ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?

ដោយៈ CCK សៀមរាប ថ្ងៃទី 08 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 1532

តាម​របាយការណ៍​ថ្មីៗ​ដែល​ការិយាល័យ​យើង​ទទួល​បាន​ឱ្យដឹងថា ក្នុងចំណោម​ជន​គ្រឿងញៀន​ដែល​បង្ក្រាប បាន​កាលពី​ថ្ងៃ​ទី ០២ រហូត​ថ្ងៃទី ០៤-០៥ នេះ គឺ​មាន​ជន​គ្រឿងញៀន​ជាង ១០​នាក់ ដែល​មាន​ខ្សែ និង​ខ្នងបង្អែក​ធំ ថ្នាក់​ផ្កាយ និង​ឧកញ៉ា​កាស៊ីណូ នៅ​ប៉ោយប៉ែត ។ ហើយ​ជន​គ្រឿងញៀន​ដែល​តាម​របាយការណ៍​ថា រត់​បា​តា់ ០៧​នាក់ នោះ គឺជា​ខ្សែ​ឧកញ៉ា និង​ជា​មនុស្ស​បក្ខពួក​សាច់ញាតិ​ខ្សែ​របស់​អ្នកធំ​ថ្នាក់​ផ្កាយ ៣-៤ ក្នុង​ជួរ​រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន ។ ហើយ​ដែល​ត្រូវ​បាត់​ខ្លួន​ដោយ​ហែក​ទ្រុង​ឆ្លងកាត់​សោរ​ពីរ​ជាន់ និង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​យ៉ាង​រលូន​នោះ ។​

​តាម​ព័ត៌មាន​ដែល​ផ្ទៃក្នុង​ឱ្យ​យើង​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ គឺ​គេ​ឃុំ​ជន​គ្រឿងញៀន​ជា​ពីរ​ផ្នែក​ធ្ងន់ និង​ស្រាល និង​មាន​ខ្សែ​មាន​លុយ​ឃុំ​មួយ​ផ្នែក​អត់​ខ្សែ​អត់លុយ​ឃុំ​ក្នុង​មន្ទីរ​ឃុំ ឃាំង​ពីរ​ជាន់​នោះ ។​

ចាប់បាន ៣៩​នាក់ ចុះផ្សាយ​ឡង់សេ​យក​ស្នាដៃ ប៉ុន្តែ​រឿង​ជន​គ្រឿងញៀន​ផ្លុំ​សោរ​ពីរ​ជាន់​ឆ្លងកាត់​កាំ​មេ​រ៉ា សុវត្ថិភាព​រត់​បាត់​អស់​នោះ មិនឃើញ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត​, លោក​ផ្កាយ​១ អាត់ ខែម ស្នងការ​ខេត្ត​នេះ​ចុះផ្សាយ​តាម​ទូរទស្សន៍ ឱ្យ​កាសែត​គាំទ្រ​ចុះផ្សាយ​រឿង​ជន​គ្រឿងញៀន​ហែក​ទ្រុង​ក្នុង​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែ​ត​រត់​រួច​បាត់​ដោយ​សុវត្ថិភាព​សោះ ។​

​ផ្ទុយទៅវិញ របាយការណ៍​ជន​គ្រឿងញៀន​ដែល​រត់​រួច​ទាំង ០៧​នាក់​នោះ គឺជា​មនុស្ស​ខ្សែ​ហ ដែល​មាន​លុយ ហើយ​ត្រូវបាន​គេ​ឧបកិច្ច​យកទៅ​ដាក់​ឃុំ​ក្នុង​សាលប្រជុំ​របស់​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ដែល​ជា​ដើមចម​ទម្លាក់​ឱ្យ ស្រាល​ទៅលើ​ពាក្យ​រត់​រួច​វាល​ស្រាល​ជាង​របាយការណ៍​ដែលថា អ្នកទោស​គ្រឿងញៀន​ហែក​ទ្រុង​សោរ​ពីរ​ជាន់​ឆ្លង កាត់​កាំ​មេ​រ៉ា​សុវត្ថិភាព​នោះ ។​

​ដោយឡែក លោក​ព្រះរាជអាជ្ញារង​ខេត្ត​បន្ទាយមានជ័យ​ថ្លែងថា លោក​បាន​ទទួល​សេចក្តីរាយការណ៍​ហើយ ប៉ុន្តែ​លោក​បញ្ជាក់ថា ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំងនោះ ពី​ដើម​គឺ​ស្រាល​ទេ ប៉ុន្តែ​ពេល​នេះ​ទៅ​ជា​ដើមចម​ធ្ងន់ធ្ងរ ទោស​ធ្ងន់​ហើយ ដោយ​ចេញ​ដីកា​ឱ្យ​ប៉ូលិស​អ្នក​ធ្វើ​ឱ្យ​រួច​តាម​ចាប់ខ្លួន​មក​វិញ ។

​ទោះជា​យ៉ាងណា​ក៏​មន្ត្រី​ប៉ូលិស​ផ្ទៃក្នុង​អះអាងថា គឺជា​ឈុត​ឆាក​ដែល​គេ​រៀបចំ​ទុក​ឱ្យ​ជន​គ្រឿងញៀន​នោះ រត់ ។

​ផ្ទុយ​ពី​លោក អាត់ ខែម ស្នងការ​ខេត្ត​នេះ​ថ្លែង​ថា វា​គឺជា​កំហុសឆ្គង ១ ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ ប៉ូលិស ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​មកទល់​ពេល​នេះ​រឿង​ទម្លាក់កំហុស​ទៅលើ​បន្ទុក​អ្នក​យាមកាម​អ្នកទោស​គ្រឿង ញៀន​យប់ នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ដែល​កំហុស​នេះ​គួរតែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត កោះហៅ អធិការ​ក្រុង ប៉ោយ​ប៉ែត អ៊ុំ សុផល មក​ឆ្លើយបំភ្លឺ​ឱ្យ​ច្បាស់ការ​ផង ។ ហើយ​មិន​ត្រូវ​ស៊ុមគ្រលំ​នោះទេ ! ជៀសវាង​គេ​ថា មាន​ចំណែក​ឃុបឃិត​ពាក់ព័ន្ធ​ពុករលួយ​ជាមួយ​គ្រឿងញៀន ។​

​ដោយឡែក​មកទល់​ពេល​នេះ​ជន​អសមត្ថភាព អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត ដែល​ធ្វើឱ្យ​រួច​ជន​គ្រឿង ញៀន​ជាប់​ដាន ៧​នាក់​នោះ មិនទាន់​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ​ទេ​មក​ទល់​ថ្ងៃនេះ ។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​គ្រឿងញៀន​កើតឡើង​ក្នុង​ក្រុង​ប៉ោយប៉ែត​ជុំវិញ​អធិការ អ៊ុំ សុផល ជា​ញឹកញាប់ មកទល់​ពេល​នេះ​មិនគួរបើ​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​មើលរំលង និង​មិន​គួរ​បណ្តោយ​ឱ្យ​ក្រុម ជន​គ្រឿងញៀន​ជាន់ឈ្លី​មហាផ្ទៃ និង​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ​បន្ត​កើតមាន​ទៀត​នោះ​ទេ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1359ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1481ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1488ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1493ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1586ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2455ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1665ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1316ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន1965ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7156នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    25000នាក់
ខែនេះ    334168នាក់
ឆ្នាំនេះ   2344707នាក់
សរុប   51704633នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 18:57