នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:53 នាទី ចំនួនអានៈ 2944

នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៥០នាទី​រសៀល​ថ្ងៃទី​៧ ខែមេ​សា ឆ្នាំ២០១៥ ស្ថិតក្នុង​ភូមិ​សិល​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង ខេត្តរត​នគីរី ត្រង់​ចំ​ណុច​បឹង​យក្សឡោម​ ហើយ​រហូតដល់​ម៉ោង​៥និង៤៤នាទីល្ងាច ថ្ងៃដដែល​ទើប​រក​សាក​សព​ឃើញ។ 

យុវនារីរងគ្រោះនោះឈ្មោះ វឿន ស្រីភា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅ​ភូមិ ព្រៃ​ព្នៅ ឃុំ ព្រៃព្នៅ ​ស្រុក​ពា​រាំង​ ខេត្ត​ព្រៃ​វែង ជា​យុវ​សិស្ស រៀន​ថ្នាក់​ទី១១ អនុវិទ្យា​ល័យ ព្រៃព្នៅ បាន​មក​កំសា​ន្តលេង​ខេត្តរតនគីរី​នេះ ជាមួយ​អ៊ុំប្រុស​បង្កើត​ឈ្មោះ ផល​ និង​លោក​យាយ​បង្កើត​ឈ្មោះ ម៉ី​  ដែល​រស់​នៅភូមិ.ឃុំជាមួយគ្នា។

បើតាម​ការរៀប​រាប់ ពី​លោក​យាយ ម៉ី ជាយាយ​ជន​រងគ្រោះ បាន​អោយ​ដឹងថា ពួក​គាត់​ព្រម​ទាំង​ឪ​ពុកម្ដាយ​និង​ចៅ​គាត់ ដែល​លង់​ទឹក​ស្លាប់​នោះ បាននាំ​គ្នាមក​ពី​ខេត្ត​ព្រៃ​វែង ធ្វើ​បុណ្យ​នៅ​ប៊ូស្រា ខេត្ត​មណ្ឌលគីរី​ ហើយ​នឹក​ឃើញ​ថា ចង់​ស្គាល់​បឹង​យក្ស​ឡោម ខេត្តរតន​គីរី ជា​ខេ​​​ត្ត​​ជាប់គ្នា ផ្លូវ​ក៏ស្រួលធ្វើ​ដំណើរ​ផងនោះ ​ក៏​នាំ​គ្នា​មក​លេង តែ​ឪ​ពុក​ម្ដាយ​ចៅស្រី​ (ជនរងគ្រោះ) វិល​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​​មុន មិន​​បាន​មក​លេង​ទេគាត់​ក៏​បាន​សុំ​ឪ​ពុក​ម្ដាយ អោយ​ចៅ​ស្រី​ម​ក​លេ​ង​ជាមួយ​។ 

ម​ក​ពី​ខេត្តមណ្ឌល​គីរី ដល់ខេត្តរតនគីរី ប្រ​ហែ​ល​ជាម៉ោង​១២​ ថ្ងៃត្រង់ ​(ថ្ងៃ​កើត​ហេ​តុ) ក៏នាំគ្នាមក​ញ៉ាំ​បាយនៅបឹង​យក្ស​​ឡោម​តែម្ដង ក្រោយ​​ពេល​ញ៉ាំ​បាយរួច ចៅរ​បស់គា​ត់​ទៅតែងខ្លួន ជាជនជាតិភាគតិចថតលេង ក្រោយមកគេក៏ទៅលេងទឹក មិនបានពាក់អាវពោងទេ ខណៈនោះក៏រអិលជើង លង់ទឹកតែម្ដង ឃើញហេតុការណ៍ដូចច្នេះ ជនបរទេស៣នាក់ បានទៅជួយដែរ តែនាងលិចទៅក្នុងទឹកបាត់ទៅ ជនបរទេសនោះ ខំមុជរាវរកដែរតែរកមិនឃើញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ព្រមទាំងព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ ហើយចាត់ចែង រកអ្នកមុជរាវរកសព និងក្រោយពីរកសពឃើញ ក៏បានពិនិត្យធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ បានអោយដឹងថា ករណីលេងទឹក ហើយលង់ទឹកស្លាប់នេះជាលើកទី១ ហើយក្នុងដើមឆ្នាំ២០១៥  បើគិតពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ ករណីលង់ទឹកមាន២លើក  ស្លាប់អស់៣នាក់ លើកទី១ លង់ស្លាប់ម្ដង២នាក់ លើកនេះស្លាប់ម្នាក់ លោកមិនបានបញ្ជាក់ថា លង់ទឹកស្លាប់លើកទី១នោះ នៅពេលណា ឆ្នាំណានោះទេ។

ជុំវិញករណីខាងលើនេះលោកប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគីរី សូមអំពាវនាវ ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកទាំងអស់ ដែលមកលេងខេត្តរតនគីរី នៅតាមរមណីយ៍ដ្ឋានទឹកធ្លាក់នានា ជាពិសេសនៅបឹងយក្សឡោម សុំមេត្តាពាក់អាវពោងអោយបានត្រឹមត្រូវ មុននិងចុះលេងទឹក និងសុំអោយមានការប្រុងប្រយ័ត្ន កំអោយ មានហានិភ័យផ្សេងៗ កើតមានឡើង ក្នុងឧកាសបុណ្យចូលឆ្នាំខាងមុខនេះ និងក្រោយចូលឆ្នាំរហូតរៀងទៅ៕ដោយ៖ ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1539ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1521ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1899ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1454ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1437ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1386ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1480ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1549ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1361ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2028ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1226នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    1226នាក់
ខែនេះ    108304នាក់
ឆ្នាំនេះ   2566207នាក់
សរុប   51926133នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 05:18