ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 3024

កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ្វើ​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស បើ​ទោះ​ជាកំណើន​ទេស​ចរណ៍​បរទេស​កើន​​ឡើង​​ជា​លំ​ដាប់​នៅក្នុង​​ប្រ​ទេស​កម្ពុជានេះ​ក៏ដោយ។

ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​បំ​បន់ទេសចរណ៍​បរទេសមួយចំ​នួន​មាន​ភ្ញៀវ​មក​ទស្សនាយ៉ាង​កក​កុញជាន់កគ្នា​ ជាពិសេសខេត្ត​សៀមរាប​នេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ពល​រដ្ឋ​កម្ពុជា​បែរ​ជា​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​ភ្ញៀវ​បរទេស​ទាំង​នោះ​យ៉ាងតិចតួច​ស្តួច​ស្តើង​បំ​ផុត​ទៅ​វិញ នេះ​ព្រោះតែ​​ថ្នាក់​ដឹក​នាំ​​ និង​ជា​ពិ​សេស​ក្រសួង​ទេស​ចរណ៍​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចំ​ណាយ​របស់​ភ្ញៀវ​បរទេស និង​ចំ​ណូល​របស់ប្រ​ជា​​រាស្ត្រខ្មែរ​ទាល់​តែសោះ​​។

ភ្ញៀវទេស​ចរណ៍​បរទេស​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណខ្មែរ​ក្នុង​ខេត្ត​សៀមរាប ខ្លះ​ជិះ​រថ​យន្ត​ក្រុង​ធំ​ៗ ខ្លះ​ជិះ​រថ​យន្ត​តាក់​ស៊ីក្រុម​ហ៊ុន ឬ​ឯកជន ខ្លះ​ជិះ​រឺម៉កកង់បី មួយចំ​នួន​ទៀត​ជួល​កង់​ ជួល​ម៉ូតូ ជិះ​ដោយ​ខ្លួន​ឯង​ដោយ​សេរីយ៉ាង​អាណាធិបតេយ្យ ដោយ​គេ​ពុំ​បាន​ដឹង​ថា ភ្ញៀវ​ទាំង​នោះ​ធ្លាប់​បាន​រៀន​បើក​បរ​ឬ​អត់ ហើយ​ក៏មិន​ដឹង​ដែរ​ថា ពួកគេ​ចេះ​ច្បាប់​ចរាចរណ៍ និង​មាន​ប័ណ​បើក​បរ​ឬអត់​នោះដែរ ដែល​ជា​ហេតុ​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ច​រាចរណ៍ដោយ​យៈថាហេតុគ្រប់ពេលវេលា។

យោង​តាម​ការ​ស៊ើបសួរពី​ម្ចាស់​អាជីវកម្មជួល​កង់​ជួល​ម៉ូតូ និង​ភ្ញៀវ​ទេស​ចរណ៍ដែល​បាន​ជួល​កង់​ជួល​ម៉ូតូជិះ​បាន​អោយ​ដឹង​ថា ប្រភេទកង់​មីគឺធម្មតាជួល​ក្នុង​តំលៃពីចន្លោះ៤ពាន់-៨ពាន់រៀល​ក្នុង​មួយថ្ងៃ កង់គគ់តំលៃ​ពីចន្លោះ១ម៉ឺន២ពាន់-២ម៉ឺនរៀល​ក្នុង​មួយថ្ងៃ កង់អាគុយតំលៃ​៤ម៉ឺនរៀលក្នុង​មួយថ្ងៃ ម៉ូតូឌ្រីម​(ក្រោម​១២៥​សេសេ)​ ៦-៧ម៉ឺនរៀល​ក្នុង​មួយថ្ងៃ ម៉ូតូធំ ១០ម៉ឺនរៀល​ក្នុង​មួយថ្ងៃ (ជិះខ្លួនឯងអត់មានមគ្គុទេសទេសចរណ៍)។

ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ប្រៀបធៀប​ថា រថ​យន្ត​ធន់តូច (កាមរី) ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អនុញ្ញាតិ​អោយ​ជិះ​តែ​៥នាក់​ទាំង​តៃកុង​ តែ​រឺម៉ក​កង់​៣វិញ​ ភ្ញៀវ​បរទេស​ជិះ​បាន​រហូត​ដល់​ជិត​១០នាក់​ក៏មាន​ដែរ ករណី​នេះ​ធ្វើ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សំណើចថា ច្បាប់​ស្រុក​ខ្មែរ​ដូច​បាយឡុក​បាយ​ឡអញ្ចឹង។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​អោយ​ដឹងថា ក្រុម​ភ្ញៀវ​អ្នក​ជួល​កង់​ជួល​ម៉ូតូជិះ​ដោយ​ខ្លួន​ឯង​ភាគ​ច្រើន​មាន​បញ្ហាជាច្រើន​ដូច​ជា បាត់​កង់​ បាត់​ម៉ូតូ អ្នក​ខ្លះ​ផ្លូវស្រុក​ខ្មែរ​​ប្រកាន់ខាង​ស្តាំ ​តែពួកគេ​បែជា​​ទៅ​ជិះ​ខាង​ឆ្វេង ជិះ​បញ្ច្រាសទិស​ បទបែន​ច្រងេង​ច្រងាង វង្វេង​ផ្លូវ ជិះ​ហួស​ល្បឿន​កំណត់ គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់ និយាយ​អោយ​ចំ​គឺរញេរញៃគ្មាន​សណ្តាប់​ធ្នាប់​តែម្តង។

ពល​រដ្ឋ​ខ្មែរ​រិះ​គន់​ថា ការ​ជួល​យានជំ​និះ​អោយ​ភ្ញៀវ​បរទេស គឺ​បណ្តាល​អោយ​បាត់​ថវិការ​ចំ​ណូល​របស់​រាស្ត្រ​ខ្មែរ ឧទាហរណ៍ថា ​បើ​នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ជួល​កង់ ជួល​​ម៉ូតូ ចំនួន​៣រយ​នាក់ក្នុង​មួយថ្ងៃ​ នោះ​វា​បាត់​បង់​ការ​ងារ​របស់​អ្នក​រត​រឺ​ម៉ក រត​តាក់​ស៊ី យ៉ាង​ហោច១០០នាក់ ឬ១០០គ្រួសារបាត់​ហើយ។ ហើយ​ពល​រដ្ឋ​បន្ថែមថា នាពេល​បច្ចុប្បន្ន​កំណើន​ការ​ជួល​កង់​ម៉ូតូរបស់​ក្រុម​ភ្ញៀវ​ទេស​ចរណ៍មានការ​កើណឡើងហួស​ពី​ការ​ស្មាន ព្រោះ​ពួកគេ​ជួលម៉ូតូអស់៦ម៉ឺន​រៀល​អាច​បើក​បរ​ចម្ងាយផ្លូវ​រាប់​រយគឺឡូម៉ែត្រ អាច​បើក​បរ​ឆ្លង​ខេត្ត​ក៏​បាន វាផ្ទុយពី​ការ​ជួលរឺម៉ក ជួល​ឡាន​ដែល​មាន​តៃកុងបើក​បរ បើក​មាន​ដែន​កំ​ណត់​ទៅ​តាម​តំលៃដែល​ភ្ញៀវ​បាន​ព្រម​ព្រៀង​ជួល។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ក្រុម​អ្នក​រត​រឺម៉ក​កង់​បី អ្នក​រត​តាក់​ស៊ី ដឹក​ភ្ញៀវ​ទេស​ចរ​បរទេស​នៅ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា នៅ​ឆ្នាំ​២០១៥កន្លង​ទៅ​នេះ​ ពួកគាត់​បាត់​បង់​ចំណូល​ពី​៧០-៨០​ភាគរយ បើ​ធ្វើការ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ពួកគាត់​បន្តថា ភ្ញៀវ​ទេស​ចរណ៍មក​ច្រើន​ តែ​ពួកគេ​ងាក​ទៅ​ជួល​កង់​ជួល​ម៉ូតូ បើក​បរ​ដោយ​ខ្លួន​ឯង ព្រោះ​បើ​ក​បរ​ខ្លួន​ឯង​គេ​ចង់​បើក​ទៅ​ដល់​ណា​ក៏បាន​ ១ថ្ងៃប៉ុន្មាន​រយ​គឺឡូម៉ែត្រ​ក៏បាន​ បើក​បរ​គ្មាន​ដែន​កំណត់ ជួល​ម៉ូតូអស់​លុយ​តិច តែ​បើក​បរបាន​ឆ្ងាយ ព្រោះ​នៅ​ប្រទេស​កម្ពុជាវាសេរី។

ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ទៅ​តាម​យុត្តិសាស្រ្តរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ពលរដ្ឋ​ខ្មែរ​នៅ​តំ​បន់​ទេស​ចរណ៍ ជាពិសេសពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប សូម​សំ​ណូម​ពរ​​យ៉ាង​ទទួច​​ទៅ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេច​ ហ៊ុន​សែន ​ជាប្រមុខ ក្រសួង​ទេស​ចរណ៍ មន្ទីរទេសចរណ៍ និង លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប ​មេត្តាធ្វើ​ការ​ពិចារណាចំពោះ​ការ​ជួល​កង់​ ជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនៅ​តំបន់​ទេស​ចរណ៍​នេះឡើង​វិញ ហើយ​រដ្ឋាភិបាល​​គួរ​តែ​បញ្ឈប់អាជីវកម្ម​​​ជួល​កង់ ​ជួល​ម៉ូតូ អោយ​ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​នេះ​ទៅ ព្រោះ​វាគ្មាន​​ផល​ប្រយោជន៍ដល់​ប្រទេសជាតិ និង​រាស្ត្រខ្មែរ​នោះទេ វាអាច​មាន​បាន​តែ​មនុស្ស​ពីរបី​នាក់​តែ​ប៉ុណ្ណោះ ឯរាស្ត្រខ្មែររាប់ពាន់រាប់ម៉ឺនគ្រួសារគឺ​អត់​ការ​ងារធ្វើ​ ដូច​សុភាសិតខ្មែរបាន​ពោល​ថា ˝អ្នក​មាន​ចេះ​តែ​មាន​ឡើង​ លក់ពាង​លក់​ផើង​ចេះ​តែឡើង​ថ្លៃ អ្នក​ក្រចេះ​តែ​ក្រចុះ​លក់​ទៀន​លក់​ចន្លុះ​ចេះ​តែ​ចុះ​ថ្លៃ˝ ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1567ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន1892ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2084ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1319ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1720ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1661ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1544ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1602ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1431ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1581ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3883នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20921នាក់
ខែនេះ    127999នាក់
ឆ្នាំនេះ   2585902នាក់
សរុប   51945828នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 14:11