទេពាក់ព័ន្ធការណីគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះព្រោះ ពេលទូរស័ព្ទចូល លោកឆ្លើយថារវល់ជាប់ប្រជុំ។

គេសង្កេតឃើញថា ជាញឹកញាប់ប៉ូលីសចរាចរណ៍ស្រុកពួក តែងតែធ្វើការរបៀបដដែលៗគឺរបៀបចាប់ រថយន្តដទៃ មក ជំនួសរថយន្តបង្កហេតុព្រោះអសមត្ថភាពក្នុងការចាប់អ្នក ដែលប្រព្រឹត្តខុសពិតប្រាកដ់ដូចពាក្យស្លោកពោលថា (ឆ្មាស៊ីត្រីអាំងមិនចាប់ចាប់ឆ្មាដេកផេះអោយទទួលទោសជំនួស)។

លោកឆាត់ណាគ្រាន់តែសង្ឃឹមថា ប៉ូលីសចរាចណ៍ស្រុកពួកនឹងប្រគល់ឯកសារឡានអោយគាត់វិញ ក្នុងពេលឆាប់ៗ និងសង្ឃឹមថាប៉ូលីសអាចចាប់រថយន្តធួរីសនោះ អោយទទួលទោសចំពោះមុខច្បាប់និងសង កង់រថយន្តរបស់គាត់ ព្រមទាំងកញ្ជក់រថយន្តខាងឆ្វេងរបស់គាត់ដែលម៉ូតូជន រងគ្រោះខ្ទាតមកបុក។

មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថា នេះមកពីលោកជឹមសុវណ្ណមេប៉ូលីសចរាចរណ៍ ដែលទើបឡើងថ្មីមិនបានបង្ហាត់ បង្រៀនកូនចៅក្រោមឱវាតអោយធ្វើការត្រឹមត្រូវមានភាពយុត្តិធម៌ចេះ តែដើរចាប់គេចាប់ឯងផ្តេសផ្តាសបែបនេះ ហើយតើមានករណីបែបនេះប៉ុន្មានដងហើយដែលពុំបានលេចធ្លាយចេញអោយគេដឹង?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1769ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1642ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1756ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1545ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1376ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1532ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1581ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1712ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1624ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38459នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80792នាក់
ខែនេះ    228065នាក់
ឆ្នាំនេះ   2972369នាក់
សរុប   56571265នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32