ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់

ដោយៈ ហង្ស សាវយុត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 11:05 នាទី ចំនួនអានៈ 2057

ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្រើ​ធុងបាស​ធំៗ ដើម្បី​បម្រើ​ការ​ស៊ី​ផឹក និង​រាំ​កម្សាន្ត​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ព្រះសង្ឃ ដែល​គង់​នៅ​ក្នុង​វត្ត កូន​សិស្ស ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ។

ក្រុម​ព្រះសង្ឃ​គង់​នៅ​វត្ត​ដំណាក់ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​ទៀត​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​អន្តរាគមន៍​ទៅ​លើ​ម្ចាស់​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ឲ្យ​បន្ថយ​ការ​ចាក់​ភ្លេង​បំពង​សំឡេង​ខ្លាំង​កណ្ដាល​រាត្រី ដែល​រំខាន​ដល់​មនុស្ស​ជាច្រើន​មជ្ឈដ្ឋាន​រស់នៅ​ជិត​ក្បែរ​ក្លឹប​នោះ។ ការ​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដឹង​ជាច្រើន​លើក​ដែល​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ។

ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៅ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក គឺ​ព្រះភិក្ខុ ឈន់ ឈឿន។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ក្លឹប​ហ៊ីប ហប បាន​ចាក់​ធុងបាស​លាន់​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ដំណេក​ពេល​យប់ ព្រម​ទាំង​ការ​សិក្សា​របស់​ព្រះសង្ឃ ក្មេង​វត្ត និង​អ្នក​ភូមិ ដែល​រស់នៅ​ជុំវិញ។ ព្រះភិក្ខុ ឈន់ ឈឿន មាន​ព្រះ​ថេរ​ដីកា​ទៀត​ថា ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​របស់​រដ្ឋ មិន​គួរ​ឲ្យ​ក្លឹប​ហ៊ីប ហប ដែល​ជា​កន្លែង​ស៊ី​ផឹក និង​រាំរែក មក​ដាក់​នៅ​ជិត​ទី​អារាម​ដែល​ជា​ទី​គោរព និង​ប្រតិបត្តិ​ដូច្នេះ​ទេ។ ការ​ដាក់​ក្លឹប​ស៊ី​ផឹក និង​រាំរែក​ជិត​វត្ត​អារាម​នេះ កំពុង​ធ្វើ​ឲ្យ​កើត​អសន្តិសុខ​ជាច្រើន ដូចជា​អ្នក​ស៊ី​ផឹក​ស្រែក​ឡូឡា និង​វាយតប់​គ្នា​ជាដើម៖ «ពី​មុន​ចាប់​រំខាន​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៤​ព្រឹក ចាក់​បាស​សំឡេង​ហ្នឹង​ញ័រ​កុដិ ញ័រ​ទ្វារ ញ័រ​ការ៉ូ​ទៅ​ទៀត។ ម៉ោង ៣-៤​ទៀប​ភ្លឺ ដែល​ចេញ​ពី​ក្លឹប ខ្លះ​ហ៊ោ​កញ្ជ្រៀវ ខ្លះ​វាយតប់​គ្នា ស្រែក យើង​ភ័យ​ហាក់​បីដូចជា​ចោរ​ប្លន់​ដូចជា​ស្អី​អ៊ីចឹង»

ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​លំនៅឋាន​ក្នុង​ភូមិ​វត្តដំណាក់ ជាប់​របង​ជាមួយ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​នាក់ បាន​ក្លាយ​ទៅ​ជា​អ្នក​កើត​ជំងឺ​បេះដូង និង​លើស​ឈាម ដោយសារ​តែ​សំឡេង​បាស​លាន់​ឮ​ខ្លាំង ហើយ​ទទួល​ទាន​ដំណេក​ពេល​យប់​មិន​បាន៖ «ឮ​ខ្លាំងៗ​អ៊ីចឹង​រំខាន​រហូត សូម្បី​ប្ដី​ខ្ញុំ​ក៏​គាត់​ស្ត្រេះ (stress) អស់​ហើយ​រាល់​ថ្ងៃ។ គាត់​ឈឺ​ដែរ ថ្ងៃ​ណា​ខ្ញុំ​ត្រូវ​តែ​ដូរ​បន្ទប់​គេង ហើយ​ចង់​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​រឿង​ដូរ​កន្លែង​គេង​កុំ​ឲ្យ​ថ្លង់»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្លឹប​ឌីស្កូ ហ៊ីប ហប ដែល​ម្ចាស់​តែ​មួយ​នៅ​ជាប់​គ្នា​នោះ​ត្រូវ​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ និង​របួស​ធ្ងន់ ២​នាក់​ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ថៅកែ​នោះ​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ ព្រះសង្ឃ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ១៧០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ម្ដង​ទៀត។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា មនុស្ស​ទូទៅ​មាន​ការ​នឿយ​ហត់​ពី​ពេល​ថ្ងៃ ហើយ​ត្រូវ​ការ​សម្រាក​ដោយ​ស្ងប់ស្ងាត់​ក្នុង​ពេល​រាត្រី ក៏ប៉ុន្តែ​ព្រះសង្ឃ ក្មេង​វត្ត និង​ប្រជាពលរដ្ឋ​ជាច្រើន បែរ​ជា​ត្រូវ​រំខាន​ទៅ​វិញ។

អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក​បាន​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​សាលា​ក្រុង ដើម្បី​សម្រប​សម្រួល​គ្នា​ជា​ថ្មី​ម្ដង​ទៀត៖ «កន្លង​មក​ខាង​ខ្ញុំ​បាន​ចុះ​ទៅ​ដោះស្រាយ​ធ្វើ​កិច្ចសន្យា តែ​នៅ​តែ​មាន​បញ្ហា​ខ្លះ ឥឡូវ​នេះ​អញ្ជើញ​មក​ទាំងអស់​គ្នា​ម្ដង​ទៀត»

ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប បី​បួន​លើក​មក​ហើយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ទេ។ ក្រុម​អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​ក្នុង​រឿង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប នេះ គឺ​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពទាំងស្រុកពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1718ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1532ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1503ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1558ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1285ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1333ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1666ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1377ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1522ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន992ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8036នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154520នាក់
ខែនេះ    537800នាក់
ឆ្នាំនេះ   1920032នាក់
សរុប   51279958នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:23