លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 08:06 នាទី ចំនួនអានៈ 3004

នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើបណ្តាញសង្គមរបស់លោក។

ប្រវត្តិសង្ខេបរបស់ខ្ញុំ ឈាង វុន ហើយប្រវត្តិសង្ខេបនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងសារពត៌មានបរទេសជាភាសាខ្មែរនិងនៅក្នុងទស្សនាវដ្តីស្តីពីការងារការទូតនៅប្រទេសអូស្រ្តាលីផងដែរ ដោយខ្ញុំត្រូវបានជ្រើសរើសជាអ្នកការទូតសកម្មបំផុតប្រចាំឆ្នាំ១៩៩៥ នៅប្រទេសអូស្រ្តាលី។ -----------------------------------------------------------------------------------------

ខ្ញុំ ឈាង វុន មិនដែលបានចូលជាសមាជិកគណបក្ស ហ្វុន ស៊ីន ប៉ិច ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណ្ណរិទ្ធ ព្រះប្រធានគណបក្ស ហ្វុន ស៊ីន ប៉ិច នៅពេលនោះ អាចធ្វើជាសាក្សីបាន។ ខ្ញុំទៅធ្វ់ើជាអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងណូអ្វែលស៊ីឡង់ នៅដើមឆ្នាំ ១៩៩៤ គឺជាកូតារបស់គណបក្សប្រជាជនកម្ពុជា ហើយដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន នៅពេលនោះ។ នៅពេលនោះដែរ សម្តេច នរោត្តម សេរីវុឌ្ឍ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស។

នៅក្នុងវ័យកុមារ ខ្ញុំរស់នៅក្នុងគ្រួសារដ៏សែនក្រីក្រមួយ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុករបស់ខ្ញុំ បានទទួលអនិច្ចកម្ម ចោលកូន៦នាក់ ហើយខ្លួនខ្ញុំជាកូនទី៤ ដែលមានអាយុទើបតែបាន៧ឆ្នាំប៉ុណ្ណោះ។ ដើម្បីបានរៀនសូត្រខ្ញុំបាននៅវត្តអារាម លក់នំកងនំក្រូច និងលក់នំប័ុង ព្រមទាំងទៅបង្រៀនគេទៀតផង រហូតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

ក្រោយពីផ្ទះខ្មែរ (Pavillon du Cambodge)ផ្ទះសម្រាប់និសិ្សតកម្ពុជាដែលរៀននៅប្រទេសបារាំងស្នាក់នៅ ត្រូវបានបិទទ្វារដោយរដ្ឋាភិបាលបារាំង ព្រោះមានការបាញ់សម្លាប់គ្នារវាងនិសិ្សតសាធារណៈរដ្ឋ និងនិស្សិតរាជានិយមនិងខ្មែរក្រហម និស្សិតជាច្រើនដូចរួបខ្ញុំត្រូវទទួលរងគ្រោះយ៉ាងខ្លាំងបំផុត ព្រោះគ្មានកន្លែងស្នាក់នៅ។ ដើម្បីអាចបន្តការសិក្សា នៅរាល់ថ្ងៃ សៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗ និងថ្ងៃបវេសនកាលចំនួនជាង២ខែក្នុងឆ្នាំនីមួយៗ ខ្ញុំតែងតែលត់ដំខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ ដើម្បីបានបន្តការរៀនសូត្ររហូតចប់ចុងចប់ដើម។

ការងារដែលខ្ញុំធ្លាប់បានធ្វើនៅពេលសិក្សាមានជាអាទ៍៖ លក់បន្លែផ្លែឈើតាមផ្សារណាត់ លក់គ្រឿងអលង្ការកាឡៃតាមផ្លូវសាធារណៈ ចែកProspectus តាមផ្ទះនិងលីសែងសាច់ក្លាសសេក្នុងមណ្ឌលស្តុកសាច់ដើម្បីចែកចាយនៅក្នុង ទីក្រុងប៉ារីសជាដើម។ ខ្ញុំក៏ធ្លាប់ទៅស្ពាយក្លឹបកូនគោលអោយអ្នកមានដែលគេទៅវាយកូន គោលរហូតដល់តារាំងវាយកូនគោលទៀតផង។ ប្រាក់រកបានក្នុង១ថ្ងៃស្មើនឹងទីក្កេបាយ១អាទិត្យ ហើយក៏ជាមធ្យោបាយសម្រាប់ត្រៀមចំពោះថ្ងៃដែលគ្មានការងារធ្វើ។ នៅចន្លោះឆ្នាំ១៩៧៣ ទៅឆ្នាំ១៩៧៥ ខែមេសា និស្សិតកម្ពុជាទាំងអស់រស់យ៉ាងលំបាកបំផុតព្រោះបារាំងមិនអនុញ្ញាតអោយយើងធ្វើការទេ ហើយអ្នកដែលធ្វើការសុទ្ធតែធ្វើការដោយលួចលាក់។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1597ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1446ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1344ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1478ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1379ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1366ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1478ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1775ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1528ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន1927ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46