ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 03:46 នាទី ចំនួនអានៈ 3272

នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិតា​វៀន សង្គាត់​សាលាកំ​រើក ក្រុង​សៀមរាប ​ដែល​មាន​ទី​តាំ​ង​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុងកែងផ្លូវ​​ជន្លង់។

យោត​តាម​សម្តី​ស្រី​មាស្សា​ដែល​រងគ្រោះ​ និង​ស្រី​ម៉ាស្សា៤-៥នាក់​ទៀត​បាន​និយាយដូចៗ​គ្នាថា ដំ​បូង​ឡើយ​លោក​ប៉េ​អឹម​ខាង​លើ​នេះបាន​បើក​ម៉ូតូចូល​មក​បុក​ស្ត្រី​ម៉ាស្សា​ដែល​អង្គុយ​លើ​កៅ​អី​២ដង​ រួច​បង្ខំ​អោយ​ស្រី​ម៉ាស្សា​ម្នាក់​ចូល​ធ្វើ​សរសៃ​អោយ​ខ្លួន។ ប្រ​ហែល​មួយស​​ន្ទុះ​លោកប៉េអឹម​រូប​នេះ​បាន​ស្ទាប​លូក​លាន់​ស្រ្តី​ម៉ាស្សា ខាង​លើ​ តែ​ដោយ​នាង​មិន​ព្រម​ក៏ខោក​ក្បាល​របស់​នាង​ខ្លាំង​ៗ២-៣ក្រញ៉ដៃ ដល់​នាង​ឈឺ​នាង​ក៏ទះកំ​ភ្លៀ​ង​លោក​ប៉េអឹម​រូប​នោះ​១កំ​ផ្លៀង បណ្តាល​អោយ​លោក​ប៉េអឹម​ដែល​ខ្លួន​ធុំក្លិន​​តែស្រារូប​នេះខឹង​ក៏ប្រ​វ៉ាយ​ប្រ​តប់​ជា​មួយ​រូប​នាង​រហូត​បាក់​រនួត​គ្រែម៉ាស្សាធ្លាក់​ដល់​ការ៉ូ។ ស្រី​ម៉ាស្សា​រង​គ្រោះ​បន្តថា នាង​បាន​រត​ចេញ​ពី​បន្ទប់ម៉ា​ស្សា​ មក​ខាង​មុខ​ហាង​ដើម្បី​អោយ​គេ​ជួយ តែ​ត្រូវ​បាន​លោក​ប៉េអឹម​​​រូប​នោះ តាម​មក​កាច់​កនាង​២ដង​​ថែម​ទៀត តែ​បាន​ស្រ្តី​ម៉ាស្សា​ផ្សេង​ជួយ​នាង​ កុំ​អី​ប្រហែល​អាច​បាក់​កស្លាប់​ផង​ក៏មិន​ដឹង​ នេះ​បើយោង​តាម​សម្តី​របស់​ស្ត្រីម៉ាស្សា។

ក្រុមស្ត្រី​ម៉ាស្សាបាន​បន្តថា ពួកនាង​មិន​ចង់​មាន​រឿង​ជាមួយ​លោក​ប៉េអឹម មិត្តសៅ នេះទេហើយបាន​ប្រាប់​ថា ពូឯង​ទៅចុះ​មិន​បាច់​នៅ​ឈ្លោះប្រកែក​អីទេ តែ​លោកប៉េអឹម​​​នេះមិន​ព្រម​ទៅ​ណាទេ ហើយ​ស្រែក​ថា ហៅ​ថៅកែពួក​ង៉ែង​មក​ជួប​អញ់ឥឡូវ អញ់​មិន​ទៅ​ណាទេ និយាយដដែលៗជា​ច្រើន​ដង។

នៅ​ពេល​ដែល​ថៅ​កែ​ហាង​ម៉ាស្សា​មក​ដល់​ហាង​ម៉ាស្សា​ស្រាប់​តែ​​លោកប៉េអឹម មិត្តសៅ ជេរម្តាយ​ដៀល​ពូជថៅ​កែ​ហាង​ម៉ាស្សា​យ៉ាង​ចាស់​ដៃ ហើយចាប់​ផ្តើម​តាំង​ខ្លួន​ជា​សមត្ថ​កិច្ច​​​ទារក​ច្បាប់​ម៉ាស្សា ហើយ​ចោទថាហាង​ម៉ាស្សាខាង​លើ​នេះ​អត់​មាន​ច្បាប់​។ ​លោក​ប៉េអឹមបាន​​ស្រែក​ក្តែងៗថា អញ់​ចង់​បិទហាង​ម៉ាស្សា​នេះ​​ស្មើណា​ក៏បាន​ដែរកុំ​ចង់​ខ្លាំង​ជាមួយ​អញ់វើយ។

លោកប៉េអឹម មិត្តសៅ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​កន្លែង​កើត​ហេតុថា លោក​ពិត​ជា​បាន​ខោក​ក្បាល​ស្រី​ម៉ាស្សានោះ​មែន តែ​ខោក​តិចៗ ខោកលេងតើ​ តែនាង​បែរជាទះកំភ្លៀងលោកខ្លាំងៗទៅ​វិញ បណ្តាល​អោយ​លោក​ខឹងទើប​រឿង​រ៉ាវ​វាកាន់​តែវែង​ឆ្ងាយ។

ដោយ​ឃើញ​លោក​ មិត្តសៅ ស្រែក​ជេរគេ​ជេរឯងឡូឡាខ្លាំងៗ ហើយ​ស្រែក​ថា ទាំង​អាម្ចាស់​ហាង​ និង​អាអ្នក​កាសែត ឯងហៅ​អាណាមក​ចាប់​អញ់​ក៏ហៅទៅ បើ​ហៅ​បាន​អញ់​ថែម​លុយអោយ​១០​ម៉ឺ​ន​រៀល​ទៀត ទើប​អ្នក​យក​ព័ត៌មាន​យើង​បាន​​​ទូរស័ព្ទ​ទៅ​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ រួច​បាន​ខល​ទៅ​តុលាការ​ខេត្ត​សៀមរាប​៣នាក់​ តែ​ម្នាក់​ខល​មិន​ចូល​ ឯ២នាក់​ទៀត​មិន​លើក​ទូរស័ព្ទ។ ចុង​ក្រោយ​មាន​តែលោក ថង​សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌខេត្ត​ ម្នាក់​គត់​បាន​លើកទូស័ព្ទហើយ​បាន​បញ្ជាអោយ​ប៉ូលីស​ប៉ុស្តិ៍សាលាកំរើក​មក​ដោះស្រាយ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ជន​ដៃដល់​ដដែល ចុង​ក្រោយ​អោយ​ជន​ដៃដល់​ទៅ​ផ្ទះ​តាម​សម្រួល ហើយ​ប្រាប់​ម្ចាស់ហាង​ម៉ាស្សា និង​នារី​រង​គ្រោះ​ថា ចាំ​ស្អែក​ចាំ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉ុស្តិ៍ប៉ូលីស​ក៏បាន ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​ប៉េអឹមក៏បាន។

លោក កើត-​វណ្តែត ហៅ​ទូច ម្ចាស់​ហាង​ម៉ាស្សាបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ បើ​សិន​ជា​លោកប៉េអឹម​ មិត្តសៅ​ មិន​មក​សុំ​ទោស​លោក និង​ កូន​ចៅ​របស់​លោកទេនោះ។ លោក ទូច​ បន្ថែមថា ហាង​ម៉ាស្សារបស់​លោក​មាន​ច្បាប់​អាជីវកម្ម​ត្រឹម​ត្រូវ ពី​សាលាក្រុង​ មិន​មែន​រក​ស៊ី​ខុស​ច្បាប់​នោះទេ។ លោកទូច​បន្ថែម​ថា លោក​បាន​ជួយ​ស្រ្តី​ក្រី​ក្រគ្មាន​ការ​ងារ​ធ្វើ​ ដោយ​ការ​​​ផ្តល់​ការងារ​ផ្នែក​ធ្វើ​សរសៃ អោយ​ពួកគេ​មាន​បាយ​ហូប ហើយ​លោក​បាន​អោយ​តំលៃ​ស្ត្រី​ភេទ​ទាំង​អស់​នេះដូច​ស្ត្រី​ដទៃ​ដែរ។ លោក​ទូច​និយាយ​ទាំង​ហួស​ចិត្តថា ​លោក​ប៉េអឹម​ខាង​លើ​បែជាមក​វាយដំទៅ​លើ​ស្ត្រី​ភេទ​ទន់​ខ្សោយ​បែប​នេះទៅ​វិញ។ លោក ទូច សូម​អោយ​ថ្នាក់​ដឹក​នាំ​របស់​លោក មិត្តសៅ ជួយ​ចាត់​ចែង​រឿង​នេះផងកុំ​អោយ​មាន​គំរូអាក្រក់​ដល់​អ្ន​ក​ដទៃទៅ​ថ្ងៃក្រោយ។

សូម​បញ្ជាក់​ថា មុន​ខាង​ប៉ូលីស​សាលាកំ​រើក​ទៅ​ដល់​ហាង​ម៉ាស្សាដែល​មាន​រឿង​ខាងលើ មាន​លោក​មេប៉ុស្តិ៍ ជ្រាវ និង​មន្ត្រី​របស់​លោក​បាន​ទៅ​ដល់​មុនដោយ​មិត្ត​ភ័ក្រ​របស់​លោក​ទូច​ជាអ្នក​ខល​ហៅ តែ​ត្រូវ​បាន​លោក ប៉េអឹម​ មិត្តសៅ​ ជេរដៀល​ត្មេះ​រហូត​លោក​ប៉ូលីស​ទាំង​២​នៅ​មិន​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ពោល​ពាក្យថា កន្លែង​កើត​ហេតុ​មិន​មែន​ទឹក​ដី​របស់​លោកទេ ជា​ទឹក​ដី​របស់​ប៉ុស្តិ៍សាលា​កំ​រើក សូម​អោយ​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​សាលា​កំ​រើក​ចុះ។ ហើយ​ដំបូង​ឡើយ​លោក​ មិត្តសៅ មិន​បាន​ពាក់​អាវ​ប៉េអឹម​ទេ តែ​ដល់​​ពេល​មាន​អ្នក​កាសែត​ទៅ​​ថត ទើប​លោក​យក​អាវ​ប៉េអឹម​មក​ពាក់ រួច​លោក​ប្រាប់​អ្នក​កាសែត​ថា លោក​ពាក់​អាវ​ប៉េអឹម​អោយ​អ្នក​កាសែត​ថត ព្រោះ​ចង់​ល្បីយូ​រហើយ អោយ​អ្ននកាសែត​ជួយ​ផ្សាយ​អោយ​ឆាប់​បាន​ល្បី​ដល់​ថ្នាក់លើផង។

ក្រុម​ស្ត្រី​ម៉ាស្សា​ខាង​លើ​សូម​អំ​ពាវ​នាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្ត្រី​មាន​វិបត្តិ និង​អង្គការ​នានាដែល​ពាក់ព័ន្ធ​ករណី​ប្រើ​អំ​ពើ​ហឹង្សា​ខាង​លើក​ ជួយ​ពួក​គាត់​ផង​ ព្រោះ​ពួកគាត់​ត្រូវ​ការ​ភាព​យុត្តិធម៌ និង​ត្រូវ​ការ​ការពារ​ដោយ​ច្បាប់​។

លោក សំ​សារ៉ូ នាយ​រង​ប៉េអឹម​ក្រុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះថា ឈ្មោះ​ មិត្ត​សៅ ពិត​ជា​មាន​មែន​ តែ​សព្វ​ថ្ងៃ​មិន​នៅ​ឈរ​ជើង​នៅ​ប៉េអឹម​ក្រុ​ងទៀត​ទេ បាន​ផ្លាស់​ទៅ​ប៉េអឹម​ខេត្ត​ហើយ។

លោក ចយ នាយ​ការិយាល័យ​ផ្នែក​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះដែរ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​និង​ហៅ​លោក មិត្តសៅ មក​សាកសួរទៅ​តាម​និតិវិធី មិន​អោយ​ខូច​កិត្តិយស​ដល់​ស្ថាប័ណ​ប៉េអឹម​ខេត្ត​សៀមរាប​ឡើយ ហើយ​នេះ​ជា​រឿង​បុគ្គល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2045ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1489ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន2944ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1494ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1378ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1546ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4413ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1376ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1437ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1467ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6224នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    6224នាក់
ខែនេះ    113302នាក់
ឆ្នាំនេះ   2571205នាក់
សរុប   51931131នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 21:58