រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ

ដោយៈ ផ្លុង-រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1550

សារាចរ​ណែនាំ ស្តីពី ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា និង​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

សារាចរ​ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដែល​គណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​យប់​ម៉ោង ៨ និង ៣០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​ជា​ព្រះ​ស្វាមី សម្តេច​ព្រះមហាក្សត្រី នរោត្តម នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​ព្រះអង្គ​បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​ទី​១៥ រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០ នាទី រំលង​អធ្រាត្រ ( ម៉ោង​នៅ​រាជធានី​ភ្នំពេញ ) ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចតទៅ​៖

១-​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​
២-​ក្នុង​រយៈពេល​កាន់ទុក្ខ​នេះ គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​បង្ហូតទង់ជាតិ ត្រឹម ១/៣ ( មួយ​ភាគ​បី ) នៃ​ដង​ទង់ជាតិ ចាប់​ពី​លើ​។​
៣-​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កំសាន្ត​សប្បាយ ត្រូវ​ផ្អាក​ការផ្សាយ​នូវ​ទស្សនីយភាព ការសម្តែង និង​ការប្រគុំ​តន្ត្រី​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង ក្នុង​រយៈពេល ៧ ថ្ងៃនេះ​។​
៤-​គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បរទេស ត្រូវ​ត្រៀម​រៀបចំ​ទីកន្លែង ព្រះ​ឆាយា​លក្ខណ៍ នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​សៀវភៅ​សម្រាប់​ចុះ​មរណទុក្ខ​។ កាលបរិច្ឆេទ​ជាក់ស្តែង ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទាំង​អស់​អញ្ជើញ​ចូលរួម​មរណទុក្ខ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជូន​ព័ត៌មាន នៅពេល​ក្រោយ​។​
៥-​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ពាក់​សញ្ញា​កាន់​មរណទុក្ខ និង​តុបតែង​សញ្ញា​កាន់​មរណទុក្ខ នៅលើ​ព្រះ​ឆាយា​លក្ខណ៍ ក្នុង​រយៈពេល​កាន់ទុក្ខ​នេះ​។​
៦-​ខាងលើនេះ គឺជា​ការ​កាន់​មរណទុក្ខ​លើក​ទី​១​។ ព្រះ​បរមសព នឹង​ត្រូវ​តម្កល់​ទុក ក្នុង​រយៈពេល​មិន​តិច​ជាង ៣ ខែ នៅ​ព្រះបរមរាជវាំង មុន​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព ហើយ​កាលបរិច្ឆេទ​ជាក់ស្តែង​នៃ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព នឹង​ជម្រាបជូន​នៅពេល​ក្រោយ​។ ក្នុង​រយៈពេល ៣ ខែ​នេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មិត្តភក្តិ​បរទេស​ទាំងអស់ អាច​ចូល​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន​។​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន គ្រប់​អាជ្ញាធរ មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ គ្រប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ជនរួមជាតិ ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ជា​កិច្ច​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​រក​ទីបំផុត​គ្មាន​នេះ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3296ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1497ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1348ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1575ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1452ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1406ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1576ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1360ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1373ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37147នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    140318នាក់
ខែនេះ    523598នាក់
ឆ្នាំនេះ   1905830នាក់
សរុប   51265756នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:26