ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:01 នាទី ចំនួនអានៈ 1977

ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទី​ ថ្ងៃ​ទី​៧​ ខែ​មេ​សា ឆ្នាំ២០​១៥​ នៅ​ភូមិ​​ថា​រង​​ស្វាយ​ ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​ ខេត្តរ​ត​ន​គី​រី​ នៅ​ប​រិ​វេ​ណ​មុខ​ផ្ទះ ​របស់​កូន​ជន​រង​គ្រោះ​​តែ​ម្ដង។ 

រថ​យន្ត​​បង្កហេតុ​ម៉ាក កាម៉ារីឆ្លាម ព៌ណខ្មៅ ពាក់ស្លាកលេខ ​កំពង់ចាម​ ១​២​៧​៥ អ្មកបើក​បរ​បង្ក​ហេតុ​ឈ្មោះ​ ​ម៉េង ឈួន ភេទ​ប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាប៉ា​វ​ ឃុំពោប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូង​ឃ្មុំ  ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សុខ សាលី ភេទ​ស្រី​ អា​យុ៧៣ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តស្វាយរៀង។

បើតាមការរៀប​រាប់ពីអ្នកបើកបរបង្កហេតុថា គាត់និងជនរងគ្រោះជាដន្លងនិងគ្នា (គាត់​ជាឪពុកកូនស្រី រីឯដន្លងស្រីជាម្ដាយកូនប្រុស) ក្រោ​យ​ពេលកូនៗ បានទូរស័ព្វហៅអោយ​មកលេង គាត់ក៏បានបើករថយន្តពីខេត្តត្បូងឃ្មុំ ទៅយកដន្លងនៅខេត្តស្វាយរៀង​ មកលេង​កូនប្រុសស្រី អស់រយៈពេលជិត២ខែមកហើយ។ តែមុនពេល​កើ​ត​ហេតុនេះគាត់​ធ្វើស្មៅ​ក្រោ​យផ្ទះ ខណៈ​គាត់ឃើញរថយន្តនៅកណ្ដាលថ្ងៃក្ដៅ គាត់ក៏មករយែររថ​យន្តមក​ដាក់​ក្រោ​យបន្តិច ​(កន្លែងម្លប់) ក្រោយពីដេឡានឆេះ ជាន់ហ្វ្រាំងដាក់លេខរ​យែរ​ ស្រាប់​តែ​រថយ​ន្តមានល្បឿនថយក្រោយលឿនពេក គាត់ស្លន់ ជាន់ហ្វ្រាំង ទៅជាជាន់ហ្គា បណ្ដាលអោយរថយន្តនោះកាន់តែលឿន បុកដន្លងស្រី កំពង់អង្គុយដេការុង សម្រាប់ដាក់គ្រាប់ស្វាយចន្ទីនៅរោងខាងមុខផ្ទះ ហើយក៏ជ្រុលរថយន្តហួសទៅដល់ ចិញ្ចើមថ្នល់ម្ខាងទៀត។

ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលអធិការស្រុកអូរជុំបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំ​ណត់ហេតុជុំវិញករណីនេះ។ 

ឧត្តមឧត្តមសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តបានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុ​ ព្រម​ទាំងហៅរថយន្តសង្គ្រោះមកដឹកយកសពស្ត្រីរងគ្រោះទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំ​ណើត​របស់គាត់វិញ៕ ដោយ៖ ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1440ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1597ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1979ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1656ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3321ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1882ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1943ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1406ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1368ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន3955ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2590នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19628នាក់
ខែនេះ    126706នាក់
ឆ្នាំនេះ   2584609នាក់
សរុប   51944535នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 10:50