ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1623

ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដាក់​កំហិត​ឲ្យ​ប្រជាជន​វៀតណាម និង​ជនជាតិ​ខ្មែរ​ឥស្លាម​ ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅទីក្រុង​ភ្នំពេញ​ឲ្យអស់​ក្នុង​រយៈពេល​១​សប្តាហ៍។ ប៉ុន្តែ​តំណាង​ទូត​វៀត​ណាម​ដែល​ជិត​ផុត​អាណត្តិ​ បាន​អះអាង​ថា នេះ​គឺ​ជាការ​សម្រេច​ចិត្ត​ភ្លាមៗ ហើយធ្វើ​ឲ្យស្ថាន​ភាព​របស់​ប្រជាជន​នៅ​លើ​ភូមិ​អណ្តែត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ជាពិសេសនៅ​ក្នុង​បរិបទ​កូវីដ១៩​។

គ្រួសារក្រីក្រ​ដែលរួមមានទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមានប្រហែល១.០០០ គ្រួសារមានដើមកំណើតវៀតណាម ពួកគេបានរស់នៅទីនេះអស់រយៈពេលជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់នៅស្របច្បាប់ផងដែរ។​ នេះគឺជាការអះអាង​របស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅកម្ពុជាតាមរយៈ​​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅថ្ងៃទី៤​មិថុនា។

​បើតាម​ឯកអគ្គរដ្ឋទូត​​ដែល​ជិត​ផុត​អណត្តិរូបនេះ​ ការ​ដាក់​កំហិត​រយៈពេល​៧ថ្ងៃ ឲ្យ​ប្រជាជនទាំងនោះ​ចាកចេញ​ពីផ្ទៃទឹក​គឺលឿនពេក និងមិនអាចអនុវត្តទៅរួចឡើយ។ គ្រួសារភាគច្រើនក្រីក្រខ្លាំងណាស់គឺមានតែផ្ទះតូចៗអណ្តែតទឹក និងទូកមួយគ្រឿងដែល​បានមកពីការខ្ចីប្រាក់ដើម្បីចិញ្ចឹមត្រីនិងការ​ធ្វើ​នេ​សាទ​​ជាលក្ខណៈគ្រួសារ។

ដោយបានចុះទៅជួបផ្ទាល់កាលពីថ្ងៃទី៤មិថុនា លោក វូ ក្វាងមិញ និង​ប្រធានសមាគមវៀតណាម​នៅកម្ពុជា បាន​អះអាងថា ពួកគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញពន្យាដល់​ប្រជាជនទាំងនោះ ក្នុង​ការ​ចាកចេញ​ពីផ្ទៃទឹក រហូត​ដល់ពេល​ដែលអាចរកទីតាំងសមរម្យ​ដើម្បី​រស់​នៅលើ​គោក។

សាលា​រាជធានីភ្នំពេញ​បានប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​កំពុងរស់នៅ​លើផ្ទៃទឹក​នៃភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រុះរើ​ផ្ទះបណ្ដែតទឹក​ ផ្ទះទូកតូចៗ​ និងសំណង់​មិនរៀបរយ​លើផ្ទៃទឹក​និងបែចិញ្ចឹម​ត្រី ចេញ​ជាបន្ទាន់​ ចាប់ពីថ្ងៃទី២​រហូតដល់​ថ្ងៃទី៩មិថុនា​។​ ជំនួសឲ្យ​ការរស់នៅ​លើផ្ទៃទឹក​សាលារាជធានីភ្នំពេញ​លើកទឹកចិត្ត​ឲ្យពលរដ្ឋ​ដែលកំពុង​រស់នៅ​លើផ្ទៃទឹក​ ឡើងមករស់នៅ​និងចិញ្ចឹម​ត្រីនៅក្នុងស្រះ​លើដីគោក​វិញ​។

បើតាមសាលារាជធានីភ្នំពេញ ការរស់នៅលើទឹកបែបនេះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ការបន្ទោបង់ពាសវាលពាសកាលចូលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ ខូចគុណភាពទឹក  បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកផងដែរ៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2028ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2107ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1764ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1658ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1524ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1345ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1433ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1585ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2113ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49