លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 08:47 នាទី ចំនួនអានៈ 2395

ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​ណាស់ គ្រាន់​តែ​ថ្លៃ​បាយ ១​ពេលនិង​ខារ៉ាអូខេ​១​យប់​អស់​ជិត​១​ម៉ឺន​ដុល្លារ វា​ជា​រឿង​ដែល​មិន​គួរ​អោយ​ជឿង​ទាល់​តែសោះ។

​បើ​គេ​ថា​មិន​ខុសទេ​នោះ​​លោក​ ហ៊ុយ សុជាតិ ដែល​ទើប​ផ្លាស​មកពី​អនុ​គយ​ព្រំដែនក្រុង​​បាវិត​នេះ គឺ​កំពុង​អនុវត្ត​ស្ទីល​អំពើ​ពុករលួយ​តាម​គន្លង​របស់លោក ឈួន ហៃ ដែល​សំបូរ​រឿងអាស្រូវ​ពុករលួយ​គាប​ជម្រិត​ធ្វើ​បាប​កម្មករ​ និង​អ្នកក្រីក្រ​រហូត​មាន​បាតុកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​កន្លង​ទៅ​ថ្មីៗនេះ រហូត​ថ្នាក់​លើ​ដក​ចេញ​ ហើយ​ដាក់​លោក ហ៊ុយ​ សុជាតិ អោយ​ចូល​ជំនួស។​

​គេ​សង្កេត​ឃើញ​ថា តាម​ការ​ដកហូត​លោក ឈួន ហៃ ហើយ​ដាក់​លោក ហ៊ុយ សុជាតិ ជំនួស​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​ឱ្យ​ល្អមើល​តែ​ប៉ុណ្ណោះ ហើយ​លោក ហ៊ុយ សុជាតិ នឹង​បន្ត​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ដើម្បី​ផលប្រ​យោជន៍​​ផ្ទាល់ខ្លួន​មិន​ខុស​ពី អ្នក​មុនៗ​​នោះទេ។ ការដកហូត​តំណែង​លោក ឈួន ហៃ គឺ​ដោយសារ​តែ​មន្ត្រី​គយ​រូបនេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហួសហេតុ រហូត​ដល់​កម្មករ​អូស​រទេះបាន​​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាង​ពេញបន្ទុក និង​មាន​ការ​វាយកម្ទេច​ស្នាក់ការ​ការិយាល័យ​គយ​ក្រុង​ប៉ោយ​ប៉ែត​កាលពី ​ខែ​ឧសភា ឆ្នាំ២០១៥​កន្លងទៅ​ថ្មីៗនេះ។

​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែតបាន​​រំពឹងទុក​ថា លោក ហ៊ុយ សុជាតិ ប្រហែលជា​មិន​ហ៊ាន​ធ្វើ​បាប​កម្មករ​អូសរ​ទេះ​យ៉ាង​កំរោល​ដូច​អ្វី​ដែល​លោក ឈួន ហៃ ប្រព្រឹត្ត​នា​ពេលកន្លងមក​នោះទេ​ បើទោះបីជា​លោក ហ៊ុយ សុជាតិ បន្ត​អាជីព​ពុករលួយ​ពី​លោក ឈួន ហៃ ក៏ដោយ​ក៏​ត្រូវ​មាន​ការយោគយល់​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​អូស​រទេះ​ខ្លះ​ផង​។​

​ជាក់ស្តែង​ក្រោយពេល​លោក ហ៊ុយ សុជាតិ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ជំនួស​លោក ឈួន ហៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ រួច​មក មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃ​ថា​លោក ហ៊ុយ សុជាតិ នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​បន្ត​ពី​លោក ឈួន ហៃ យ៉ាង​ពេញបន្ទុក​ជា​មិន​ខាខ។ ពិតប្រាកដ​មែន ក្រោយ​ការចូល​កាន់តំណែង​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ​បែកធ្លាយ​អំពើពុករលួយ ព្រមទាំងមាន​ការ​​ដោះដូរ​មន្ត្រី​ព្រោងព្រាត​តាម​តែ​ទំនើងចិត្ត​របស់លោក​ ហ៊ុយ សុជាតិ ដោយ​មិន​ឆ្លង​យោបល់​ថ្នាក់លើ​ឡើយ។

​មន្ត្រីមួយ​ចំនួន​បាន​លួច​​បង្ហើប​ឱ្យដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែត ពួកគេ​តែងតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ ហើយ​តែង​ឃុបឃិត​បើកដៃ​ឱ្យ ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​ខុសច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារអាមេរីក​​ក្នុង​មួយ​ឆ្នាំៗ។

ជាងនេះទៅទៀត សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក ប៉ោយប៉ែ​ត​រួចមក​លោក ហ៊ុយ សុជាតិ បាន​ពង្រឹង​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ឱ្យ​បក្ខពួក​ កាន់​ងាយស្រួល បិទបាំង​អំពើ​ពុករលួយ​ ហើយ​​​បញ្ហា​នេះ​លោក គុណ ញឹម ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គយ​មិនគួរ​មើលរំលង​សកម្មភាពរ​បស់​មេ​គយ ហ៊ុយ សុជាតិ នេះទាល់​តែសោះ។

កម្ពុជា សុវណ្ណភូមិ ពុំអាច​សុំ​ការ​បក​ស្រាយ​ពីលោក ហ៊ុយ​ សុជាតិ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ​៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2119ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1587ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1388ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1604ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1857ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1493ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1970ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1574ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1724ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2067ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3260នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20298នាក់
ខែនេះ    127376នាក់
ឆ្នាំនេះ   2585279នាក់
សរុប   51945205នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 13:35