លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប

ដោយៈ សហការី ខេត្តស្ទឹងត្រែង ថ្ងៃទី 03 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 05:30 នាទី ចំនួនអានៈ 1971

ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​ តែ​មិន​មាន​ជំនាញ ឬក្រុម​សមត្ថ​កិច្ច​ណាចេញ​មុខ​បង្ក្រាប​ទាល់តែសោះ ដែល​ធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យ​ថា ប្រហែល​ជាមាន​ការ​ឃុប​ឃិត​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​មិន​ខាន។

ប្រភព​ពី​ពល​រដ្ឋ​​បាន​បញ្ជាក់ថា ឈើ​មុខកាត់​ប្រមាណ​ជាង ១​ម៉ែត្រ និង​តូច​ជាង​នេះ ឬ​ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវបាន​ឈ្មួញ​ខិលខូច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ រួច​កែច្នៃ​អារច្រៀក​ជា​ចំរៀក​ទៅ​តាម​តម្រូល​ការ​របស់​ពួកគេ​។

ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​បាន​ចុះ​តាមដាន​បញ្ហា​នេះ បាន​ពន្យល់ថា ឈើ គឺ​ត្រូវបាន​យកមក​អារច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​ដោយ​មិនចាំបាច់​បង់ពន្ធ ឬក៏​បង់ពន្ធ​ក្នុង​តម្លៃ​​ទាប​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ព្រៃ​ឈើ​រលាយ​ហិន​ហោច ហើយ​ថែម​ទាំង​បំ​បាត់​ថវិការ​ចំណូល​របស់​រដ្ឋ​ទៀត​ផង។​

ក្រុម​ប្រជាពលរដ្ឋនៅ​​ខេត្តស្ទឹងត្រែង​បាន​អះអាងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​ដោយ​ក្រុមហ៊ុន លោក លឹមប៊ុណ្ណា (ហៅ ឧកញ៉ា ខ្នា)​ ដែល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៣​មក​នោះ នៅតែ​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​លក់​នៅ​ប្រទេស​យួន រហូតដល់​បច្ចុប្បន្ន ដែល​អ្នកភូមិ​ព្រួយបារម្ភ​ថា ព្រៃឈើ​នឹង​ហិនហោច​អស់​ដោយសារតែ​ក្រុម​ឈ្មួញ​រូប​នេះ​។

ប្រភព​​បានបញ្ជាក់​ថា បើ​សមត្ថកិច្ច​ពិតជា​មាន​ភាព​ស្អាតស្អំ និង​មាន​សមត្ថភាព​ពិតប្រាកដ​ស្រប​​តាម​ជំនាញ និង​កាតព្វកិច្ច​របស់ខ្លួន ហើយ​មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ព្រៃឈើមែន​នោះ​ ម្ល៉េះមេ​​ឈ្មួញ ​លឹមប៊ុន​ណ្ណា និង​បក្ខពួក​មិន​អាចធ្វើ​សកម្មភាព​ដូច​សព្វថ្ងៃ​នេះទេ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បានដាក់​ការទទួលខុសត្រូវ​ករ​ណី​កាប់បំផ្លាញ​ព្រៃឈើ​នៅក្រៅ​ផ្ទៃ​អាង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ​ទៅលើ​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថា​មិនបាន​ផ្តល់ដំណឹង​ជាក់លាក់​ទាក់ទិន​ការកំណត់​ព្រំប្រទល់​តំបន់​ផ្ទៃ​អាង​ឲ្យ​សង្គម​ស៊ីវិល​ជ្រាប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ និង​សហគមន៍​ជាដើម​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ភាពមិនច្បាស់លាស់​ក្នុងការ​កំណត់​ទីតាំង​ផ្ទៃ​អាង គឺជា​ចេតនា​ឆ្លៀតឱកាស​ផ្សំគំនិត​របស់​មន្ត្រី​ជំនាញ និង​អ្នកមានអំណាច​ក្នុង​ខេត្តស្ទឹងត្រែង ក្នុងការ​កាប់​បំផ្លាញ​​ធនធាន​ព្រៃឈើ​ដ៏​ធំ​សម្បើម​នៅក្នុង​ខេត្ត​មួយ​នេះ​៕ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន5161ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2067ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន3670ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1548ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន1934ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2160ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន2725ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1454ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1619ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1949ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      234នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11471នាក់
ខែនេះ    118549នាក់
ឆ្នាំនេះ   2576452នាក់
សរុប   51936378នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 03:34