លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង

ដោយៈ ជួយខ្មែរ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 25 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2074

ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំនិញគេ​ចព​ន្ធ​គ្រប់​ប្រភេទ​ ដឹកជញ្ជូន​​តាម​រទេះ​​ពី​ទឹក​ដី​ថៃ​មក​កម្ពុជា ក្រោ​មរូបភា​ព​ប្រកាស​​ពន្ធ​២​រទេះ​នាំចូល​១០​រទេះ​ ហើយ​ឈ្មួញ​​និង​មន្ត្រី​គយ​ចែក​​លុយ​គ្នា ធ្វើ​មាន​ធ្វើ​បានដោ​យ​មិន​ខ្លា​ចរអា​ជាមួ​យ​ច្បាប់ និង​ធ្វើ​ឲ្យ​បា​ត់​ចំណូល​ជាតិ​រា​ប់រយលាន​​ក្នុង​មួយ​ឆ្នាំៗ​។​

ប្រជាពលរដ្ឋប្រកប​របរ​ស៊ីឈ្នួល​អូស​រទេះដឹកទំនិញ​ពី​ផ្សារ​រោង​ គ្លឿប្រទេស​ថៃយកមកកម្ពុជា តាម​ច្រក​ប៉ោយប៉ែតបាន​និយាយថាចាប់តាំងពី​លោកឈួន ហៃចូលកាន់​តំណែង​ជា​មេគ​យមក ពួកគាត់​ពិបាក​រកស៊ី​ណាស់ស៊ីឈ្នួលអូស​ទំនិញ​បាន​ប្រាក់​បន្តិចបន្តួចគយ​ តម្រូវ​ឲ្យ​បង់​ស្ទើរតែ​អស់ប្រាក់​ពី​ហោប៉ៅ​។ ថ្មីៗ​នេះ ខាង​អស់លោក​គយដែល​ឈរជើង​នៅ​ប្រាសាទ​កំពូល​បីបាន​ដូរ​ទីតាំង​ទៅ​នៅ​ ក្បាលស្ពាន​មិត្តភាព​កម្ពុជាថៃ​វិញហើយ​តម្រូវ​ឲ្យ​ពួកគាត់​បង់ថ្លៃ​ទំនិញ​ ក្នុង​មួយ​រទេះ​រហូតដល់​២០​ម៉ឺនរៀលចំពោះ​ទំនិញ​កេស មានដូចជា ទឹកក្រូច សាប៊ូ គ្រឿងក្រអូប ស្កសរ ទឹកដោះគោ​ជាដើម​។

ប្រភព​បាន​បន្តថាចំនុច​គោលដៅ​នេះ​គឺ​គ្រប់គ្រង​ដោយ​ លោកយិនផល្លីអនុប្រធាន ការិយាល័យគយ​និង​រដ្ឋាករប៉ោយប៉ែត​។​ចំពោះ​ពួកគាត់​ដែលជា​អ្នកស៊ីឈ្នួល​អូស​ រទេះដឹកទំនិញ​បន្តិចបន្តួចមិនមាន​លទ្ធភាពបង់ប្រាក់​ឲ្យ​គយ​ច្រើន​ដូច​ពួក​ ឈ្មួញ​ធំៗ​ទេមានតែ​ការ អង្វរករ​គេសុំ​ការយោគយល់តែ​ពួក​មន្ត្រី​គយ​ចំនុច​ខាងលើគ្មាន​សីស​ធម៌​ក្នុង​ ខ្លួន​ទាល់តែ សោះ បាន​ប្រើ​សម្តី​ជេ​ដៀលពួកគាត់​ដូច​ឆ្កែ​ឆ្មារតើ​មាន​ប្រាក់​ឯណា​បង់​ឲ្យ​ មន្ត្រី​គយ​ទាំងនោះបើ​ដឹកទំនិញ​ឲ្យ​គេ​មួយ​រទេះ​បានត្រឹមតែ​៣០០​ទៅ​៥០០​ បាតមកដល់​ដី​ខ្មែរ​ស្រាប់តែ​គយ​ឲ្យ​បង់ ៣០០​ទៅ​៥០០​បាត​ដែរបើ​ទំនិញ​កេស​ត្រូវ​បង់​រហូតដល់​២០​ម៉ឺន​រៀល មានអី​សល់ បាន​អី​ទិញអង្ករ​ឲ្យ​កូន​ប្រពន្ធ​ហូប​?​កម្មករ​អូស​រទេះ​ចាត់ទុក​ទង្វើ​របស់ ​គយ​នេះ​ថា (( ពួក​ឈ្លើង​ជញ្ជក់​ឈាម​រាស្ត្រ​)) សម័យ​លោក ឈួនហៃហាក់​មាន​ភាពពុករលួយ​ជាង​សម័យ​លោក ជួប អេ​ន ទៅទៀត​។​

គេ​ស​ង្គេ​ត​ឃើញថា រាល់ថ្ងៃនេះកម្មករ​អូស​រទេះ​បន្តិចបន្តួច​ឈប់​ជា​បណ្តើរៗ​ហើយចំនួន​ រទេះក៏មាន​ការថយចុះ​មួយចំនួនធំ​ផងដែរដោយសារតែ​ពួកគាត់​គ្មានសមត្ថភាព​ បង់ប្រាក់​ឲ្យ​អស់ លោក​គយ​នៅ​ច្រក​ប៉ោយប៉ែត​តទៅទៀតព្រោះ​ឈ្នួល​ដឹកទំនិញ​បាន​ថោកគយ​តម្រូវ​ឲ្យ​ បង់ថ្លៃ​។​ហើយ​អ្នក​ដែល​អាច​បន្ត​ការរកស៊ី​តទៅទៀតបានគឺ​មានតែ​ឈ្មួញ​ធំៗ​ ទេព្រោះ​គេ​បាន​ឃុ​បឃិត​ជាមួយ​ពួក​មន្ត្រី​គយ​នាំចូល​ទំនិញគេចពន្ធបង់លុយ​ ក្រោម​តុ​ឲ្យ​គយ​បាន​សើម​មាត់​សើ​ប ករ​គ្រប់គ្រាន់ទំនិញ​ប្រកាស​ពន្ធ​១០​រទេះ បង់ពន្ធ​ជូន​រដ្ឋ​តែ​៥​រទេះហើយ​៥​រទេះ​ទៀត​ឈ្មួញ​និង គយ​ចែកគ្នា​ស៊ី​តាម​ឋា​នះតូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​។​

ហើយ​ឈ្មួញ​ដែល​លិចធ្លោខាង​នាំ​ទំនិញគេចពន្ធ​ចូល​ពី​ថៃ​មក​កម្ពុជាតាម​ ច្រក​ប៉ោយប៉ែត ត្រូវបាន គេ​ដឹងថា​រួមមាន​១/​ឈ្មោះ ជាវ ទី ២/​ឈ្មោះ ថោងឡេង ៣/​ឈ្មោះ ចែ ស្រី ៤/​យាយ ហយ ៥/​យាយ ម៉ាប់ ៦/​កូន កុង។​ក្រុម​ឈ្មួញ​ទាំងនេះ​ជា​មុខសញ្ញា​ឃុបឃិត​ជាមួយ​គយ​នាំចូល​ទំនិញគេចពន្ធ ​ចូល​ថៃ ឆ្លងកាត់​ច្រក​ប៉ោយប៉ែត មន្ត្រី​គយ​ប្រាសាទ​កំពូល​បី មិន​ហ៊ាន​កាក់ត្រួតពិនិត្យឆែកឆេ​រទេះ​របស់​ឈ្មួញ​ទាំង​នោះទេគ្រាន់តែ​យក​ ក្រដាស់​ប៉ុន​បាតដៃ ដែលមាន​សរសេ​ឈ្មោះនិង​លេខ​ទូរ​សព្ទ័របស់​ឈ្មួញ​មក​ឲ្យ​ជាការ​ស្រេចគយ​ គ្រាន់តែ​កត់​ចំនួន​រទេះ​របស់​ឈ្មួញនីមួយៗលុះ​ល្ងាច​ពួក​ឈ្មួញ​និង​គយ​ណាត់​ ជួបគ្នា​ទូទាត់​លុយកាក់ដែលជា​ចំណូល​ក្រោម​តុជាមួយគ្នា​។

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺពីលោក​មេគ​យ ​ឈួន ​ហៃ​ប្រធា​នស្តី​ទី​ស្នាក់​ការ​គយ និង លោក​ យិន​ ផ​ល្លី​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ​ប្រព្រឺ​ត្តអំពើពុ​ករលូយនោះបានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1713ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2215ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2479ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1717ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1536ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1401ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1424ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1624ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1582ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1494ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1636នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    1636នាក់
ខែនេះ    108714នាក់
ឆ្នាំនេះ   2566617នាក់
សរុប   51926543នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 07:43