បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 21 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 1571

អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយបុរសជាប្តីវាយធ្វើបាបប្រពន្ធ ហើយច្របាច់. ក កូនដែលទើបតែមានអយុជា១ខែ ហើយក្រោយពីធ្វើសកម្មភាពរួចហើយគេចខ្លួនបានតែបន្តិចក៏ត្រូវ សមត្ថកិច្ចចាប់ខ្លួន។

ប្តីកំណាចប្រើអំពើហិង្សាក្នុងគ្រួសារនោះបានកើតឡើងនៅចំណុចអូរ ដីស ស្ថិតក្នុងភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលបង្កឡើងដោយបុរសជាប្តីបានគំរាមកំហែង និងវាយប្រពន្ធ កូនអាយុជាង១ខែរបស់ខ្លួនឱ្យសន្លប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ សីហា ២០១២ ។

ប្រភព័ត៌មានបានឲ្យដឹងថានៅពេលប្ដីប្រើហិង្សាលើប្រពន្ធនោះ ថែមទាំងបានច្របាច់.ក កូនតូចដែលទើបតែមានអាយុជាង១ខែនោះទៀតផង ប៉ុន្តែកូនតូចគ្រាន់តែសន្លប់ធ្វើឱ្យឪពុកតិរិច្ឆានភ័យបានរត់គេច ខ្លួន ក្រោយកើតហេតុបានបន្តិចក៏ក្រុមពលរដ្ឋអ្នកជិតខាងរាយកាណ៏ដល់សមត្ថ កិច្ចបានតាមចាប់ជនដៃដល់នោះបានភ្លាមៗ ផងដែរ។ប្រភពដដែលបានបន្តថាជន សង្ស័យដែលរងការចោទប្រកាន់នោះបានមានទំនាស់ជាមួយប្រពន្ធនិងម្តាយឪពុកក្មេករហូត មានការលះលែងគ្នា ប៉ុន្តែដោយមានការចចាមិនត្រូវគ្នាដោយបុរសរូបនោះចង់រួមរស់ជាមួយ ប្រពន្ធខ្លួនវិញទើបកើតជាអំពើហឹង្សារបែបនេះ ដោយឡែកជនសង្ស័យបានសារភាពសមត្ថ កិច្ចថាខ្លួនមិនបានប្រព្រឹត្តដូច្នេះទេ គឺជាការឆ្នៃប្រឌិតរបស់គ្រួសារខាងស្រី។

មន្ត្រីរាជអវុធហត្ថស្រុកភ្នំស្រួចបានឲ្យដឹងថាជនដៃដល់ជាប្តីឈ្មោះឈន ឆាត អាយុ៣៤ឆ្នាំ និងស្ត្រីរងគ្រោះដែលត្រូវប្តីវាយឱ្យសន្លប់ជាមួយនឹងកូននោះ ឈ្មោះសៀន ដាលីន អាយុ២០ឆ្នាំ ។ ដោយមានការអន្តរាគមន៍ពីអ្នកជិតខាងបានរាយការណ៍ដល់សមត្ថកិច្ច ទាន់ពេលវេលានោះបច្ចុប្បន្នបុរសជាប្តីត្រូវបានចាប់ឃាត់ខ្លួននិង បញ្ជូនមកបញ្ជាការដ្ឋានប៉េអឹមខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ សាលាដំបូងខេត្ត នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១២ចាត់ការតាមនិតិវិធីច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1354ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1327ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1481ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1373ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1508ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1935ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1552ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1526ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1319ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1356ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4135នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43177នាក់
ខែនេះ    352345នាក់
ឆ្នាំនេះ   2362884នាក់
សរុប   51722810នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:03