ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់

ដោយៈ សហការី ខេត្តរតនគីរី ថ្ងៃទី 30 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 2149

លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អាជីវកម្ម​បណ្ដោះ​អា​សន្ត រយៈពេល​១៥​ថ្ងៃ ដើម្បី អោយ​ម្ចាស់​អាជីវកម្ម បំពេញ​សំណុំ​បែបបទ សុំច្បាប់ អោយបាន​ស្រប​ទៅ​និង​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។

សកម្មភាព​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ តាម​ទីតាំង ធ្វើ​អាជីវកម្ម ព្យា​បាល​ និង ដាក់​ធ្មេញ ជាច្រើន​កន្លែង នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គេ​សង្កេតឃើញថា ផ្ទះ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ  ហើយ​មួយចំនួន ក្រោយពេល​ដឹងថា មាន​ការចុះ​ត្រួតពិនិត្យ​ច្បាប់​ធ្វើ​អាជីវកម្ម ពី​ក្រុម​គណៈកម្មការ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​បិទទ្វារ មិន​សហកា​រណ៍​អោយ​គណៈកម្មការ​ត្រួតពិនិត្យ​នោះទេ​។​

ករណី​បិទទ្វារ​មិន​អោយ​ត្រួតពិនិត្យ​នេះ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បាន​មានប្រ​សាសន៍​ថា បើ​ម្ចាស់​អាជីវកម្ម​បិទទ្វារ បានន័យថា​ពួកគាត់​មិន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច ដូច្នេះ​រយៈពេល​១៥​ថ្ងៃ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​ផ្អាក​លើ​អាជីវកម្ម ដើម្បី​អោយ​រត់​ច្បាប់​នោះ ក៏​ត្រូវ​ផ្អាក​បើកទ្វារ​ធ្វើ​អាជីវកម្ម ដូច​កន្លែង​ដ៏​ទៃ​ដែរ ហើយ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ ពួកគាត់​មិន​បាន​បំពេញ​សំណុំ​បែបបទ​អោយបាន​ស្រប​ច្បាប់​ទេ គណៈកម្មការ​និង​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

លោក នូវ ដា​រ៉ា នាយការិយាល័យ នគ​ប​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត​ថា ការចុះ​ត្រួត្យពិនិត្យ និង​ពន្យល់​ណែនាំ​នេះ គឺ​ក្រុម​គណៈកម្មការ តម្រូវ​អោយ​ពួកគាត់ មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ ដោយឡែក កន្លងមក កន្លែង​អាជីវកម្ម ព្យាបាល ដាក់​ធ្មេញ​ខ្លះ ពុំមាន​ច្បាប់ ហើយ​មាន​សញ្ញាប័ត្រ ព្យួរ​នៅលើ​ជញ្ជាំង​ឬ​មុខផ្ទះ ចំណែក​គ្រូពេទ្យ​ដែល​ជា​ម្ចាស់​សញ្ញាប័ត្រ​នោះ មិន​បាន​នៅ​ព្យាបាល​ទេ​។​

លោក អ៊ុង រតនា ប្រធាម​ន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី បានបញ្ជាក់​ថា បន្ទប់​ពិគ្រោះ ព្យាបាល​មាត់​ធ្មេញ នៅក្នុង​ក្រុង​បាន​លុង​មាន​ទាំងអស់​១៩​កន្លែង ចុះ​អនុវត្ត​ពេល​ព្រឹក​បាន​១៤​កន្លែង ល្ងាច​លោក​និង​អនុវត្ត​បន្ត​ចំនួន​៥​កន្លែង​ទៀត ហើយ​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា កន្លែង​ព្យាបាល​មាត់​ធ្មេញ​និង​ដាក់​ធ្មេញ​មានច្បាប់ មួយកន្លែង មួយកន្លែង​ទៀត​កំពង់រ​ត់​ច្បាប់ ក្រៅពី​នោះ​អត់​ច្បាប់​ទាំងអស់​។

ប្រជាពលរដ្ឋ​រិះគន់ថា ការ​បើក​អាជីវកម្មគ្មាន​ច្បាប់នេះប្រហែលជាបណ្តាលមកពីមន្ទីរសុខាភិបាល​មិន​បានយកចិត្តទុកដាក់​ចំ​ពោះ​តួនាទីរបស់ខ្លួន ឬអាច​បើក​ភ្នែក​ម្ខាង​ បិតភ្នែកម្ខាង​ក៏ថាបានដែរ ទើប​អ្នក​បើក​ព្យាបាលមាត់​ធ្មេញហ៊ានបើក ហើយដាក់ស្លាកយីហោធំៗដូច​មាន​ច្បាប់ត្រឹមត្រូវ​អញ្ចឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1575ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1847ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1468ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1328ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1404ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1347ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន1705ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3730ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1565ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1505ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4803នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    21841នាក់
ខែនេះ    128919នាក់
ឆ្នាំនេះ   2586822នាក់
សរុប   51946748នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 16:18