បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 10:23 នាទី ចំនួនអានៈ 2974

អ្នកម្តាយជាទីគោរពស្រលាញ់

អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ម៉ែដោយ​ផ្ទាល់ ចំណែក​ឯ​រូប​កូន​វិញ​សុខ​ទុក្ខ​តែ​ង​តែ​ដើរ​ទន្ទឹម​គ្នា​ជា​រៀង​រហូត​តាំង​ពី​កូន​មាន​ភរិយា​ហើយ​បែក​ឆ្ងាយ​ពី​អ្នក​ម៉ែ​មក​កសាង​ជីវិត​ថ្មីដោយ​ខ្លួន​ឯង។

ខ្ញុំ​មាន​រឿង​រ៉ាវ​នៅ​ក្នុង​ចិត្ត​ដែល​លាក់​ទុក​មក​ជា​យូរ​​មិន​អាច​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ណា​ម្នាក់​បាន​ តែ​ថ្ងៃនេះ​កូន​​បាន​សម្រេច​ចិត្ត​សរសេរ​សំ​បុត្រ​មក​អ្នក​ម៉ែ​ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់កូន​អោយ​អ្នក​ម៉ែ​ជួយ​ផ្តល់​ជាយោបល់​ និង​ជួយ​បង្ហាញ​​ផ្លូវ​អោយ​កូន​ដើរ​ផង។ ខ្ញុំ​មាន​ការ​អាក់​អន់ចិត្ត​ជា​មួយ​ភរិយា​របស់​ខ្ញុំ​តាំង​តែ​ពី​នាង​ទើប​តែ​មាន​កូន​មួយ​ រហូត​ឥឡូវ​នាង​មាន​កូន​ពេញ​កន្ទេល​​ដែល​ជា​ចៅ​បង្កើត​របស់​ម៉ែទៅ​ហើយ តែ​នាង​នៅ​តែ​មិន​ចេះ​អភិវឌ្ឍន៍​ខ្លួន​ទាល់​តែ​សោះ មាន​ចំ​ណុច​ច្រើន​ណាស់​ដែល​ភរិយាខ្ញុំ​ធ្វើ​មិន​បានបើ​ទោះ​ជា​ខ្ញុំខំ​អប់​រំ​នាយ​យ៉ាង​ណា​ក៏ដោយ៖

១-កិច្ចការ​ផ្ទះ៖ នាង​មិន​ចេះ​រៀប​ចំ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​អោយ​មាន​របៀប​រៀប​រយទេ តុទូកៅអី នៅ​រាយ​ប៉ាយ​សុទ្ធ​តែ​ធូលី​ដី​ដិត​ដាមឡើង​ក្រាស។ ខោអាវ​គ្មាន​ភ្លីធុំ​ក្លិន​ឆ្អេះ​ឆ្អាប​ ដាក់​ទុក​គ្រប់​ទិស​ទី មិន​ដឹង​អាណា​ចាស់​អាណាថ្មី។ ជុំ​វិញ និង​ក្នុង​​ផ្ទះសុទ្ធតែ​សំ​រាមថង់​ផ្លាស្ទិច សំ​បុកពីង​ពាងព័ទ្ធ​រុំ​ជុំ​ជិត។ ម្ហូប​អាហារ​ស្ងោ​មិន​ចំ​ស្ងោ ឆាមិន​ចំ​ឆា ជួន​ប្រៃ​ជូនសាប ជូន​ជូ ជូនផ្អែម ជូន​ឆ្អាប មិន​ដឹង​ជា​បាន​រូប​មន្ត​មកពី​ណាទេ? ឯផ្ទះបាយ​គ្មានអនាម័យ បាយ​សម្លរ​ជ្រុះ​រាយ​ប៉ាយ មាន់ទាឡើង​កកាយស៊ី​ជុំ​នួស​មនុស្ស។ ចៅ​របស់​ម៉ែជូន​កាល​មុខ​ប្រឡាក់​ដូច​ឆ្មា ខោអាវ​ប្រឡាក់​ដូច​ក្មេង​​រើស​សំ​រាមដែល​គ្មានម៉ែ​គ្មានឪ បាយ​ទឹក​គ្មាន​ពេល​កំ​ណត់ជូន​ឆាប់​បាន​ញុំាជូន​ថ្ងៃបាក់រសៀលឡើង​កូន​គេង​លក់​ដោយ​មិន​បាន​បាយ​ញុំាក៏មាន។ ទូរទស្សន៍បើក​មើល​រាល់ថ្ងៃតែដីមិន​ខ្ចីជូត សូមប្បី​កញ្ចក់​ទូរទស្សន៍ប្រឡាក់ឡើង​មើល​រូប​ស្ទើតែមិន​ឃើញ​ ក៏មិន​ចេះ​ទើស​ភ្នែកដែរ។ ក្នុង​បន្ទប់​របស់នាង​នឹងកូន​ចូល​មិន​បាន​ទេ រាយ​ប៉ាយ​ឆ្អេះក្លិន​ទឹក​នោមឡើង​វិលមុខ។

លុយកាក់៖ ចាយវាយ​ផ្តេស​ផ្តាស មិន​ដឹង​មុខ​មិន​ដឹង​បាត មាន​ច្រើន​ចាយ​ច្រើន មាន​តិច​ចាយ​តិច បើ​ថ្ងៃណាមាន​រាង​ច្រើន​ទៅ​ផ្សា​ទិញ​របស់​ប្រើស​ប្រាសសុទ្ធ​តែ​កញ្ច្រែង​ចាន​ឆ្នាំង​របស់​យួន​ដឹក​តាម​ម៉ូតូឬ​ដឹក​តាម​រឺម៉ក​លក់​ ជា​របស់​មិន​ល្អប្រើ​បាន​តែ​ពី​របីថ្ងៃបាក់​បែក​អស់​ទិញ​ថ្មី​ទៀត។ នាង​មិន​បាន​ខ្វាយ​ខ្វល់​អំ​ពីការ​​ចំ​ណាយ​ចំ​ណូល​អ្វី​ទាំង​អស់​ មាន​ក៏ចាយ​អត់​ក៏អត់​ទៅ ខ្ញុំ​មិន​ដែល​លឺ​នាង​និយាយថា ចង់​មាន​ចង់​បាន តើ​រក​អី​ធ្វើ​អី​បាន​មាន​បាន​នឹង​គេ​នោះ​ទេ បន្ទុក​គ្រួសារ​ទាំង​ក្រៅ​ទាំង​ក្នុង​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំង​អស់។​

ការនែនាំ៖ ខ្ញុំ​ព្យាយាម​នែនាំនាង​អស់​រយៈពេល​ជាង​១០​ឆ្នាំហើយ តែនាង​នៅ​តែ​មិន​កែ បើ​ថាអោយ​តិចៗ​ធ្វើ​ដូច​មិន​លឺ តែ​បើ​ថាអោយ​រាង​ខ្លាំង នាង​​ខឹងតែម្តង ហើយនាង​​តបមក​ខ្ញុំ​វិញ​ថា មេច​មិន​ទៅ​រក​ម៉ីណា​ល្អជាង​នេះទៅ​។

ចំណុចល្អ៖ នាង​ក៏មាន​ចំ​ណុច​ល្អខ្លះដែរត្រង់ថា នាង​ចេះ​ស្រលាញ់កូន ហើយ​បើ​ថ្ងៃខ្លះ​ខ្ញុំ​ដើរ​លេង​ជាមួយ​មិត្ត​រួម​ការ​ងារ​រាង​យប់​ជ្រៅ​ក៏នាង​មិន​ដែល​ដេញ​ដោល​ដែរ ម្យ៉ាង​ទៀត​នាង​មិន​សូវ​ចេះ​ប្រ​ចណ្ឌដូច​ភរិយាអ្នក​ដ៏ទៃនោះ​ទេ ហើយ​ក៏​ពុំ​ដែល​តម្រូវ​អោយ​ខ្ញុំ​ទិញ​របស់​ផ្គាប់​ចិត្តនាងទេ ឬ​ជូន​ដើរ​លេង​ដូច​គេ​ដូច​ឯងដែរ។

ការរៀនសូត្រ៖ នាង​មិន​ដែល​ចង់​រៀន​សូត្រ​អ្វី​បន្ថែម​ដើម្បី​អភិវឌ្ឍន៍ខ្លួន​ឡើង សូម្បី​តែ​កូន​ក៏នាង​មិន​ដែល​យក​សៀវ​ភៅ​មក​បង្រៀន​បន្ថែម​ដែរ បើ​ទំ​នេរ​មាន​តែ​មើល​ទូរទស្សន៍​តាម​ដាន​ភាគ​តែប៉ុណ្ណោះ។

អ្នក​ម៉ែនេះ​ជាចំ​ណុច​ខ្លះៗ​ដែល​កូន​ចង់​ប្រាប់​អោយ​ម៉ែដឹង នៅមាន​រឿង​ច្រើន​ទៀត​ដែល​​មិន​អាច​រៀប​រាប់​អស់តាម​ការ​សរសេរ​សំ​បុត្រ​នោះទេ ការ​អត់​ធន់​របស់​កូន​គឺ​មាន​កំ​ណត់​ កូន​សូម​ជំ​រាប​ម៉ែថា កូន​ចង់​ធ្វើ​ការ​លែង​លះ​ជាមួយ​នាង​ តែ​អ្វី​ដែល​ធ្វើ​អោយ​កូន​ទ្រាំ​ដល់​ថ្ងៃនេះគឺចៅៗ​របស់​ម៉ែ​។ បើខ្ញុំ​លែង​នាង​ ច្បាប់ច្បាស់​ជា​ចែក​កូន​អោយ​ពួក​ខ្ញុំ​ ខ្ញុំ​បារម្ភណ៍ថា កូន​​ដែល​នាង​យក​ទៅ​មិន​បាន​សេចក្តី​សុខ មិន​បាន​ទទួល​ចំ​ណេះ​ដឹង ម្យ៉ាង​ទៀត​ខ្លាច​ប្តី​ក្រោយ​របស់​នាង​ធ្វើ​បាប​កូន​របស់​ខ្ញុំ​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា? សូម​អ្នក​មាន​គុណជួយ​ប្រាប់​ខ្ញុំ​ផង។ ថ្ងៃនេះ​ទើប​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា ការ​យក​ប្រ​ពន្ធ​ចិត្ត​ឯង ដោយ​មិន​បាន​សិក្សា​ពី​ពូជ​ពង្ស​វង្ស​ត្រកូល ទើប​បាន​ជាខុស​ដូច្នេះ ដូចពាក្យចាស់មួយបាន​ពោលថា ˝ធ្វើ​ស្រែអោយ​មើ​ល​ស្មៅ ទុកដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន˝ ឬ ˝ស្លឹកឈើជ្រុះ​មិន​ឆ្ងាយ​ពីគល់˝។

សេចក្តីស្នេហា​ធ្វើ​អោយ​មនុស្សងងឹតងងុលថ្លង់​ខ្វាក់លែង​ដឹង​អ្វីទាំងអស់ ស្នេហា​វ័យ​សិក្សា គឺ​ធ្វើ​អោយ​មនុស្ស​មិន​បាន​ពិចារណាអោយ​បាន​ស៊ី​ជម្រៅ​នោះទេ ព្រោះ​តែ​ក្តី​ស្រលាញ់​នាពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ថ្ងៃអនាគត់​យ៉ាង​ណា​ក៏មិន​បាន​គិត​ដល់​ដែរ។ អោយ​តែ​បាន​នាង​ទោះ​ជា​ដើរ​ឆ្លង​ភ្នំ​ភ្លើង​ក៏មិន​រុញ​រាដែរ តែ​ពេល​ដឹង​ថាខ្លួន​ខុសទើប​ដឹង​ថា ពិបាក​ដកខ្លួន ដូច​ពាក្យ​ចាស់មួយ​ទៀត​បាន​​ពោល​ថា ˝ធ្វើ​ស្រែខុស​មួយ​ឆ្នាំ​ត្រូវ​មួយ​ឆ្នាំ តែបើ​យក​ប្រ​ពន្ធខុស​ម្តង​គឺ​ខុស​មួយ​ជីវិត˝។

អ្នក​ម៉ែ​ កូន​មិន​ចង់​រំ​ខាន​អ្នក​ម៉ែទេ ព្រោះ​វ័យ​របស់​កូន​សម​ល្មម​អាច​ដោះ​ស្រាយ​រឿង​វិបត្តិ​គ្រួសារ​ខ្លួន​ឯង​បាន​ហើយ តែ​កូន​គិត​ហើយ​គិត​ទៀតថា អ្នក​ម៉ែ​ជាអ្នក​មាន​គុណ​របស់​កូន ហើយ​នៅ​លើ​លោក​នេះ​មាន​តែ​ម៉ែ​ទេដែល​យល់​ចិត្ត​កូន ហើយ​ស្រលាញ់​កូន​ជាង​គេ។ បើ​ទោះជា​ម៉ែ​មាន​យោបល់​យ៉ាង​ណា​ក៏ដោយ​ ក៏កូន​និង​យក​មក​ពិចារណាអោយ​បាន​ល្អិត​ល្អន់។

ជា​ចុង​ក្រោយ​កូន​សូម​លើក​ម្រាម​ដៃ​១០​បន់ស្រន់​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោកយើង​នេះ អោយ​ជួយ​ថែរក្សា​ម៉ែ​អោយ​មាន​សេច​ក្តី​សុខ មាន​សុខ​ភាព​ល្អ មាន​អាយុជាង​រយ​ព្រះ​វស្សា ដើម្បី​ជា​ម្លប់​ដ៏ត្រ​ជាក់​ដល់​កូន​ៗ​របស់​ម៉ែ៕

សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1701ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1925ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1480ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1524ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1678ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1505ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន5161ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1978ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1476ដង Daily Promotion from Siem Reap Taxi Owner!   អាន1994ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      63នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11300នាក់
ខែនេះ    118378នាក់
ឆ្នាំនេះ   2576281នាក់
សរុប   51936207នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 00:52