គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង

ដោយៈ DJខេមរា ខេត្តសៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 2056

នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជា នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួម ទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស និង មន្ត្រីប្រតិបត្តិករស៊ីម៉ាក់  បានអញ្ជើញចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខ័ន្ត សពរបស់ លោក ប៊ួយ គឹមលៀង ប្រធានក្រុម B.A.C.01​ចំណុះទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥ និង៤៨នាទី នារសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពា ក្នុងជន្មាយុ ៥៦ឆ្នាំ នៅភូមិ ទ្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។ 

បន្ទាប់ពីគណៈប្រតិភូបានដាក់នូវកម្រងផ្កា និង ការបូជ្ញាទៀន ធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត នៃសពលោក ប៊ួយ គឹមលៀង និង ធ្វើការស្មឹងស្មាត គោរពវិញ្ញាណក្ខ័ន្តនៃសព  ក្នុងការរំលឹងនូវគុណបំណាច់របស់លោក ដែលបានតស៊ូពុះពារក្នុងការបំរើជាតិមាតុភូមិ នៃទឹកដីសុវណ្ណភូមិកម្ពុជាយើង ក្នុងការបោសសម្អាតនូវយុទ្ធភ័ណ្ឌមិនផ្ទុះ ដែល​សេសសល់កាលពីសង្រ្គាម  ។

ក្នុងការចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារលោក ប៊ួយ គឹមលៀង នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង និង អស់លោក ព្រមទាំងសមាជិកក្រុមប្រតិភូដែលបានចូលរួម ក្នុងការរំលែកទុក្ខ គោរពវិញ្ញាណក្ខ័ន្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើម ដែលត្រូវជាមិត្តភក័្តរួមការងារ ។ ម៉្យាងទៀត​ចំពោះគំរូនៃវីរៈភាព និង រាល់ស្នាដៃនៃសមិទ្ធផលដ៏ធំធេងដែលលោកបានបន្សល់ទុកនៅ ក៏បានធ្វើបងប្អូនរួមការងារនៃអង្គភាពស៊ីម៉ាក ចងចាំជានិច្ចនូវគំរូវីរៈដ៏ឆ្នើមរបស់លោក ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រពីវីរៈភាពទាំងនេះ ។

ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ គង់ ប៊ុនលី ក៏បានអាននូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជានាយករងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួមទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ជូនចំពោះគ្រួសារសពលោក ប៊ួយ គឹមលៀង    ព្រមទាំងបានធ្វើការឧទិ្ទសជូនដល់វិញ្ញាណក្ខ័ន្តលោក ប៊ួយ គឹមលៀង   ឲ្យបានទៅកាន់ទីសោយសុខក្នុងសុគតិភពថ្មី  ព្រមទាំងសូមបែរក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំជាតិ បងប្អូនរួមការងារ និង ក្រុមគ្រួសារ សូមឲ្យជួបតែសេចក្តីសុខ នឹង ដឹកនាំប្រទេសឲ្យមានកិច្ចអភិវឌ្ឍរីកចម្រើន ។

ដើមី្បចូលរួមក្នុងពិធីបុណ្យសពរបស់លោក ប៊ួយ គឹមលៀង នេះដែរឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង និង លោកជំទាវ បានចូលរួមឩបត្ថមនូវថវិកា ១ពាន់ដុល្លា , អង្ករ​២០០គក្រ , ប៊ីចេង ០៥គក្រ , ទឹកត្រី ០២យូរ ,ទឹកស៊ីអ៊ីវ ០២យូរ ដល់ក្រុមគ្រួសារសពដើមី្បចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យសពផងដែរ ។

ឱកាសនោះដែរគណៈប្រតិភូក៏បានអញ្ជើញចូលរួមក្នុងពិធី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយក្រុមគ្រួសារនៃសព​ ៕ដោយ៖ លោក ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1434ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1381ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1458ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1494ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1969ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1561ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2109ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1439ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1619ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1549ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1076នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7764នាក់
ខែនេះ    114842នាក់
ឆ្នាំនេះ   2572745នាក់
សរុប   51932671នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 09:25